ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រម៉ាឡេស៊ីប្ល.ន់សម្លា.ប់ស្រ្តីមា្នក់ យកលុយទៅទស្សនាការប្រកួត AFF Cup នៅភ្នំពេញ

12 ម៉ោង មុន

ប្រទេសម៉ាឡេស៊ី ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានសារភាពថាបានសម្លាប់ស្ត្រីម្នាក់ ប្លន់យកគ្រឿងអលង្ការ ដើម្បីចំណាយលើការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ទស្សនាការប្រកួតពានរង្វាន់ជើងឯកអាស៊ាន AFF Cup ឆ្នាំ២០២៤…

0:00
0:00

ប្រទេសម៉ាឡេស៊ី ៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានសារភាពថាបានសម្លាប់ស្ត្រីម្នាក់ ប្លន់យកគ្រឿងអលង្ការ ដើម្បីចំណាយលើការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ទស្សនាការប្រកួតពានរង្វាន់ជើងឯកអាស៊ាន AFF Cup ឆ្នាំ២០២៤ (ASEAN Mitsubishi Electric Cup 2024)។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ប្រភពពីសារព័ត៌មានម៉ាឡេស៊ី Malay Mail និង SAYS បានឱ្យដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានរកឃើញ កាលពីថ្ងៃទី១៤ ខែធ្នូ ក្នុងខេត្តសារ៉ាវ៉ាក់ (Sarawak) ពោលរយៈពេល៦ថ្ងៃ បន្ទាប់ពីការប្រកួតបើកឆាកពូល A រវាងម៉ាឡេស៊ីជាមួយម្ចាស់ផ្ទះកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក Mancha Ata មេប៉ូលិសប្រចាំខេត្តសារ៉ាវ៉ាកបានប្រាប់កាសែតម៉ាឡេស៊ី Harian Metro ប៉ូលិសបានកំណត់អត្តសញ្ញាណភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ ក្រោយការស៊ើបអង្កេត ជនសង្ស័យបានសារភាពថាពិតជាបានសម្លាប់ស្ត្រីរងគ្រោះអាយុ២៦ឆ្នាំពិតប្រាកដមែន ដើម្បីប្លន់យកខ្សែដៃ និងក្រវិលមាសរបស់នាង ហើយយកទៅបញ្ចាំយកលុយសម្រាប់ចំណាយលើការធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីទស្សនាការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា នឹងម៉ាឡេស៊ី។

ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសាររាយការណ៍ថាបាត់ខ្លួន កាលពីថ្ងៃទី៥ ខែធ្នូ។ សាក្សីចុងក្រោយបានឃើញនាងនៅជាមួយបុរសម្នាក់ ដែលនាងទើបបានស្គាល់គ្នា។ ៩ថ្ងៃក្រោយមក សាកសពនាង ត្រូវបានគេរកឃើញក្នុងកន្លែងចាក់សំរាម។ ប៉ូលិសកំពុងរង់ចាំលទ្ធផលតេស្ត DNA ដែលរំពឹងទុកថានឹងដឹងលទ្ធផលនៅថ្ងៃទី២២ ខែធ្នូ ឆាប់ៗខាងមុខនេះ ដើម្បីបញ្ជាក់អត្តសញ្ញាណពិតប្រាកដផ្លូវការរបស់ស្ត្រីរងគ្រោះ។

ឃាតកម្មដ៏គួរឱ្យតក់ស្លុតនេះ បានបង្កឱ្យមានកំហឹងក្នុងសហគមន៍បាល់ទាត់ម៉ាឡេស៊ី។ អ្នកគាំទ្រម៉ាឡេស៊ីត្រូវបានទទួលស្គាល់ថា អ្នកគាំទ្រស្មោះស័្មគ្រយ៉ាងពេញទំហឹងបំផុត ដោយហ៊ានលះបង់ថវិកាផ្ទាល់ដើម្បីធ្វើដំណើរទៅគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេ។

តួយ៉ាង កាលពីព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ កន្លងទៅ អ្នកគាំទ្រម៉ាឡេស៊ីម្នាក់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយសម្រេចចិត្តលក់ម៉ូតូ ដើម្បីចំណាយលើការធ្វើដំណើរទៅកាន់ប្រទេសកាតា ដែលគ្រានោះ ម៉ាឡេស៊ីប្រកួតស្មើលទ្ធផល ៣-៣ ទល់នឹងកូរ៉េខាងត្បូង។

ម៉ាឡេស៊ីត្រូវប្រកួតប្រជែងជាមួយសិង្ហបុរី និងកម្ពុជា នៅជំនួបទី៤ ជាជំនួបចុងក្រោយក្នុងពូល A ដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ដែលមានថៃចាំរួចស្រេច។ ម៉ាឡេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអូស្ត្រាលី លោក Peter Cklamovski ឆ្លងកាត់៣ប្រកួតកន្លងមក ស្មើម្ចាស់ផ្ទះកម្ពុជា ២-២ ឈ្នះក្រុមភ្ញៀវទីម័រខាងកើត ៣-២ និងចាញ់ម្ចាស់ផ្ទះថៃ ០-១។ ជំនួបចុងក្រោយពួកគេត្រូវទទួលភ្ញៀវសិង្ហបុរី នៅវេលាម៉ោង ០៨:០០នាទីយប់នេះ ស្របពេលដែលម្ចាស់ផ្ទះថៃ ទទួលកម្ពុជា។

ជំនួបចុងក្រោយនៅយប់នេះ នឹងកាត់សេចក្តីថា តើមួយក្រុមណាក្នុងពូល A រវាងសិង្ហបុរីឈរនៅលេខ២ មាន៦ពិន្ទុ កម្ពុជាឈរនៅលេខ៣ មាន៤ពិន្ទុស្មើជាមួយម៉ាឡេស៊ីឈរនៅលេខ៤ បានកៅអីឡើងទៅវគ្គខ្វែង? (រូបភាព ៖ Football Association of Malaysia, Malay Mail និង SAYS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ