ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ច្រើន បន្ទប់រៀន​តិច ត្រូវ​បង្ខំចិត្ត​ចែកវេន​គ្នា​រៀន លោកនាយក​សាលា អំពាវនាវ​សុំ​សប្បុរសជន ជួយ​សង់​អាគារ​សិក្សា​១​ខ្នង​ទៀត

1 ថ្ងៃ មុន

ខេត្តព្រៃវែង ៖ លោក ទួន សំ​អឿ​ន នាយក​សាលា​បឋម​សិក្សា សុ​បិ​ន្ត​ស្វាយ​សាមសិប ដែល​ស្ថិត​ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ លោក ទួន សំ​អឿ​ន នាយក​សាលា​បឋម​សិក្សា សុ​បិ​ន្ត​ស្វាយ​សាមសិប ដែល​ស្ថិត​ក្នុង​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ សាលា​មាន​សិស្ស ចំនួន​១៤៣​នាក់ រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៦ ប៉ុន្តែ​សាលា​មាន​បន្ទប់ អោយ​សិស្ស​រៀន​តែ​៤​បន្ទប់​ប៉ុណ្ណោះ ដូច្នេះ​សាលា​ត្រូវ​បង្ខំចិត្ត រំលែក​សិស្ស​ជា​ពីរ​ថ្នាក់ អោយ​រៀន​ពេល​រសៀល ហើយ​ពុំ​ទាន់​មាន​ថ្នាក់​សម្រាប់​សិស្ស​ម​ត្តេ​យ្យ នោះ​ទេ ។

លោកនាយក​សាលា បាន​បន្ត​ថា តម្រូវការ​របស់​សាលា ក្នុង​ពេល​នេះ គឺ​ត្រូវការ​អាគារ​សិក្សា ១​ខ្នង ដែល​មាន​ត្រឹម​៣​បន្ទប់​ប៉ុណ្ណោះ ដែល​២​បន្ទប់ សម្រាប់​សិស្ស​ធំ និង​១​បន្ទប់​ទៀត សម្រាប់​សិស្ស​តូច រៀន​ថ្នាក់​ម​ត្តេ​យ្យ ប៉ុន្តែ​លទ្ធភាព​ជាក់ស្តែង​សព្វ​ថ្ងៃនេះ សូ​ម្បី​តែ​តុ​កៅអី​សិស្ស ដែល​ចាស់​បាក់បែក គ្រប់​បន្ទប់​ទៅ​ហើយ​នោះ ក៏​ខាង​សាលា គ្មាន​លទ្ធភាព ប្តូរ​ថ្មី​អោយ​សិស្ស​ដែរ ។

លោក ទួន សំ​អឿ​ន នាយក​សាលា​បឋម​សិក្សា សុ​បិ​ន្ត​ស្វាយ​សាមសិប បាន​បញ្ជាក់​ថា សាលា​ដ៏​កំសត់​នេះ ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ឈើ​កាច់ ដែល​មាន​ក្មេង​ៗ ចំនួន​២​ភូមិ បាន​ចូល​មក​រៀន​ក្នុង​សាលា​នេះ ប៉ុន្តែ​អាណាព្យាបាល សិស្ស​ទាំង​អស់នោះ សុទ្ធតែ​មាន​ជីវភាព​ក្រីក្រ ខ្លះ​ជា​កម្មករ​សំណង់ ខ្លះ​ជា​កម្មករ​វាយ​ថ្មភ្នំ និង​ធ្វើស្រែ​ចំការ គឺ​គ្មាន​លទ្ធភាព​ជួយ​ដល់​សាលា​ទេ ។

លោកនាយក​សាលា ធ្លាប់​បាន​ដាក់​សំណើរ​ស្នើ​សុំ​អាគារ​សិក្សា​១​ខ្នង ស្មើ​៣​បន្ទប់ ទៅ​តាម​រយៈ​ការិយាល័យ​អប់រំ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ដែរ តែ​ពុំ​ទទួល​បាន​លទ្ធផល ដូច្នេះ​ហើយ ទើប​រូប​លោក​ប្រកាស​អំពាវនាវ ស្នើ​សុំ​ដល់​សប្បុរសជន ជិត​ឆ្ងាយ​ទាំងអស់ សូម​ជួយ​សាងសង់​អាគារ​សិក្សា ១​ខ្នង មាន​៣​បន្ទប់​នេះ​ផង ដើម្បី​អោយ​ក្មេង​ៗ មាន​បន្ទប់រៀន​គ្រប់គ្រាន់ លែង​លំបាក​តទៅ​ទៀត​។

ចំពោះ​បញ្ហា​នេះ ត្រូវ​បាន​លោក ច​ន្ទ័ ជី​ម ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាភ្នំ បញ្ជាក់​ប្រាប់​ថា រឿង​សាងសង់​អាគារ​សិក្សា នៅ​តាម​សាលា​នោះ ខាង​ក្រសួង ពុំ​មាន​កញ្ចប់​ថវិកា​ទំលាក់​អោយ​ទេ គឺ​ខាង​សាលា ត្រូវ​ស្នើ​សុំ​ទៅ​ខាង​អាជ្ញាធរ​ឃុំ​ស្រុក ឬ​ក្រុមការងារ​ចុះ​ជួយ​ស្រុក ។

ដោយឡែក ខាង​អាជ្ញាធរ​ឃុំ​ជើងភ្នំ បានអោយ​ដឹង​ថា សម្រាប់​ផែនការ​ឆ្នាំ​២០២៥ គឺ​បាន​ផុត​ទៅ​ហើយ ប៉ុន្តែ​ខាង​សាលា អាច​ស្នើ​សុំ​សម្រាប់​ឆ្នាំ​២០២៦​បាន ដើម្បី​អោយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ឆ្នាំ ហើយ​ត្រូវ​តែ​ជាប់​ក្នុង​ការ​វាយតម្លៃ ជា​បញ្ហា​អាទិភាព​ទៀត ទើប​អាច​ទទួល​បាន​ថវិកា​សាងសង់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ សា​លាប​ឋិ​ម​សិក្សា សុ​បិ​ន្ត​ស្វាយ​សាមសិប​នេះ ក៏​មានការ​ជួយ​ជ្រុម​ជ្រែង​ពី​វិស័យ​ឯកជន​ខ្លះ​ៗ​ដែរ ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ក្រុមហ៊ុន​ថ្មភ្នំ ផុ​ន ផលិត លើ​ភ្នំ​ឈើ​កាច់ បាន​នាំ​យក​សំលៀក​បំពាក់​កីឡា និង​សម្ភារ​សិក្សា​មួយ​ចំនួន មក​ចែក​ជូន​ដល់​ក្មួយ​ៗ សិស្សានុសិស្ស​ទាំងអស់​ក្នុង​សាលា និង​ផ្តល់ នូវ​កុំព្យូទ័រ ០១​គ្រឿង ដល់​គណៈ​គ្រប់គ្រង​សាលា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ