ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់​ការ​ចុង​ឃ្នៀស បង្ក្រាប​ឧក​រណ៍​នេសាទ​ខុសច្បាប់ ក្នុងស្រុក​សូទ្រនិគម

6 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​១៨ ធ្នូ ២០២៤ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ទន្លេសាប មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់​ការ​ចុង​ឃ្នៀស​ចំនួន​៤ ប្រើប្រាស់​កាណូត​ស្មាច់ ចំនួន​១​គ្រឿង…

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​១៨ ធ្នូ ២០២៤ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ទន្លេសាប មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់​ការ​ចុង​ឃ្នៀស​ចំនួន​៤ ប្រើប្រាស់​កាណូត​ស្មាច់ ចំនួន​១​គ្រឿង ចុះ​ល្បាត​នៅ​ចំណុច​អូរ​ស្វាយ ស្ថិត​នៅ​ក្នុងភូមិ​ធ្នង់ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម បាន​ជួប​ប្រទះ​ករណី​លួច​ដាក់​ឧបករណ៍​នេសាទ ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញត្ដិ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ដោយ​ប្រើប្រាស់​ឧបករណ៍​ប​ចំនួន ៣​គ្រឿង ដែល​បង្ក​ឡើង​ដោយ​អញ្ញាតជន ។

កម្លាំង​ល្បាត​បាន​រុះរើ​ឧបករណ៍​នេសាទ ដែល​ខុសច្បាប់​ចោល​នៅ​ហ្នឹង​កន្លែង រួម​មាន ៖ ក្បាល​ប​ចំនួន​៣​គ្រឿង របាំង​សាច់​អួន​ចំនួន​៣០០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​ប្រមាណ​ជា​៧០​ដើម និង​លែង​ត្រី​ចម្រុះ ទម្ងន់​ប្រមាណ​ជា​១០​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ