ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងក្រុមហ៊ុនឯកជនចាក់ដីលុបព្រៃលិចទឹករាប់​រយ​ហិកតាស្ងាត់ឈឹង! ដោះស្រាយអត់ចេញទេ​

14 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង ៖ ធនធានរ៉ែ(ដីក្រហម) រាប់មុឺនម៉ែត្រគូប កំពុងត្រូវបានក្រុមឡានដឹកដីឯកជនមួយក្រុមសំរុកដឹកទាំងយប់ទាំងថ្ងៃយកចាក់ចូល ដើម្បីលប់និងបំផ្លាញព្រៃលិចទឹកយ៉ាងគគ្លើនទាំងដែលមិនមានច្បាប់អនុញ្ញាតិ ។ មន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តកោះកុងមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា…

ខេត្តកោះកុង ៖ ធនធានរ៉ែ(ដីក្រហម) រាប់មុឺនម៉ែត្រគូប កំពុងត្រូវបានក្រុមឡានដឹកដីឯកជនមួយក្រុមសំរុកដឹកទាំងយប់ទាំងថ្ងៃយកចាក់ចូល ដើម្បីលប់និងបំផ្លាញព្រៃលិចទឹកយ៉ាងគគ្លើនទាំងដែលមិនមានច្បាប់អនុញ្ញាតិ ។ មន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តកោះកុងមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ថា ការធ្វើអាជីវកម្មរ៉ែភ្នំ(ដីក្រហម)​នៅស្រុកស្រែអំបិល មន្ទីរមិនធ្លាប់ចេញអាជ្ញាប័ណ្ណអោយក្រុមហ៊ុនណាមួយនៅឡើយទេ ហើយក្នុងរយៈពេលកន្លងមកគឺមានតែអាជ្ញាប័ណ្ណបូមខ្សាច់ប៉ុណ្ណោះ ហើយក៏គ្មានរបាយការណ៍ណាមួយបង្ហាញពីចំណូលថ្លៃសួយសារលើការធ្វើអាជីវកម្មធនធានរ៉ែនេះដែរ។

មន្ត្រីដដែលបានបង្ហើបទៀតថា អស់រយៈពេលជាង៦ខែចុងក្រោយនេះ មន្ទីររ៉ែនិងថាមពលខេត្តកោះកុងទាំងដំណើរការរដ្ឋបាលនិងជំនាញប្រៀបដូចកូនមាន់អត់មេអីចឹង ព្រោះចាប់ពីពេលដែលលោកបុិច សុីយ៉ុន ចូលនិវត្តន៍ទៅ ក្រសួងនៅមិនទាន់បានតែងតាំង មន្ត្រីណាម្នាក់អោយ
ទទួល​បន្ទុកស្តីទីឬក៏អនុប្រធានទទួលបន្ទុករួមនៅឡើយទេ ហេតុនេះការងារទាំងអស់ត្រូវប្រព្រឹត្តទៅយ៉ាងអនាធិបតេយ្យ ។

ជាក់ស្តែង ដូចជាករណីក្រុមហ៊ុនដឹកជញ្ជូនធនធានរ៉ែភ្នំនៅស្រុកស្រែអំបិលនេះជាដើម ប្រាក់ចំណូលរដ្ឋសួយសារ ត្រូវបានមន្ត្រីថ្នាក់ក្រោមកិបកេងតាមទំនើងតាមរយៈការឃុបឃិតគ្នាជាប្រព័ន្ឋ ។

មន្ត្រីជាច្រើនបានរិះគន់ថា ករណីក្រុមហ៊ុនដឹកដីខាងលើបានគេចវេសពីការបង់សួយសារជូនរដ្ឋ នៅបានបំផ្លាញសម្បត្តិរដ្ឋនិងសម្បត្តិធម្មជាតិផ្សេងទៀតដូចជា ទំនប់ការពារទឹកប្រៃមួយខ្សែត្រូវបានបំផ្លាញដោយទំងន់ឡាន​ដឹកដីរាប់ពាន់ រាប់ម៉ឺនជើង និងព្រៃលិចទឹកដែលជាតំបន់ជីវៈចម្រុះត្រូវបានបំផ្លាញទាំងស្រុង ។ មន្ត្រីដដែលបានរិះគន់ទៀតថា ដោយសារតែស្ថាប័នថ្នាក់ក្រោមជាតិនៅតែបន្តផ្នត់គំនិតត្រីងៀតឆ្លៀតពងបែបនេះហើយ ទើបធ្វើអោយក្រុមដែលមាននិន្នាការប្រឆាំង ចេះតែបន្តរិះគន់រដ្ឋាភិបាលអត់ឈប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ