ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់ក្នុងដីនៅខេត្តមណ្ឌលគីរី

14 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគីរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​អាជ្ញាធរ​មូលដ្ឋាន​ម​បាន​រក​ឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​ចំនួន​០៣​កន្លែង ដែល​ជនសង្ស័យ​បាន​លួចលាក់​កប់​យ៉ាង​ជ្រៅ​ក្នុង​ដី ។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា…

ខេត្តមណ្ឌលគីរី ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​អាជ្ញាធរ​មូលដ្ឋាន​ម​បាន​រក​ឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​ចំនួន​០៣​កន្លែង ដែល​ជនសង្ស័យ​បាន​លួចលាក់​កប់​យ៉ាង​ជ្រៅ​ក្នុង​ដី ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​លើក​ឡើង​ថា សកម្មភាព​ចុះ​បង្ក្រាប​ករណី​សន្និធិ​ឈើ​ខុសច្បាប់ នៅ​អតីត​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង នៅ​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ បន្ទាប់​ពី​សេចក្តីរាយការណ៍​អំពី​ការ​លួច​សន្និធិ​ឈើ​ខុសច្បាប់​នៅ​ចំណុច​ស្រែ​តា​អង ភូមិសាស្ត្រ ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ បាន​បាន​ចូលរួម​មន្ត្រី ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ខាងលើ ហើយ​បាន​រក​ឃើញ​ទីតាំង​លាក់​ឈើ​មាន​ចំនួន​០៣​កន្លែង ដែល​ជនសង្ស័យ​បាន​លួចលាក់​ទុក​ក្នុង​ដី ។

សមត្ថកិច្ច​មានការ​សង្ស័យ​ក្នុង​ជំហាន​ដំបូង​ថា ជនល្មើស​អាច​កប់​ចោល​ឈើ​ក្នុង​ដី​ក្នុង​កំឡុង​ពេល​ដែល​មាន​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​ចុះ​ការ​បង្ក្រាប កាលពី​ឆ្នាំ​២០១៥ ។ ជា​លទ្ធផល​ក្រុមការងារ​បាន​បង្ក្រាប និង​ដកហូត​ឈើ​ដូច​ខាងក្រោម ៖ ទី​១ ៖ ទីតាំង​ដែល​ជនសង្ស័យ​បាន​ទុក​ចោល​ក្នុង​ព្រៃ​ល្បោះ ឃើញ​មាន​ឈើមូល​ប្រភេទ​ឈ្លី​ជ​ចំនួន​១២​កំណាត់ ស្មើនឹង​១,៩២​ម៉ែត្រត្រីគុណ ដែល​មាន​ស្ថានភាព​ពុក​ផុយ​គុណភាព​ប្រមាណ ២០%-២៥% ។ ទី​២ ៖ ទីតាំង​ខាងលើ​ជា​អតីត​រោង​ស្នាក់​នៅ​របស់​កម្មករ​របស់​អតីត​ក្រុមហ៊ុន​សម្បទាន មាន​ឈើ​អារ​ប្រភេទ​សុ​ក្រម​ចំនួន​១៣០​សន្លឹក ស្មើ​៣,៥២​ម៉ែត្រត្រីគុណ ដែល​មាន​ស្ថានភាព​ពុក​ផុយ គុណភាព​ប្រមាណ​៣០% ។

ទី​៣ ៖ ទីតាំង​ដែល​ជន​ស្ស័​យ​បាន​កប់​ក្នុង​ដី​ក្រុមការងារ​បាន​ធ្វើការ​ជីក​កកាយ​រក​ឃើញ​ឈើមូល​ចម្រុះ​ចំនួន​១៩​កំណាត់​ស្មើនឹង​១,៣៨៣​ម៉ែត្រគូប​គុណភាព​ប្រមាណ​២០% ។ យោង​តាម​លោក ខ្វៃ អាទិ​ត្យា អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ធ្វើ​ប្រតិបត្តិការ​កម្លាំង​សមត្ថកិច្ច​ពុំ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​កន្លែង​កើតហេតុ​នោះ ។

ក្រុមការងារ​បាន​ប្រមូល​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​រង​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ លោក​បាន​បន្ត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ​នូវ​វិធានការ​ស្នូល​ចំនួន​៤​ចំណុច ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ ការ​អភិរក្ស​ជីវៈចម្រុះ ការ​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​តាម​រយៈ​ការ​អភិវឌ្ឍ​គម្រោង​លំហែ​បៃតង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ