រាជធានីភ្នំពេញ ៖ កាល់តិច បានបញ្ចប់កម្មវិធីផ្សងសំណាងបែបឌីជីថល «ចំណាយក្លាយជារង្វាន់» ជាមួយនឹងពិធីប្រគល់រង្វាន់លើកចុងក្រោយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច សាខាស្តុបបូកគោ ។ ដំណើរការចាប់ឆ្នោតផ្សងសំណាងដោយមិនចាំបាច់ប្រើក្រដាសឆ្នោត អាចឱ្យអតិថិជនទាំងអស់ចូលរួមក្នុងកម្មវិធីប្រូម៉ូសិនឆ្នាំ ២០២៤ បាន ដោយគ្រាន់តែទូទាត់ការចំណាយតាមរយៈ ABA Pay ដើម្បីទទួលបានឆ្នោតផ្សងសំណាងឌីជីថល ។
កម្មវិធីប្រូម៉ូសិនរយៈពេលបីខែនេះ ផ្ដល់នូវរង្វាន់ដ៏អស្ចារ្យជាច្រើនដូចជា ស្មាតហ្វូន ម៉ូតូ និងរថយន្ត Toyota Yaris Cross ស៊េរីថ្មីដែលជារង្វាន់ធំ ។ លោក Pongtorn Tangmanuswong អគ្គនាយកនៃ Chevron (Cambodia) Limited ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធីប្រូម៉ូសិននេះ គឺជាការថ្លែងអំណរគុណចំពោះអតិថិជនប្រចាំរបស់យើងដែលបានផ្តល់ទំនុកចិត្តលើ កាល់តិច អស់រយៈពេលជាង ២៥ឆ្នាំមកហើយ” ។
អ្នកឈ្នះសរុបចំនួន ៣១នាក់ ត្រូវបានជ្រើសរើសពីការចាប់ឆ្នោតប្រចាំខែ ។ លោក Ranier Handoyo ដែលជាអ្នកឈ្នះរង្វាន់ធំបានបង្ហាញពីក្តីរំភើបរបស់គាត់ ដោយបញ្ជាក់ថា “ខ្ញុំជាអតិថិជនប្រចាំរបស់កាល់តិចអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំជឿទុកចិត្តលើគុណភាពប្រេងនិងសេវាកម្មរបស់ កាល់តិច ហើយតែងតែទូទាត់ការចំណាយតាមឌីជីថល ទើបធ្វើឱ្យខ្ញុំឈ្នះរង្វាន់ដ៏អស្ចារ្យនេះ ។”
ក្រៅពីអ្នកឈ្នះរង្វាន់ធំ កាល់តិច ក៏បានរកឃើញអតិថិជនមានសំណាងចំនួន ១០នាក់ផ្សេងទៀតពីការចាប់រង្វាន់លើកចុងក្រោយនេះដែរ ដែលបានឈ្នះរង្វាន់ស្មាតហ្វូន និងម៉ូតូ ដូចអ្នកឈ្នះពីការចាប់រង្វាន់លើកទី ១ និងលើកទី ២ ដែរ ។
ដើម្បីចូលរួមក្នុងកម្មវិធីប្រូម៉ូសិនប្រចាំឆ្នាំ ២០២៤ នេះ អតិថិជនគ្រាន់តែចំណាយនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តារម៉ាត និងកាហ្វេផ្លាស់ទូទាំងប្រទេសតាមរយៈ ABA Pay ប៉ុណ្ណោះ ។ រាល់ការចំណាយសរុបគ្រប់ ១០ដុល្លារឡើងទៅក្នុងមួយខែ នឹងទទួលបានឆ្នោតឌីជីថលចំនួន១ ដើម្បីចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាងបែបឌីជីថលប្រចាំខែ ។
កម្មវិធី «ចំណាយក្លាយជារង្វាន់» របស់កាល់តិច បានកំណត់ស្តង់ដារថ្មីសម្រាប់ប្រូម៉ូសិនតាមបែបឌីជីថល ដោយផ្តល់ជូននូវបទពិសោធដ៏អស្ចារ្យប្រកបដោយទំនុកចិត្ត និងរង្វាន់ពិតៗសម្រាប់អតិថិជនរបស់ខ្លួន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ