ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពេលវេលា​គ្រួសារ​ទាំងអស់​សុទ្ធតែ​ជា​ពេលវេលា​ប្រកបដោយ​គុណភាព !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សូមកុំ​មាន​អារម្មណ៍​ថា អ្នកមាន​កំហុសឆ្គង ដោយសារ​តែ​មិន​មាន​ពេលវេលា​ប្រកបដោយ​គុណភាព​ច្រើន ដើម្បី​ចំណាយ​ជាមួយ​គ្រួសារ​របស់​អ្នក ។ អ្នកជំនាញ​ខ្លះ​និយាយ​ថា រឿង​ធម្មតា​ៗ​នៅ​ក្នុងផ្ទះ​របស់​អ្នក​សុទ្ធតែ​ពេលវេលា​ប្រកបដោយ​គុណភាព​សម្រាប់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ សូមកុំ​មាន​អារម្មណ៍​ថា អ្នកមាន​កំហុសឆ្គង ដោយសារ​តែ​មិន​មាន​ពេលវេលា​ប្រកបដោយ​គុណភាព​ច្រើន ដើម្បី​ចំណាយ​ជាមួយ​គ្រួសារ​របស់​អ្នក ។ អ្នកជំនាញ​ខ្លះ​និយាយ​ថា រឿង​ធម្មតា​ៗ​នៅ​ក្នុងផ្ទះ​របស់​អ្នក​សុទ្ធតែ​ពេលវេលា​ប្រកបដោយ​គុណភាព​សម្រាប់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​ការ​ណែនាំ​មួយ​ចំនួន ដើម្បី​មាន​ពេលវេលា​ប្រកបដោយ​គុណភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​អ្នក ៖

១. កុមារ​ចង់​បានការ​យកចិត្តទុកដាក់​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ។ នៅ​ពេល​ពួក​គេ​និយាយ សូម​ក្រឡេក​ទៅ​មើល​ពួក​គេ ផ្តោតអារម្មណ៍​លើ​ពួក​គេ ហើយ​ចូល​រួមការ​សន្ទនា​បន្ថែម​ទៀត ។ សូម​បង្ហាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ចំពោះ​កូន​គ្រប់ពេលវេលា ។

២. ស្តាប់​តន្ត្រី​ដែល​ពួក​គេ​លេង ស្តាប់​ចម្រៀង​ដែល​ពួក​គេ​ច្រៀង ។ នរណា​ទៅ​ដឹង អ្នក​ប្រហែលជា​អាច​ចាប់ផ្តើម​ចូល​ចិត្ត​វា ។

៣. សួរ​ពួក​គេ​ថា តើ​ពួក​គេ​ចង់​ធ្វើ​អ្វី ។ តើ​កីឡា​ណា​ដែល​ពួក​គេ​ចង់​លេង ? បន្ទាប់​មក​ទៅ​ទិញ​សម្ភារ​ហើយ​ចំណាយពេល​លេង​កីឡា​នោះ​ជាមួយ​ពួក​គេ​ឱ្យ​បាន​ញឹកញាប់ ។

៤. បង្កើត​ទម្លាប់ ឬ​ប្រពៃណី​ប្រចាំ​គ្រួសារ​ថ្មី​ៗ ។ កំណត់​ពេលវេលា​ជាក់លាក់​រៀង​រាល់​ស​ប្តា​ហ៍​សម្រាប់​ពួក​គេ ដូច​ជា​រាត្រី​ញ៉ាំ​ភី​ហ្សា​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍​មើល​រឿង​ជុំ​គ្នា ឬ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​នៅ​តាម​ហាង ។

៥. ធ្វើ​ការងារ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​ទាំងមូល ដោយ​ផ្តល់​ការងារ​ឱ្យ​សមាជិក​គ្រប់​គ្នា ហើយ​ធ្វើ​ជាមួយ​គ្នា ។

៦. ជជែក​គ្នា​មួយ​ទល់​មួយ​ជាមួយ​កូន​របស់​អ្នក​ម្តងម្នាក់ ។ អនុញ្ញាតិ​ឱ្យ​ក្មេង​ៗ​និយាយ​ដោយ​សេរី នៅ​ពេល​ពួក​គេ​នៅ​ជាមួយ​ឪពុក​ម្តាយ ។

៧. មើល​កម្មវិធី​ទូរទស្សន៍​ដែល​ពួក​គេ​ជ្រើសរើស​តាម​អាយុ ហើយ​បន្ទាប់​មក និយាយ​អំពី​រឿង​ទាំងនោះ ។

៨. បិទ​ទូរស័ព្ទ​របស់​អ្នក និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ផ្សេង​ទៀត ក្នុងអំឡុងពេល​គ្រួសារ​ដែល​អ្នក​បាន​កំណត់ ៕ ប្រភព ៖ urmc

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ​បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕