ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ដើម្បី​សង្គម​ជាតិត្រូវ​តែ​បង្ក្រាប​យក​ទៅ​អប់រំ​ក្នុង​ពន្ធនាគារ​ឱ្យ​អស់

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្លែង​ជា​ថ្មី​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​បន្ថែម​លើ​ការ​បង្ក្រាប​ក្មេង​ទំនើងទៅ​អប់រំ​ក្នុង​ពន្ធនាគារ គឺជា​កិច្ចការ​មួយ​ដែល​រាជរដ្ឋាភិ បាល មិន​ចង់​ប្រើប្រាស់​ច្បាប់​មក​អនុវត្ត​ឡើយ…

រាជធានី​ភ្នំពេញ​៖ ថ្លែង​ជា​ថ្មី​ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​បន្ថែម​លើ​ការ​បង្ក្រាប​ក្មេង​ទំនើងទៅ​អប់រំ​ក្នុង​ពន្ធនាគារ គឺជា​កិច្ចការ​មួយ​ដែល​រាជរដ្ឋាភិ បាល មិន​ចង់​ប្រើប្រាស់​ច្បាប់​មក​អនុវត្ត​ឡើយ តែ​ដោយសារ​គ្មាន​ជម្រើស និង​ដើម្បី​សង្គម​ជាតិ ត្រូវ​តែ​ចាប់​ឱ្យ​អស់ មិន​ត្រូវ​ឱ្យ​មាន​សកម្មភាព​ក្មេង​ទំនើងចេញ​មក​អុកឡុក​ក្នុង​សង្គម​ឡើយ ។

ថ្លែង​ក្នុង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​A សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​បវ​ត​ធិ​បតី ហ៊ុន ម៉ា​ណែត ​បាន​គូសបញ្ជាក់​ថា «​យើង​មិន​ចង់​អនុវត្ត​ច្បាប់​ទេ ក្រុម​ក្មេង​ទំនើង ថ្ងៃមុន​ខ្ញុំ​សួរ យើង​ដាក់​ក្នុង​យុទ្ធនាការ ដូច​នៅ​ក្នុង​ពន្ធនាគារ ដូច​ជាង​២០០​នាក់ ។ អត់​ទាន់​លែង ព្រោះ​ខ្ញុំ​អត់អោយ ត្រូវ​អប់រំ មែន​ចាប់​លែង​ៗ ព្រោះ​អ្នកឯង​ធ្វើបាប​ខ្លួនឯង ធ្វើបាប​ឪពុក​ម្តាយ ធ្វើបាប​គេ​នាំ​ឱ្យ​គេ​ខូច​ទៀត តែ​ប៉ុណ្ណឹង​ហើយ នៅ​មាន​ចេញ​មក​ទៀត ខ្ញុំ​ដាក់​អភិបាលខេត្ត​ទាំងអស់ ស្នងការ​ខេត្ត​ទាំង​អស់ រាជធានី ធ្វើ​មិច​ចេញ​មក​បង្ក្រាប​ៗ ទាល់តែ​អស់​តែ​ម្តង ទុក​អ្នក​ដែល​ធ្វើការ​ល្អ នៅ​ព្រៀត​ក្នុង​សង្គម​នឹង​ទៅ»។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី ក៏​បាន​ណែនាំ​ដល់​សិស្សានុសិស្ស និងអា​ណា​ព្យាបាល មាន​មាតា​បិតា​សិស្ស ឬ​យុវជន​ទាំងអស់ ត្រូវ​ពិនិត្យ​តាមដាន​កូន​ៗ​របស់​ខ្លួន កុំឱ្យ​ក្លាយជា​ក្មេង​ទំនើង ព្រោះ​រាជរដ្ឋាភិបាល គ្មាន​បំណង​ចង់​អនុវត្ត​ច្បាប់ ទៅ​លើ​យុវជន​ក្មេង​ទំនើង​នោះ​ទេ តែ​ដោយសារ​គ្មាន​ជម្រើស ។

សម្តេច​បវរ​ធិ​បតី​បាន​បន្ថែម​ថា «យើង​គ្មាន​បំណង​ធ្វើ​បែប​នេះ​ទេ ការ​ដាក់​អនុវត្ត​ច្បាប់​យើង​គ្មាន​ជម្រើស ព្រោះ​ធ្វើ​ឱ្យ​ខូចអនាគត​ក្មួយ​ផង ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​គាត់​នៅ​តែ​ខូច ចឹ​ង​យល់​ល្អ​កែ​ល្អ កែខ្លួន​ឯង​ទៅ រួម​គ្នា​ឪពុក​ម្តាយ សាលា រួម​គ្នា​កែ​ក្មួយ​ៗ​ឱ្យទាន់​ពេល» ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​គូសបញ្ជាក់​ថា ការ​ចា​ត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ លើ​ក្មេង​ទំនើង ឈរ​លើ​គោលដៅ ៤​ចំណុច​៖ ១-ជួយ​តម្រង់​ទិស​ឱ្យ​ក្មួយ​ល្អ​, ២-ជួយ​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ក្មួយ ទាំង​អ្នក​បង្ក និង​អ្នក​រង​គ្រោះ​, ៣-ជួយ​ការពារ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ កុំ​ខ្លោចផ្សា​ចិត្ត និង​ទី​៤-ជួយ​សង្គម និង​ប្រជាជន ឱ្យ​រស់នៅ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ