ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ឌីជីប៊ី ប្រកាសពីដៃគូអាជីវករឆ្នើមផុតគេទាំង ៥ រូប និងផ្តល់ប្រាក់រង្វាន់បន្ថែម !

2 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃទី 20 ខែធ្នូ ឆ្នាំ ២០២៤ ៖ ធនាគារ​ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃទី 20 ខែធ្នូ ឆ្នាំ ២០២៤ ៖ ធនាគារ​ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្តីសោមន្សរីករាយក្នុងការប្រកាស ពីដៃគូអាជីវករឆ្នើមផុតគេទាំង ៥ រូបរបស់ធនាគារ និងបានធ្វើការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់ពួកគាត់ រួមមានទឹកប្រាក់ចំនួន ១.០០០.០០០ រៀល ចំនួនមួយរូប ៨០០.០០០ រៀល ចំនួនពីររូប និង ៦០០.០០០ រៀល ចំនួនពីររូបទៀត ដែលសរុបជាទឹកប្រាក់ចំនួន ៣.៨០០.០០០ រៀល បន្ថែមពីលើប្រាក់រង្វាន់ ដែលមានស្រាប់រហូតដល់ ១៦.០០០.០០០ រៀល ដែលធនាគារផ្តល់ជូនដល់ដៃគូអាជីវករ ឆ្នើមរបស់ខ្លួនរហូតដល់ ៦០ រូបដែលបានបំពេញតាម ខ-និងលក្ខខណ្ឌ ត្រឹមត្រូវតាមកម្មវិធីផ្តល់ជូន ជារៀងរាល់ខែ។​​ ដើម្បីទទួលបានរង្វាន់ជាទឹកប្រាក់ពីធនាគារ គ្រប់អាជីវករទាំងថ្មី ឬដៃគូអាជីករស្រាប់របស់ធនាគារ គ្រាន់តែធ្វើការចុះឈ្មោះប្រើប្រាស់ KHQR ដែលជាសេវាកម្មដែរ មានភាពងាយស្រួល រហ័ស សុវត្ថិភាព និងមិនគិតថ្លៃសេវា​ របស់ធនាគារ ឌីជីប៊ី ក្នុងការទទួលទូទាត់ទំនិញពីគ្រប់ធនាគារ ដែលជាសមាជិករបស់ KHQR ។ ​​

កាន់តែពិសេសបន្ថែមទៀតនោះ គ្រប់ដៃគូអាជីវកររបស់ធនាគារ ឌីជីប៊ី ទាំងអស់​អាចធ្វើការស្នើសុំ KHQR បានគ្រប់ទម្រង់ដើម្បីបំពេញតាមតម្រូវការអាជីវកម្មរបស់លោកអ្នកដោយឥតគិតថ្លៃដោយខ្លួនឯងតាមរយៈ https://merchant.dgbcambodia.com/register ។ ដៃគូអាជីវកររបស់ធនាគារ ឌីជីប៊ី ទាំងអស់ ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតរួមមាន អត្រាការប្រាក់ខ្ពស់ដាច់គេ ៣% ក្នុងមួយឆ្នាំ ទទួលបានអត្រាបន្ថែមរហូតដល់ ០.៥០%​ ដើម្បីធ្វើការបរិច្ចាគដល់ មន្ទីរពេទ្យកុមារ ការថែទាំបរិស្ថាន បញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ និងការកសាងវត្តអារាម ។ បន្ថែមពីលើនេះទៀតដៃគូអាជីវករក៏អាច ផ្ទេរ ឬ ទទួលប្រាក់ក្រៅប្រទេសដោយឥតគិតថ្លៃតាមប្រព័ន្ធ SWIFT ក៏ដូចជាទទួលបានការបញ្ចុះតម្លៃពិសេសលើកម្រៃសេវារដ្ឋបាល​ ឥណទាន ៥០% ភ្លាមៗ នូវគ្រប់ឥណទានទាំងអស់ របស់លោកអ្នកជាមួយនឹងទំហំឥណទាន ធំរហូតដល់ ១.០០០.០០០ ដុល្លារ អាមេរិក។ លើសពីនេះលោកអ្នក ក៏អាចធ្វើការស្នើសុំឥណទានថ្មី បានដោយខ្លួនឯងតាមរយៈឌីជីប៊ី ម៉ូបាល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ២៤/៧ ។​


អំពីធនាគារ ឌីជីប៊ី

ធនាគារ ឌីជីប៊ី ជាធនាគារពាណិជ្ជ ដែលមានកម្មសិទ្ធិកាន់កា.ប់ភាគហ៊ុន ១០០% នៃធនាគារ iM ដែលជាធនាគារដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ធនាគារ ឌីជីប៊ី បើកដំណើរការដំបូងក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានឈ្មោះថា Cam Capital Co, Ltd ហើយនៅក្នុង ឆ្នាំ ២០២០ ធនាគារ បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគាជាតិនៃកម្ពុជា (NBC) ដែលមានឈ្មោះជាផ្លូវការថាធនាគារ ឌីជីប៊ី ភីអិលស៊ី។ ធនាគារ បាននិងកំពុងបន្តផ្ដល់ជូននូវសេវាធនាគារ យ៉ាងពេញលេញដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគាចល័ត អេធីអឹម ប័ណ្ណឥណពន្ធ សេវាបើកប្រាក់បៀរវត្សន៍ សេវាផ្ទេរប្រាក់ក្នុងប្រទេស សេវាទទួល ឬ ផ្ទេរប្រាក់ក្រៅប្រទេស SWIFT សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀត ៕ អត្កថបទសហការ