ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព​ន្លឿ​ន​ការ​សាងសង់​ឡើង​វិញប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ​ក្នុង​ខេត្តកំពង់ស្ពឺ

11 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជានា​យក​គម្រោង​ស្តារ​និង​កែ​លម្អ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​នីរ​តី​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​គម្រោង…

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជានា​យក​គម្រោង​ស្តារ​និង​កែ​លម្អ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​នីរ​តី​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​គម្រោង និង​ក្រុមហ៊ុន​ព​ន្លឿ​ន​សកម្មភាព​ការងារ​សាងសង់ ដើម្បី​ឱ្យ​គម្រោង​ស្តារ និង​កែ​លម្អ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញ ក្នុង​ខេត្តកំពង់ស្ពឺ សម្រេច​បាន​តាម​ផែនការ ។

ការ​ណែនាំ​នេះ ក្នុង​ពេល​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​របស់​គម្រោង​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ សម្រេច​បាន​ប្រមាណ​៣២% នៃ​ទំហំ​ការងារ​សរុប​គម្រោង​។

អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម ពេជ្រ វាសនា បាន​លើក​ឡើង​ថា មន្ទីរ​ពាក់ព័ន្ធ​ចំណុះ​ឱ្យ​ខេត្តកំពង់ស្ពឺ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​-​ឃុំ និង​ប្រជា​កសិករ បាន​ចូលរួម និង​សម្រួល​ដល់​ការងារ​ស្តារ និង​កែ​លម្អ​ឡើង​វិញ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ដោយ​ធ្វើ​ឱ្យ​ការងារ​របស់​ក្រុមបច្ចេកទេស​ប្រព្រឹត្តិ​ទៅ​បាន​រលូន ។

ទន្ទឹម​នេះ ការ​ចូលរួម​របស់​អាជ្ញាធរ​មូលដ្ឋាន កសិករ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​របស់​ក្រសួង​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត សម្រាប់​ប្រើប្រាស់​តាម​វិស័យ​នានា ក៏​ដូច​ជា​ទឹក​ស្អាត​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដូវប្រាំង​ផង​ដែរ ។

ឯកឧត្តម ពេជ្រ វាសនា ក៏​បាន​អរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​-​ឃុំ និង​ប្រជា​កសិករ​នៅ​ក្នុង​តំបន់​គម្រោង ដែល​បាន​ទទួលយក និង​បាន​អនុវត្ត​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រដ្ឋបាល​ខេត្តកំពង់ស្ពឺ និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​ស្តី​ពី ការ​ស្នើ​សុំ​ផ្អាក​ការ​ដាំ​ដុះ​ស្រូវប្រាំង​នៅ​ក្នុង​តំបន់​គម្រោង​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ជួសជុល និង​សាងសង់​ឡើង​វិញ​នៃ​គម្រោង​៕