ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគេនាំគ្នាស៊ីមាន់ចងមុងទេដឹង? អ្នកសារព័ត៌មានត្រូវបានរឹតត្បិតចូលរួមក្នុងកម្មវិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ

11 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការប្រកាសដេញថ្លៃភាស៊ីគ្រប់ប្រភេទប្រព្រឹត្តនៅមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្ត កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ ហាក់រឹតត្បិតចំពោះអ្នកសារព័ត៌មានដែលបានចូល​រួមក្នុងហេតុផលលក្ខខណ្ឌមិនច្បាស់​លាស់ ។…

ខេត្តស្ទឹងត្រែង ៖ ការប្រកាសដេញថ្លៃភាស៊ីគ្រប់ប្រភេទប្រព្រឹត្តនៅមន្ទីរសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុខេត្ត កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ ហាក់រឹតត្បិតចំពោះអ្នកសារព័ត៌មានដែលបានចូល​រួមក្នុងហេតុផលលក្ខខណ្ឌមិនច្បាស់​លាស់ ។

ក្នុងកម្មវិធីដែលបានប្រព្រឹត្តនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹង ត្រែងដោយមានការចូលរួមអភិបាល រងតំណាងអភិបាលខេត្តគណៈកម្មការ ពាក់ព័ន្ធនិងក្រុមអ្នកដេញថ្លៃ។ ផ្ដើមចាប់កម្ម​វិធី មានការអានប្រកាសអំពីលក្ខខណ្ឌមួយចំនួនពីក្រុមការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ក្នុងលក្ខខណ្ឌជាច្រើនចំណុចនោះក៏បានលើកឡើងអំពីអ្នកសារព័ត៌មានដែលចូលរួម ប្រៀបដូចស៊ីមាន់ចងមុង…ហេ! ហេ! ។

ក្នុងចំណោមចំណុចទាំង​នោះមានមួយចំណុចមិនត្រូវបានឲ្យអ្នកសារព័ត៌មានចូលរួម លើកលែងតែសារព័ត៌មានក្នុងមន្ទីរព័ត៌មានតែប៉ុណ្ណោះ។ បន្ទាប់ការប្រកាសហេតុជាច្រើនមុនពេលដាក់សំណើ​ដេញ​ថ្លៃគណៈកម្មការក៏បានស្នើឱ្យសារព័ត៌មានចេញ ក្រៅ។

ទាក់ទិនករណីខាងលើមុនការ ប្រកាសដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៥ គឺមានការបិតប្រកាស និងផ្សព្វផ្សាយតាមមេក្រូ ជាសា​ធារណៈដោយគ្មានការលាក់លៀមអ្វី​នោះឡើយ តែមកទល់ថ្ងៃចាប់ផ្ដើមប្រកាសដេញថ្លៃ បែរជារឹតត្បិតសម្រាប់អ្នកសារព័ត៌មានដែលមានគោល​បំណងផ្សព្វផ្សាយជាសាធារណៈ​ទៅវិញ ។

ពាក់ព័ន្ធករណីខាងលើនេះ មានការវែកញែកមួយចំនួនលើកឡើងថា ការប្រកាសដេញថ្លៃនេះគឺជាការប្រ​កាសដាក់ឲ្យដេញថ្លៃដើម្បីប្រមូលថវិ​កាចូលរដ្ឋ មិនមែនជាការដេញថ្លៃយកលុយពីរដ្ឋនោះទេ ចុះមូលហេតុអ្វីទើបមានការលាក់បាំងមិនឲ្យសារព័ត៌មានបានចូលរួមដឹងឮ ហើយការប្រជុំនេះក៏មិនមែនកិច្ចប្រជុំផ្ទៃក្នុង ឬបក្សដែលអ្នកសារព័ត៌មានមិនត្រូវចូលរួមនេះដែរ ។

គេនៅចាំបានថា កាលពីកំឡុងឆ្នាំ ២០២៣កន្លងទៅ ក្នុងថ្ងៃប្រកាសដេញថ្លៃភាស៊ីគ្រប់ប្រភេទក្នុងបន្ទប់ប្រជុំនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ធ្លាប់មានករណីជម្លោះតឹងសរសៃក ។ រវាងអ្នកដេញថ្លៃនិងគណៈកម្មការរហូត ឈានដល់ការចាប់អូសទាញអ្នកដេញថ្លៃម្នាក់ចេញពីក្នុងអង្គប្រជុំផងដែរ ។ ការប្រកាសដាក់ឲ្យដេញថ្លៃជាស៊ីគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៥នេះរួម មានអ្នកចូលរួមដេញថ្លៃចំនួន៦​នាក់ និងកន្លែងដាក់ឲ្យដេញថ្លៃមានចំនួន​២កន្លែង គឺចំណតរថយន្តខេត្ត និងកំពង់ចម្លងទូកដ ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក។

សម្រាប់គោលការណ៍ថ្នាក់ខេត្តឆ្នាំ២០២៥នេះ មានគោលការណ៍មួយចំនួនត្រូវបានដាក់ចេញឲ្យអ្នកដែលដេញថ្លៃបានត្រូវអនុវត្ត តាមគោលការណ៍ដូចជាមិនអនុញ្ញាតឲ្យទារលុយពីរថយន្តនៅតាមចិញ្ចើមផ្លូវ និងនៅតាមឃ្លាំងឬផ្ទះនោះឡើយ ។ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកចូលរួមដេញថ្លៃភាស៊ីគ្រប់ប្រភេទខាងលើនេះ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ