ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ព្រះជន្មជាង៩០ឆ្នាំ គ្មានទីពឹង ដង្ហោយ​សុំសប្បុរសជនជួយសម្រាប់ជីវិតចុងក្រោយ

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកតាឈ្មោះ ប៉ែន ប៉ុន អាយុជាង៩០ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ ៖ លោកតាឈ្មោះ ប៉ែន ប៉ុន អាយុជាង៩០ឆ្នាំ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ គ្មានកូនចៅ រស់នៅម្នាក់ឯងក្នុងខ្ទមតូច ដង្ហោយរកជំនួយគ្រាន់បានចិញ្ចឹមរស់នាជីវិតចុងក្រោយ។

លោកតា ប៉ែន ប៉ុន អាយុជាង៩០ឆ្នាំ បានរៀបរាប់ឱ្យដឹងថា គាត់រស់នៅសព្វថ្ងៃនេះមានការលំបាកខ្លាំងណាស់ រស់នៅក្នុងខ្ទមតូច បានអ្នកជិតខាងហុចបាយ សម្លរ គ្រាន់បានហូប ហើយរយៈពេល២ឬ៣ខែបានខាងយោធាភូមិភាគ៣បានផ្តល់ឱ្យអង្ករ១បាវ និងថវិកាមួយចំនួន។ ហើយសព្វ​ថ្ងៃនេះគាត់មានជំងឺប្រចាំកាយផង ត្រូវការថ្នាំសង្កូវដើម្បីព្យាបាល ប៉ុន្តែមិនមានលុយសម្រាប់ទិញនោះទេ ហើយការហូបចុកសព្វថ្ងៃមិនគ្រប់គ្រាន់នោះទេ ដោយសារតែអ្នកជិតខាងមានចិត្តសប្បុរស ហុចបាយទឹកព្រឹកល្ងាច ដោយសារតែអាណិតរូបលោកតាដែលគ្មានកូនចៅមើលថែរក្សានោះ។ ណាមួយគាត់មិនមានបណ្ណក្រីក្រថែមទៀតផង។

លោកតាប៉ែន ប៉ុន បានធ្វើការសំណូមពរដល់សប្បុរសជនដែលមានចិត្តសប្បុរស សូមជួយលោកតាផង គាត់មានវ័យចាស់ជរាណាស់ទៅហើយ គ្មានលទ្ធភាពចិញ្ចឹមជីវិតខ្លួនឯងរស់នោះទេ។

ជួបជាមួយអ្នកយកព័ត៌មាន​កោះសន្តិភាព អ្នកស្រី ពៅ យឿន អាយុ៧៤ឆ្នាំ ជា​អ្នកជិតខាង រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលើកឡើងថា គាត់មានការអាណិត អាសូរលោកតា ប៉ែន ប៉ុន ខ្លាំងណាស់ ហើយគាត់តែងតែហុចបាយទឹកស្ទើរតែរាល់ថ្ងៃ គាត់មានជីវភាពខ្វះខាតដែរ។ ប៉ុន្តែដោយសារតែក្តីអាណិត ក្តីសង្វែគ លោកតាមានវ័យជរាណាស់ទៅហើយ ណាមួយគ្មានកូនចៅថែមទៀតផងនោះ ទើបគាត់តែងតែជូនបាយទឹកឱ្យគាត់ពិសារ ទោះបីឆ្ងាញ់ ឬមិនឆ្ងាញ់ក៏ដោយ។ នេះជាទឹកចិត្តរបស់គាត់ធ្វើបុណ្យសន្សំកុសលជាមួយមនុស្សចាស់ ជរាគ្មានទីពឹង។

ក្នុងនាមគាត់ជាអ្នករស់នៅជិតខាង សូមធ្វើការសំណូមពរដល់សប្បុរសជន ក៏ដូចជាសម្តេចតេជោហ៊ុន សែន សម្តេច ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាជួយដល់លោកតា ប៉ែន ប៉ុន ដើម្បីបានចិញ្ចឹមជីវិតបានរស់ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ