ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ចាម​ណែនាំ​ឱ្យ​បង្កើត«​សហ​គមន៍​​ឃ្មុំ​ចម្ការ​គ​»

11 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ឯកឧត្តម ​អ៊ុ​ន ចាន់​ដា ​អភិបាលខេត្ត​ រួម​ដំណើរ​ដោយ​សហការី ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចម្ការ​​គ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​៧​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ត្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម​៖ ឯកឧត្តម ​អ៊ុ​ន ចាន់​ដា ​អភិបាលខេត្ត​ រួម​ដំណើរ​ដោយ​សហការី ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចម្ការ​​គ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​៧​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ត្រុំ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ជា​តំបន់​ទេសចរណ៍ ​និង​ជា​កន្លែង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​ទៀត​ផង​។ ចំពោះ​ទឹក​ឃ្មុំ​ដែល​គេ​ផលិត​បាន​អាច​លក់​ក្នុង​មួយ​លី​ត្រ​តម្លៃ​ប្រមាណ​៧​ម៉ឺន​រៀល ជាមួយ​នោះ ​អាច​កែ​ច្នៃ​ជា​ប្រភេទ​តែ​ទឹកឃ្មុំ សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​មនុស្ស​ទៀត​ផង​។

អ្នកស្រី​ទិ​ត កណិកា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចិញ្ចឹម​ឃ្មុំ​នៅ​ចម្ការ​គ បាន​ប្រាប់​ឲ្យ​ដឹង​ នៅ​​ព្រឹក​ថ្ងៃ​ទី​២៣​ ធ្នូ ឆ្នាំ​២០២៤​ថា ដល់​ពេល​រដូវ​ចេញ​ផ្កាគ​ចូល​មក​ដល់​ រូប​គាត់​ព្រមទាំង​បងប្អូន ​និង​ប្ដី​ដែល​មាន​គ្នា​ប្រមាណ​៧​នាក់ បាន​ដឹក​ប្រអប់​ចិញ្ចឹម​ឃ្មុំ​មាន​ជាង១០០​យក​មក​ដាក់​នៅ​ចម្ការ​​គ​ក្នុងស្រុក​កំពង់សៀម​ ។ ដោយ​ក្នុង​មួ​យស​ប្តា​ហ៍​ចុះ​ប្រមូល​ផល​ម្ដង​បាន​ទឹកឃ្មុំ​ចំនួន​៧​កាន​ ទៅ​៨​កាន​ក្នុង​មួយ​កាន​៣០​លី​ត្រ ​។

អ្នកស្រី​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ ក្រុមការងារ​យក​ទឹកឃ្មុំ​សព្វថ្ងៃ​នៅ​សល់​តែ​ចំនួន​៤​នាក់​ ។​ ហើយ​ប្រអប់​ដាក់​ទឹកឃ្មុំ​ធ្លាក់​មក​នៅ​សល់​តែ​ជាង​៣០​ប្រអប់​ប៉ុណ្ណោះ​ ។ កត្តា​នេះ​ដោយសារ​ទឹកឃ្មុំ ដែល​ផលិត​បាន​លក់​លក់​ទីផ្សារ​ក្នុង​មួយ​លី​ត្រ​តម្លៃ​៧​ម៉ឺន​រៀល ផុត​ពី​រដូវ​ផ្កាគ​គាត់​ត្រូវ​ដឹក​ប្រអប់​ចិញ្ចឹម​ឃ្មុំ​ប្ដូរ​ទៅ​ដាក់​ទីតាំង​ថ្មី ​នៅ​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​មក​នៅ​ចុង​ក្រោយ​ដាក់​នៅ​កោះអន្លង់ចិន​។

ទឹកឃ្មុំ​របស់​គាត់​ដែល​ផលិត​បាន​ ត្រូវ​​ប្រជាពលរដ្ឋ​កម្ម​ង់​ទិញ​ពី​គ្រប់​ទិស​ទី​ និង​បាន​ដាក់​ឈ្មោះ​យីហោផងដែរ​ ។ ជាមួយ​នោះ​ គាត់​សំណូមពរ​ដល់​ពលរដ្ឋ ​សូម​មេត្តា​ជួយ​គាំទ្រ​ផលិតផល​របស់​ខ្មែរ​យើង​ឱ្យ​បាន​ទូលំទូលាយ​។

ចំណែក​លោក​វ៉ែន នាង មេឃុំ​កោះមិត្ត​វិញ​មាន​ប្រសាសន៍ឱ្យដឹង​ដែរ​ថា ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ ការ​ចិញ្ចឹម​ឃ្មុំ​នៅ​ចំការ​គ ​ក្នុង​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ធ្នូ ឆ្នាំ​២០២៤ ដែល​មាន​ចំនួន​រហូត​ដល់​ជាង​៤០០​ប្រអប់ មាន​ជា​ច្រើន​ម្ចាស់ ។

ក្នុង​នោះ ​តាម​គោលការណ៍​របស់​ខេត្ត​គឺ​ឲ្យ​បង្កើត​«​សហគមន៍​ឃ្មុំ​ចំការ​គ» មិនតែប៉ុណ្ណោះ​គេ​អាច​កែ​ច្នៃ​សំណក​ឃ្មុំ​ធ្វើ​ជា​តែ​លក់​មួយ​កំប៉ុង​បាន​៦​ម៉ឺន​រៀល​ សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​មនុស្ស​ទៀត​ផង​។ លោក​មេឃុំ​កោះមិត្ត​បញ្ជាក់​ថា​ ទីតាំង​សម្រាប់​ដាក់​យក​ទឹក​ទឹកឃ្មុំ មាន​តែ​មួយ​កន្លែង​នៅ​ចម្ការ​គ​នេះ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជិត​៧ហិ​កតា ហើយ​ក្រុម​អ្នក​ដាក់​នេះ​គឺ​មាន​ទីលំនៅ​ជី​ហែរ ស្រុក​កោះសូទិន​។

តាម​គោលការណ៍​ណែនាំ​របស់​ឯកឧត្តម​អភិបាលខេត្ត​ គឺ​ឲ្យ​រក​រទេះសេះ ដើម្បី​ដឹក​ភ្ញៀវ​ចេញពី​ក្រុង​កំពង់ចាម មក​លេង​នៅ​ចំការ​គ ។ បន្ទាប់​ពី​បាន​ពិនិត្យ​កន្លែង​ចិញ្ចឹម​ឃ្មុំ​រួចរាល់​ ថ្នាក់ដឹកនាំ​ខេត្ត បាន​អញ្ជើញ​ពិនិត្យ​មើល​ការ​ដាំ​ដុះ​ដំណាំ​ពោត​ស្ថិត​នៅ​ក្បែរ​នោះ ព្រមទាំង​ណែនាំ​ឱ្យ​បង្កើត​តំបន់​វាល​ខ្សាច់​ចំការ​គ ក្លាយជា​កន្លែង​ទេសចរណ៍​មួយ​បន្ទាប់​ពី​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ