ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ទូរសព្ទ​ម្នាក់ ត្រូវ​​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩​និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជន​រង​គ្រោះ តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩​និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់មាត់​ពី​ជន​រង​គ្រោះ តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ «១២៩១» ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ លើ​ករណី​លួច​ទូរ​សព្ទ​ចំនួន ០២​គ្រឿង ចេញពី​ចំណុច​ស្ថានីយ៍​រថភ្លើង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អោយ​ដឹង​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​សែន​សុខ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​សហការ​ជាមួយ​ជន​រង​គ្រោះ ធ្វើការ​ស្រាវជ្រាវ និង​ពួនស្ទាក់ រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សែ​ម ចំណាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ខណៈ​ដែល​កំពុង​តែ​យក​ទូរ​សព្ទ ដែល​ខ្លួន​បាន​លួច អោយ​ជាង​ជួយ​ដោះ ICloud និង​ជើង​ថ្ម​ចេញ នៅ​ចំណុច​ផ្លូវ​២០០២ ភូមិ ស្លែង​រលើង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នាំ​យក​មក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ។

វត្ថុ​តាង​ចាប់​យក រួម​មាន ៖ ១-​ម៉ូតូ ០១​គ្រឿង ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភព 1Y-4941, ២-​ទូរ​សព្ទ ចំនួន​០២​គ្រឿង រួម​និង​សម្ភារៈ​មួយ​ចំនួន​ទៀត របស់​ជនសង្ស័យ​សម្រាប់​ធ្វើ​សកម្មភាព​, ៣.​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ចំនួន ០២​គ្រឿង​ម៉ាក iphone13pro Max (​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) ។

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អោយ​ដឹង​បន្ថែម​ទៀត​ថា ក្រោម​វិធានការ​ជំនាញ ជនសង្ស័យ​បាន​សារភាព​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ