រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាគូសបញ្ជាក់ថា បើយើងនៅអង្គុយសោកស្តាយតែ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រដែលបានបាត់បង់មកនេះ និងបានដើរក្រោយប្រទេសជិតខាងក៏ដោយ តែត្រូវតែខំប្រឹងប្រែងដើម្បីឱ្យតាមទាន់គេហើយនឹងលើសគេនៅពេលអនាគត ។
ថ្លែងក្នុងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅម ជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០ ២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់សិស្សានុសិស្សគ្រប់រូប ដែលជាធនធានរបស់សង្គមជាតិ ត្រូវតែមានទស្សនវិជ្ជាមានសម្រាប់ខ្លួនឯង និងទស្ស នវិជ្ជមានសម្រាប់ជាតិ បើទោះបីប្រទេសកម្ពុជា មិនមែនជាប្រទេសអ្នកមាន និងតែងតែជួបបញ្ហា តែត្រូវផ្តោតលើសក្កានុពលដែលមាន ហើយត្រូវខិតខំជំរុញប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។
ក្នុងនោះ សម្តេចបវរធិបតីបានណែនាំ មិនត្រូវឱ្យនៅសោកស្តាយនូវអ្វីដែលបានបាត់បង់ ក្នុងអតីតកាល ដែលប្រវត្តសាស្ត្រខ្មែរជាង៥០០ឆ្នាំបានកើតឡើងនោះទេ ពោលគ្មានប្រទេសណាដែលមិនធ្លាប់ជួបបញ្ហានោះទេ នៅលើពិភពលោកនេះ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ដោយសារយើងទទួលស្គាល់នូវតថភាពសោកសៅរបស់យើង ហើយយើងខំប្រឹងធ្វើយ៉ាងណា ជាមូលដ្ឋានកាន់តែរឹងមាំ ។ យើងដើរក្រោយប្រទេសជិតខាងតែ យើងត្រូវតែ ខំប្រឹងដើម្បីឱ្យតាមទាន់គេ ហើយនឹងវ៉ាគេនៅ ខាងមុខ»។
បន្ថែមលើនេះ សម្តេចបវរធិបតីបានចាត់ទុកថា សិស្សានុសិស្សទាំងអស់ មិនថាអ្នកជាប់និទ្ទេសA ឬនិទ្ទេសផ្សេងៗឬមិនជាប់នោះទេ សុទ្ធតែជាធនធានរបស់ជាតិ និងបានណែនាំឱ្យពង្រឹងខ្លួនឯងបន្ថែមពង្រឹងដល់គ្រួសារ ជាពិសេស ពង្រឹងដល់សង្គមជាតិ ។
សម្តេចបវរធិបតីបានបន្ថែមថា «មានតែកូនខ្មែរទាំងអស់គ្នា ទប់កុំឱ្យវាយគ្នា៥០០ឆ្នាំឡើងវិញ កុំឱ្យ
រញ៉េរញ៉ៃឡើងវិញ តែត្រូវធ្វើយ៉ាងណាឱ្យសុខដុមរមនីយកម្ម ហើយបង្កើនឱកាសកាន់តែច្រើន រួមគ្នាកសាងជាតិយើងទុកឱ្យជំនាន់កូនចៅល្អជាងយើង» ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់សិស្សានុសិស្សដែលបាន បញ្ចប់ការសិក្សាថ្នាក់ទី១២ មិនថានិទ្ទេសអ្វីនោះទេ គ្រាន់តែជាការវាស់ស្ទង់ នៃកម្រិតរបស់ខ្លួន និងជាការត្រៀមលក្ខណៈ ក្នុងនាមជាមនុស្សពេញវ័យមួយ នៅក្នុងសង្គម ដែលទាមទារឱ្យមាន ការទទួលខុសត្រូវដោយខ្លួនឯង ខណៈអាណាព្យាបាល ឪពុកម្តាយ មិនអាចគ្រប់គ្រង និងចាំជួយគ្រប់ពេលរហូតនោះទេ ។
សម្តេចបវរធិបតី បានលើកឡើងថា «ចប់ថ្នាក់១២ គឺយើងឈានដល់ផ្លូវបំបែកមួយ ដែលយើងចាប់ផ្តើមមនុស្សពេញវ័យមួយ ដែលត្រូវកំណត់វាសនាខ្លួនឯងហើយ មិនថា យើងទៅរៀនមហាវិទ្យាល័យ មិនថាយើងរៀនបន្តខាងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចេញ ទៅធ្វើការងារ គឺជាការសម្រេចចិត្តរបស់ខ្លួន»។
ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានគូសបញ្ចាក់ដែរថា ពិន្ទុប្រឡងនិទ្ទេសA ល្អ ណាស់ សម្រាប់ជាកិច្ចខិតខំប្រឹងប្រែង ប៉ុន្តែការត្រៀមលក្ខណៈសម្រាប់ជីវិតពិត និទ្ទេសAមួយ មិនទាន់គ្រប់គ្រាន់នោះទេ ហើយសម្រាប់និទ្ទេសE ក៏មិនប្រាកដថា ការត្រៀមលក្ខណៈរបស់ខ្លួន រយៈពេល១២ឆ្នាំនេះ មិនជោគជ័យនោះដែរ ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៤ មានសិស្សទទួលបាននិទ្ទេស A សរុប ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំ បច្ចេកទេស៩នាក់ផង
ដែរ)៕
ចែករំលែកព័តមាននេះ