ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រា​បៀរ Tiger® បាន​ពង្រីក​ដៃគូ​សហការ​ ក្នុង​វិស័យ​បាល់ទាត់​ជា​ផ្លូវការ​ ជាមួយ​ក្លឹ​ប​បាល់ទាត់ Tottenham Hotspur

2 ថ្ងៃ មុន

ភាព​ជា​ដៃគូ​សហការ​ជាមួយ​ក្លឹ​ប Tottenham Hotspur បង្កើន​ការ​ប្តេជ្ញា​យ៉ាង​ស៊ីជម្រៅ​របស់ Tiger ក្នុង​ការ​គាំទ្រ​លើ​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​កីឡាបាល់ទាត់ និង​ការ​រីក​ចម្រើន​រួម​គ្នា ដែល​ស្រប​តាម​ការ​ជឿជាក់​របស់​ស្រា​បៀរ Tiger® នោះ​គឺ…

ភាព​ជា​ដៃគូ​សហការ​ជាមួយ​ក្លឹ​ប Tottenham Hotspur បង្កើន​ការ​ប្តេជ្ញា​យ៉ាង​ស៊ីជម្រៅ​របស់ Tiger ក្នុង​ការ​គាំទ្រ​លើ​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​កីឡាបាល់ទាត់ និង​ការ​រីក​ចម្រើន​រួម​គ្នា ដែល​ស្រប​តាម​ការ​ជឿជាក់​របស់​ស្រា​បៀរ Tiger® នោះ​គឺ “​ឆ្ពោះទៅ​មុខជា​មួយ​គ្នា​”​។

ភ្នំពេញ​, ១៧ ធ្នូ ២០២៤៖ ស្រា​បៀរ Tiger® នៅ​តែ​បន្ត​ជោគជ័យ​ប្រកបដោយ​ភាព​ក្លាហាន និង​រីក​ចម្រើន ដោយ​ការ​ក្លាយជា​ដៃគូ​សហការ​ជា​ផ្លូវការ​របស់​ក្លឹ​ប​បាល់ទាត់​លំដាប់​កំពូល Tottenham Hotspur ។ នេះ​ជា​ការ​សហការ​ជាមួយ​ដៃគូ​ដ៏​ធំ​ទី​ពីរ​របស់ Tiger ដែល​ជា​ក្លឹ​ប​ដ៏​ល្បី​មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League របស់​ប្រទេស​អង់គ្លេស បន្ទាប់​ពី​ការ​ប្រកាស​ជា​ដៃគូ​សហការ​ជាមួយ Manchester United ថ្មី​ៗ​នេះ​ ។ តាម​រយៈ​ភាព​ជា​ដៃគូ​ជា​ច្រើន​ឆ្នាំ​ទាំងនេះ ក្រុមហ៊ុនផលិតស្រាបៀរ​ដ៏​ល្បីល្បាញ​មួយ​នៃ​តំបន់​អាស៊ី​នឹង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ទំនាក់ទំនង​អោយ​កាន់តែ​ស៊ីជម្រៅ ដែល​នាំ​អ្នកគាំទ្រ​នៅ​ទ្វីបអាស៊ី និង​ពី​ទ្វីប​ផ្សេង​ៗ​ទៀត អោយ​កាន់តែ​ខិត​ទៅ​ជិត​ក្លឹ​ប​ដែល​ពួក​គេ​ស្រឡាញ់ ។

លោក Sean O’Donnell ដែល​ជានា​យក​ម៉ាក​យីហោ​សកល​នៃ​ស្រា​បៀរ Tiger® បាន​និយាយ​ថា៖ «​នៅ​ខាង​ស្រា​បៀរ Tiger® យើង​ជឿជាក់​ថា ភាព​ក្លាហាន​របស់​បុគ្គល​ម្នាក់​ៗ​គឺ​កើត​ចេញពី​ការ​គាំទ្រ​ពី​អ្នក​ជុំវិញ​ខ្លួន ​។ ភាព​ជា​ដៃគូ​សហការ​របស់​យើង​ជាមួយ​ក្លឹ​ប​ដ៏​ល្បី​ដូច Tottenham Hotspur បាន​បង្ហាញ​ពី​ការ​ជឿជាក់​របស់​យើង​ថា​យើង​ឆ្ពោះទៅ​មុខជា​មួយ​គ្នា ​។ យើង​អបអរ​ដល់​ស្មារតី​រួម​គ្នា​ដែល​ជំរុញ​ឱ្យ​មានការ​រីក​ចំរើន​ទាំងអស់​គ្នា ដោយ​ក្រើនរំលឹក​អ្នក​ទាំងអស់​គ្នា​ថា នៅ​ពេល​ដែល​យើង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​អាច​សម្រេច​បាន​នូវ​ស្នាដៃ​មួយ​ដែល​មិន​គួរ​ឱ្យ​ជឿ​» ​។

ការ​ពង្រីក​ភាព​ជា​ដៃគូ​សហការ​ក្នុង​វិស័យ​កីឡាបាល់ទាត់​របស់​ស្រា​បៀរ Tiger® បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​ចំណង់​ចំណូលចិត្ត​ផ្នែក​កីឡាបាល់ទាត់​នៅ​ក្នុង​ទ្វីបអាស៊ី និង​ទ្វីប​ផ្សេង​ៗ​ទៀត ​។ ក្លឹ​ប​បាល់ទាត់ Spurs មាន​អ្នកគាំទ្រ​ជាង ១៩៥ លាន​នាក់​នៅ​តំបន់​អាស៊ី ដែល​ធ្វើ​អោយ​ពួក​គេ​ក្លាយ​ដៃគូ​សហការ​ដ៏​ល្អ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ស្រា​បៀរ Tiger® ក្នុង​ការ​ផ្សព្វផ្សាយ​ចំណង់​ចំណូលចិត្ត​ផ្នែក​កីឡាបាល់ទាត់​នៅ​ទូ​ទាំង​តំបន់​ ។

Ryan Norys, ដែល​ជា Chief Revenue Officer របស់ Tottenham Hotspur បាន​និយាយ​ថា៖ «​វា​ពិតជា​អស្ចារ្យ​ណាស់​ក្នុង​ការ​ក្លាយជា​ដៃគូ​សហការ​ជាមួយ Tiger ជា​ម៉ាក​យីហោ​ដ៏​ឈានមុខ​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ ដែល​មាន​គោលបំណង​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ ជាមួយ​អ្នកគាំទ្រ​របស់​យើង ​នៅ​ក្នុង​ទ្វីបអាស៊ី​តាម​រយៈ​បទ​ពិសោធ ​ពិសេស​ដែល​មាន​គោលដៅ​ក្នុង​ការ​នាំ​មនុស្ស​ជួបជុំ​គ្នា ​តាម​រយៈ​ឥទ្ធិពល​នៃ​វិស័យ​បាល់ទាត់» ។​

ដោយ​ទទួល​បាន​ព័ត៌មាន​ដ៏​មាន​ន័យ ​ពី​ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ​ ពី​អ្នកគាំទ្រ​បាល់ទាត់​ចំនួន ២,០០០​នាក់ ស្ទើរតែ ៣ ភាគ ៤​នៃ​អ្នកគាំទ្រ​យល់​ឃើញ​ថា សកម្មភាព​ដែល​មានការ​ចូលរួម​ ពី​អ្នកគាំទ្រ គឺ​ពិតជា​សំខាន់​ក្នុង​ការ​ប្រមូលផ្តុំ​អ្នកគាំទ្រ​ នៃ​ក្លឹ​ប​ដែល​ពួក​គេ​បាន​ជ្រើសរើស​អោយ​មានការ​ជួបជុំ​គ្នា ជា​ហេតុ​ដែល​ស្រា​បៀរ Tiger® នឹង​ប្តេជ្ញា​ក្នុង​ការ​ផ្តល់​នូវ​បទ​ពិសោធ​ដ៍​រំភើប​ សម្រាប់​អ្នកគាំទ្រ​របស់​ក្លឹ​ប​បាល់ទាត់ Spurs ដែល​រួម​បញ្ចូល​នូវ​កម្មវិធី​ផ្សេង​ៗ ឱកាស​ក្នុង​ការ​ទៅ​មើល​ការ​ហ្វឹកហាត់ ​របស់​ក្រុម​ដោយ​ផ្ទាល់ ជាមួយ​បទ​ពិសោធ​ក្នុង​ការ​បណ្តុះបណ្តាល ​ដោយ​ផ្ទាល់​ពី​គ្រូបង្វឹក ​​។

ឥឡូវនេះ ជាមួយ​ស្រា​បៀរ Tiger® អ្នកគាំទ្រ​បាល់ទាត់​ជុំវិញ​ពិភពលោក ​អាច uncage their tigers ហើយ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ​ក្នុង​ការ​អបអរ​នូវ​ការ​គាំទ្រ​វិស័យ​បាល់ទាត់​ របស់​ពួក​គេ​ទាំងអស់​គ្នា ​។ អ្នកគាំទ្រ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ដំណើរ​មួយ​នេះ ដូច​ពេល​ដែល​ស្រា​បៀរ Tiger® និង​ដៃគូ​របស់​ពួក​គេ​បាន​ចូលរួម​គ្នា​ក្នុង​ការ​បង្កើត​បទ​ពិសោធ ​ដែល​មិន​ធ្លាប់​មាន និង​មិន​អាច​បំភ្លេច​បាន ​។ អ្នកគាំទ្រ​អាច​តាមដាន​បន្ថែម​នៅ @tigerbeer នៅ​ក្នុង Instagram សម្រាប់​ព្រឹត្តិការណ៍​ដ៏​ពិសេស ប្រូ​ម៉ូ​សិន​ផ្សេង​ៗ និង​ឱកាស​ក្នុង​ការ​ទាក់ទង​ជាមួយ​ក្លឹ​ប​ ដែល​ពួក​គេ​ចូល​ចិត្ត​ដែល​មិន​ធ្លាប់​ពី​មុន​មក ​។

ព័ត៌មាន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖
Tiger® ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​នា​ឆ្នាំ ១៩៣២​ ។ បច្ចុប្បន្ន​នេះ Tiger® គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ​នៅ​តំបន់​អាស៊ី ហើយ​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ជាង ​៦០ ​ប្រទេស ទូ​ទាំង​ពិភពលោក ​។ ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ពុះពារ​រាល់​ឧបសគ្គ ដើម្បី​នាំ​យក​នូវ​រសជាតិ​ស្រា​បៀរ​ដ៏​ស្រស់ស្រាយ និង​គុណភាព​ដ៏​ល្អ​ឥត​ខ្ចោះ រាប់​ទសវត្សរ៍​មក​ហើយ ​។ Tiger® ជឿជាក់​ថា​មនុស្ស​គ្រប់​រូប គឺ​តែងតែមាន​ញាណ​សត្វ​ខ្លា (​ភាព​អង់អាច​) នៅ​ក្នុង​ខ្លួន ដែល​សាក​សម​ក្នុង​ការ​បង្ហាញ​មនុស្ស​ជុំវិញ​ខ្លួន ​។ យើង​ឆ្ពោះទៅ​មុខជា​មួយ​គ្នា ដោយ​ការ​បញ្ចេញ​ភាព​អង់អាច​ទៅ​កាន់​អ្នក​ជុំវិញ​ខ្លួន នឹង​ជម្រុញ​អោយ​យើង​អាច​ធ្វើ​ទៅ​បាន​គ្រប់​រឿង​ទាំងអស់​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.tigerbeer.com ៕ អត្ថបទសហការ