ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ រាជរដ្ឋាភិបាលគ្មានបំណងដាក់ភាសា វៀតណាមជាភាសាជាតិជាដាច់ខាត

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ដឹកនាំ​រាជរដ្ឋាភិបាល​ភាសារ​ខ្មែរ​នៅ​តែ​ជា​ភាសាជាតិ​តែ​មួយ​គត់ ហើយ​គ្មាន​បំណង​ណាមួយ​ដាក់​ភាសា​វៀតណាម​ជា​ភាសាជាតិ​ជា​ដាច់ខាត ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និ​ន្ទេ​ស​A…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ដឹកនាំ​រាជរដ្ឋាភិបាល​ភាសារ​ខ្មែរ​នៅ​តែ​ជា​ភាសាជាតិ​តែ​មួយ​គត់ ហើយ​គ្មាន​បំណង​ណាមួយ​ដាក់​ភាសា​វៀតណាម​ជា​ភាសាជាតិ​ជា​ដាច់ខាត ។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និ​ន្ទេ​ស​A នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ថ្ងៃមុន​មិន​នៅ​ៗ​ស្រែ​កថា ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​បញ្ចូល​ភាសា​វៀតណាម ក្នុង​ប្រព័ន្ធ​ជា​ភាសាជាតិ អត់​មាន​ទេ​! ខ្ញុំ​សូម​បញ្ជាក់ ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ដឹកនាំ​ប្រទេស​ភាសា​ខ្មែរ នៅ​តែ​ជា​ភាសារ​ជាតិ​តែ​មួយ​គត់​របស់​កម្ពុជ ។ គ្មាន​ដាក់​ភាសា​បារាំង ឬ​ភាសារ​អង់គ្លេស គឺ​គ្មាន​ទេ​» ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ថា កាលពីមុន​សង្គ្រាម​ចង់​ប្រឡង​បាក់​ឌុ​ប​ទាល់តែ​យើង​ចេះ​ទាំង​ភាសារ​ខ្មែរ និង​ភាសា​បារាំង តែ​ឥលូវ​នេះ​ភាសាបរទេស​(​បារាំង អង់គ្លេស ជប៉ុន ចិន​…) ជា​ភាសារ​រៀន​បន្ទាប់បន្សំ តែ​ភាសារ​ជាតិ​នៅ​ក្នុង​កម្មវិធី​អប់រំ​របស់​ជាតិ គឺ​ភាសារ​ខ្មែរ​តែ​មួយ​គត់ ។

ទាក់ទិន​នឹង​ភាសារ​ខ្មែរ​នេះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បាន​អះអាង​ថា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ទិស​ដៅ គឺ​ធ្វើ​យ៉ាងណា​ពង្រឹង​មូលដ្ឋាន​ភាសារ​ខ្មែរ​ឲ្យ​កាន់តែ​រឹង​មាំ ចាប់ពី​ថ្នាក់បឋមសិក្សា​រហូត​ដល់​ថ្នាក់លើ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​បន្ថែម​ថា ៖«​យើង​គ្មាន​ផែនការ​ណា​យក​ភាសា​ណា​មក​ជំនួស​ភាសារ​ខ្មែរ​នោះ​ទេ ជនជាតិ​ខ្មែរ ត្រូវ​រៀន​ភាសារ​ខ្មែរ ហើយ​យើង​មិន​ត្រឹមតែ​សរសេរ​អាន​នោះ​ទេ ពេល​នេះ Google ក៏​មាន​ជា​ភាសា​ខ្មែរ​ដែរ ។ កាលពីមុន​ភាសា​មាន​តែ​សរសេរ​លើ​ស្លឹករឹត លើ​ក្រដាស​បោះពុម្ព តែ​ឥលូវ​បាន​ក្លាយទៅជា​ភាសា​ឌី​ជី​ថ​ល​ទៀត ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​កូន​ខ្មែរ​ប្រើប្រាស់​ភាសារ​ខ្មែរ​កាន់តែ​ច្រើន​» ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា សម័យ​មុន មាន​គេ​ថា បើ​ចង់​ប្រើ​ឌី​ជី​ថ​ល ទាល់តែ​រៀន ឬ​ចេះ​ភាសា​អង់គ្លេស ព្រោះ​គ្មាន​នៅ​លើក​ឃីបត​(Keyboard ) ឥលូវ​យើង​មាន ។ តាម​ខ្ញុំ​ចាំ កាលពីមុន​មាន​មួយ​ចំនួន ប៉ុន្តែ​មិន​ទូលំទូលាយ ។ នៅ​ពេល​នេះ​គ្រាន់តែ​អាច​ជា​សំឡេង​ក៏​អាច​ចេញ​ជា​អក្សរ​ផង​ដែរ ដូច្នេះ​យើង​គួរតែ​មាន​មោនភាព ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​តែងតែ​ជំរុញ​ឲ្យ​មានការ​អភិរក្ស​ភាសារ​ខ្មែរ និង​ធ្វើការ​លើកកម្ពស់​ភាសារ​ខ្មែរ​ព្រមទាំង​ជំរុញ​ឲ្យ​បង្កើត​ទៅ​ជា​ឌី​ជី​ថ​ល​ទាន់សម័យ ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី​បាន​ប្រកាស​ថា សូមកុំ​ឲ្យ​មានការ​ភ័យ​ព្រួយ​ថា រដ្ឋាភិបាល និង​លក់​ភាសារ​ខ្មែរ ហើយ​យក​ភាសារ​ផ្សេង​មក​ដាក់​នោះ គឺ​អត់​ទេ វា​ជា​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ​ដើម្បី​ឲ្យ​មាន​វឹកវរ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ដាក់​តាំង​ពិ​ពរ​ណ៍​សៀវភៅ​ឲ្យ​កាន់តែ​ច្រើន​ទូលំទូលាយ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​នាំ​កូន​ៗ​ទៅ​ទិញ​សៀវភៅ​មក​អាន​ជា​ជាង​ការ​កាន់​ទូរស័ព្ទ ។ សម្តេច​មហា​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា ៖«​ខ្ញុំ​សូម​ជំរុញ​ឲ្យ​ក្មួយ​ៗ​អាច​សៀវភៅ​ព្រោះ​អាន​ជក់​ណាស់ «​ខ្ញុំ​នេះ​ហើយ​» កាលនោះ​ខ្ញុំ​អាន​ជក់​ព្រោះ​កាលនោះ​នៅ​បណ្ណាល័យ​មិនសូវ​មាន​សៀវភៅ​ទេ តែ​ឥលូវ​ក្មេង​ៗ​មាន​សៀវភៅ​តាំងពី​ថ្នាក់​ទី​១​ទៅ​ដូច្នេះ​សូម​អាន​ឲ្យ​បាន​ច្រើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ