ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជដំឡូងបារាំងថ្មី ​ធន់នឹងអាកាសធាតុ ​ជំងឺ​និងសត្វល្អិត កំពុង​ដាំក្នុងទឹកដីខេត្តមណ្ឌល​គិរី

10 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ កំពុងបង្កើនសកម្មភាពផលិតពូជដំឡូងបារាំងថ្មី សម្រាប់ដាំដុះផ្ទាល់ក្នុងទឹកដីខេត្តមណ្ឌលគិរី ខណៈកន្លងមកដំឡូងបារាំងត្រូវបាននាំចូលពីប្រទេសជិតខាងស្ទើរ១០០%។ ក្នុងសិក្ខាសាលាមួយដែលរៀបចំដោយមន្ទីរកសិកម្មខេត្តមណ្ឌលគិរីសហការជាមួយគម្រោងការខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតាមតំបន់ភ្នំនៃប្រទេសកម្ពុជាបានពង្រឹងចំណេះដឹងក្នុងវិស័យកសិកម្ម ជូនដល់កសិករប្រមាណ៤០នាក់ បានធ្វើបទបង្ហាញស្ដីពី ដំណើការពិសោធន៍ពូជដំឡូងបារាំង…

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកជំនាញមកពីប្រទេសកូរ៉េ កំពុងបង្កើនសកម្មភាពផលិតពូជដំឡូងបារាំងថ្មី សម្រាប់ដាំដុះផ្ទាល់ក្នុងទឹកដីខេត្តមណ្ឌលគិរី ខណៈកន្លងមកដំឡូងបារាំងត្រូវបាននាំចូលពីប្រទេសជិតខាងស្ទើរ១០០%។

ក្នុងសិក្ខាសាលាមួយដែលរៀបចំដោយមន្ទីរកសិកម្មខេត្តមណ្ឌលគិរីសហការជាមួយគម្រោងការខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតាមតំបន់ភ្នំនៃប្រទេសកម្ពុជាបានពង្រឹងចំណេះដឹងក្នុងវិស័យកសិកម្ម ជូនដល់កសិករប្រមាណ៤០នាក់ បានធ្វើបទបង្ហាញស្ដីពី ដំណើការពិសោធន៍ពូជដំឡូងបារាំង និងការជ្រើសរើសពូជថ្មី ដោយលោកបណ្ឌិត Cho Hyun-Mook ទីប្រឹក្សាបច្ចេកទេសដំណាំដំឡូងបារាំង និងការបង្ហាញបច្ចេកទេសបណ្ដុះពូជ និងកម្ចាត់សត្វល្អិត លើដំណាំបន្លែ ដោយ លោកបណ្ឌិត Kim IL-Seop ទីប្រឹក្សាបច្ចេកទេសដំណាំបន្លែ គោលបំណងពង្រឹងចំណេះដឹងវិស័យកសិកម្ម ដល់ប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្កើនការផលិតឲ្យកាន់តែច្រើន និងធ្វើឲ្យជីវភាពមានភាពល្អប្រសើរឡើង ។

គួរបញ្ជាក់ផងដែលថា គម្រោងការធ្វើបង្ហាញ និងខ្សែច្រវាក់ផលិតកម្មបន្លែដែលមានតម្លៃខ្ពស់នៅតំបន់ភ្នំ ដែលសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និងភាគីអនុវត្តគម្រោងជំនាញការកូរ៉េ ដែលគាំទ្រដោយប្រទេសកូរ៉េ បានខិតខំផលិតពូជដំឡូងបារាំងថ្មី ដែលធន់ទ្រាំ នឹងកត្តាអាកាសធាតុ ជម្ងឺ និងសត្វល្អិត សម្រាប់ខេត្តមណ្ឌលគិរី គម្រោងនេះបាន ធ្វើពិសោធន៍រយៈពេល ០៣ឆ្នាំរួចមកហើយ ដោយនាំយកពូជដំឡូងបារាំងចំនួន ១០ពូជ មកពីប្រទេសកូរ៉េ មកធ្វើការពិសោធន៍ បច្ចុប្បន្ននេះបានជ្រើសរើសពូជដែលសមស្រប ចំនួន ០២ពូជ រួមមាន ពូជ KC-5 KC-9 និងបន្តពិសោធន៍ លើកទី០៧ ដើម្បីធ្វើការបន្សាំ និងពង្រីកពូជតាមប្រព័ន្ធ Hydroponic និងធ្វើជាលិកាវប្បកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ