ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូតចិននៅកម្ពុជា ៖ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជាមិនអាចទៅរួចបានឡើយ

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌​លើ​កិច្ច​សហ​ប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​បាន​ឡើយ ។ ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា បន្ទាប់​ពី​មាន​ក្រុមប្រឆាំង​មួយ​ចំនួន​បាន​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌​លើ​កិច្ច​សហ​ប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​បាន​ឡើយ ។

ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា បន្ទាប់​ពី​មាន​ក្រុមប្រឆាំង​មួយ​ចំនួន​បាន​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន រហូត​ក្លាយ​កិច្ច​សហប្រតិបត្តិការ​មិត្ត​ដែកថែប​ផង​ដែរ ។

យ៉ាងណា​ក្តី ឯកឧត្តម វ៉ាង វិ​ន​ប៊ិ​ន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០២៤​យ៉ាង​ដូច្នេះ​ថា ៖ ជំនួយ​របស់​ចិន​មក​កាន់​កម្ពុជា​ទទួល​បាន​សមិទ្ធិ​ផល​ផ្លែផ្កា​ជា​ច្រើន​អនេក គម្រោង​ជំនួយ​ថ្មី​ៗ​ក៏​កំពុង​តែ​ដំណើរការ ។

ឯកអគ្គរដ្ឋទូត​បន្ត​ថា ភាគី​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​កសាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​ផែនការ​ជីវភាព​រស់នៅ​របស់​ប្រជាជន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកអគ្គរដ្ឋទូត​បាន​សង្កត់ធ្ងន់​ថា​៖ « រាល់​បំណង​ប៉ុនប៉ង​លាប​ពណ៌​លើ​កិច្ច​សហ​ប្រតិបត្តិ​រវាង​ចិន និង​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​បាន​ឡើយ​» ។

សូម​ជម្រាប តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា ប្រទេស​ចិន បាន​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ជំនួយ​ឥត សំណង​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ