ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៥ គន្លឹះ ដើម្បីដោះស្រាយអាកប្បកិរិយារបស់កុមារ !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកជាឪពុកម្តាយ នៅពេលណាមួយមានការជំទាស់ ឬប្រឆាំងពីកូនរបស់អ្នក វាមិនមានន័យថា អ្នកកំពុងធ្វើអ្វីខុសនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចរៀនយុទ្ធសាស្រ្តមួយចំនួន…

រាជធានីភ្នំពេញ ៖ ប្រសិនបើអ្នកជាឪពុកម្តាយ នៅពេលណាមួយមានការជំទាស់ ឬប្រឆាំងពីកូនរបស់អ្នក វាមិនមានន័យថា អ្នកកំពុងធ្វើអ្វីខុសនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យើងអាចរៀនយុទ្ធសាស្រ្តមួយចំនួន ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយាកាន់តែប្រសើរឡើងនៅពេលវាកើតឡើង ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រចំនួន ៥ ដើម្បីសាកល្បង ៖

១. កំណត់ព្រំដែន ៖ ក្មេងៗចង់ឃើញ និងស្តាប់ ប៉ុន្តែពួកគេក៏ចង់ឃើញថា តើពួកគេអាចរុញច្រានដែនកំណត់របស់អ្នកបានដល់កម្រិតណា ។ វាមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្តាយក្នុងការបង្កើតដែនកំណត់ និងពង្រឹងវាឱ្យបានល្អ ហើយកុមារពិតជាចង់សាកល្បងដែនកំណត់របស់អ្នកណាស់ ។ អ្នកមិនចាំបាច់ធ្វើជាអ្នកគ្រប់គ្រងកិច្ចការដ៏ឃោរឃៅនោះទេ ។ ប៉ុន្តែសូមប្រើការលើកទឹកចិត្តជាវិជ្ជមានជំនួសវិញ ហើយធ្វើឱ្យកូនរបស់អ្នកចូលរួម ។ បោះចោលក្តីស្រឡាញ់ដ៏តឹងតែងចេញ ហើយបង្ហាញកូនរបស់អ្នកថា អ្នកពិតជាស្រឡាញ់ពួកគេដោយទន់ភ្លន់ ។

២. ឱ្យកូនដាក់បញ្ចូលគំនិតរបស់ពួកគេ ៖ ក្មេងៗចាប់ផ្តើមអះអាងពីឆន្ទៈរបស់ពួកគេ ហើយជារឿយៗ វាធ្វើឱ្យឪពុកម្តាយខកចិត្ត ។ នេះ​ជា​លក្ខណៈ​ធម្មតា​របស់​កុមារ ហើយវា​មិន​មែន​បង្ហាញ​ថា “ក្មេងនោះ​អាក្រក់” ទេ ។ ដូច្នេះទំនាក់ទំនង គឺសំខាន់ យកកូនរបស់អ្នកទៅម្ខាង ហើយពន្យល់ពួកគេថា ហេតុអ្វីបានជាអាកប្បកិរិយារបស់ពួកគេខុស ។ អនុញ្ញាតឱ្យពួកគេក្លាយជាអ្នកចូលរួមក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ដោយឱ្យពួកគេនិយាយអំពីរបៀបដែលពួកគេអាចកែប្រែអាកប្បកិរិយារបស់ពួកគេឱ្យបានល្អប្រសើរជាងមុន ។ តាមរបៀបនេះ ពួកគេនឹងមានអារម្មណ៍ថា ពួកគេសំខាន់ គួរឱ្យស្រឡាញ់ ហើយកែតម្រូវអាកប្បកិរិយារបស់ពួកគេ ។

៣. យល់ចិត្ត ហើយមិនរិះគន់ ឬស្តីបន្ទោស ៖ តើនៅពេលណាដែលអ្នកមានអារម្មណ៍រីករាយ និងអស្ចារ្យ ពេលត្រូវបានគេស្តីបន្ទោស ? ពិតប្រាកដណាស់ គឺមិនអាចទៅរួចនោះទេ ។ កូនរបស់អ្នកក៏មានប្រតិកម្មដូចៗគ្នា ។ ឪពុកម្តាយងាយស្រួលក្នុងការរិះគន់ និងដាក់ទណ្ឌកម្មចំពោះអាកប្បកិរិយាខុសឆ្គង ប៉ុន្តែការធ្វើបែបនេះនឹងធ្វើឱ្យកូនរបស់អ្នកខឹង មិនសប្បាយចិត្ត ។ សូមផ្តល់ការយល់ចិត្តដល់កូន ហើយដាក់ចិត្តអ្នកទៅក្នុងស្ថានភាពរបស់កូន ។ នៅពេលដែលកុមារមានអារម្មណ៍ថា បានឮ និងយល់ ជាទូទៅពួកគេនឹងយល់ព្រមធ្វើតាមដែនកំណត់ដែលឪពុកម្តាយបានកំណត់  ជាមួយនឹងការលើកទឹកចិត្តមួយចំនួន ។

៤. ដល់ម៉ោងលេង ផ្ទុយពីការអស់ពេលលេង ៖ កុមារមានទំនោរក្នុងការបង្ហាញអាកប្បកិរិយាប្រឆាំងតប នៅពេលពួកគេមានអារម្មណ៍អន់ចិត្ត ឬនៅពេលដែលពួកគេមានអារម្មណ៍ថា មានការផ្តាច់ទំនាក់ទំនងរវាងពួកគេ និងឪពុកម្តាយ ។ ការដាក់ពួកគេនៅក្នុងបន្ទប់ ឬឱ្យពួកគេនៅឆ្ងាយ ជាទម្រង់នៃការដាក់ទណ្ឌកម្ម ។ ផ្ទុយទៅវិញ ចូរបង្កើតទំនាក់ទំនងជាមួយកូនរបស់អ្នក ។ បង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់ និងជួយពួកគេដោះស្រាយអាកប្បកិរិយាមិនសមរម្យរបស់ពួកគេ ។

៥. ដឹកនាំដោយមេត្តា ៖ ឪពុកម្តាយចូលចិត្តដាក់ទណ្ឌកម្មកូន ជាជាងរកដំណោះស្រាយក្នុងការកែឥរិយាបថ ប៉ុន្តែការពិត វាកម្រនឹងជោគជ័យណាស់ ។ ការបង្ហាញពីការអាណិតអាសូរ និងការឱ្យកូនរបស់អ្នកចូលរួមក្នុងការកែអាកប្បកិរិយារបស់ពួកគេនឹងមានប្រសិទ្ធភាពជាងការស្រែកជេរកូន ឬការដាក់ទណ្ឌកម្មទម្រង់ផ្សេងទៀត ៕ ប្រភព ៖ newmomschool

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕