ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Grab ផ្តល់​វគ្គ​បណ្តុះបណ្តាល​ ដល់​អ្នកបើកបរ​តុ​កតុក ២០០ នាក់​អំពី​សុវត្ថិភាព ​លើ​ដងផ្លូវ និង​ការ​ប្រើប្រាស់​ ប្រកបដោយ​ការ​ទទួលខុសត្រូវ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Grab រួម​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សហការ​គ្នា​ក្នុង​ការ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកបើកបរ​តុ​កតុក​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២០០ នាក់​ស្តី​ពី​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​តាម​ដងផ្លូវ និង​ការ​ទទួលខុសត្រូវ…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Grab រួម​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សហការ​គ្នា​ក្នុង​ការ​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នកបើកបរ​តុ​កតុក​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២០០ នាក់​ស្តី​ពី​ការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​តាម​ដងផ្លូវ និង​ការ​ទទួលខុសត្រូវ សម្រាប់​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ​។

ក្នុង​សិក្ខាសាលា​រយៈពេល​កន្លះ​ថ្ងៃនេះ អ្នកបើកបរ​តុ​កតុក​ទទួល​បានការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា គ្រោះថ្នាក់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​អាកប្បកិរិយា​បើកបរ​ប្រកបដោយ​សុវត្ថិភាព​។ សិក្ខាសាលា​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​របស់​អ្នកបើកបរ​តុ​កតុក​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​អនុវត្ត​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។

កញ្ញា អ៊ី​វ ធួន​ល​ក្ខិ​ណា ប្រធាន​ការិយាល័យ​អប់រំ និង​ផ្សព្វផ្សាយ បាន​គាំទ្រ​កម្មវិធី និង​បាន​ចែករំលែក​អំពី​អាកប្បកិរិយា​សុវត្ថិភាព​ចរាចរណ៍​ដោយ​លោក​បាន​អត្ថាធិប្បាយ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី​ថា​៖ «​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ផ្លូវគោក និង​អាកប្បកិរិយា​សុវត្ថិភាព​ក្នុង​ចំណោម​អ្នកបើកបរ​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​បង្កើន​សុវត្ថិភាព​ចរាចរណ៍​។ គ្រោះថ្នាក់​ចរាចរណ៍​អាច​ត្រូវ​បាន​បញ្ចៀស និង​ទប់ស្កាត់​ដោយ​ឥរិយាបថ​ត្រឹមត្រូវ​។ យើង​សូម​កោតសរសើរ​ចំពោះ​ការងារ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និង​ក្រុមហ៊ុន Grab ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ដល់​អ្នកបើកបរ​តុ​កតុក​។ យើង​រួម​គ្នា​ដើម្បី​បង្កើន​សុវត្ថិភាព​តាម​ដងផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​»​ ។

Grab គឺជា​កម្មវិធី​កក់​សេវា​ធ្វើ​ដំណើរ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​នាំ​យក​នូវ​ដៃគូ​អ្នក​បើក​តុ​កតុក​ចំនួន ២០០ នាក់ ដើម្បី​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាល​នេះ ​។

កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន Grab ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ផ្តល់​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​អតិថិជន​របស់​ខ្លួន ​។ លោក កង សុ​វ​ណ្ណា​រ៉ូ​ត អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេស​របស់ ក្រុមហ៊ុន Grab Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ធានា​ថា អ្នកបើកបរ​តុ​កតុក​របស់​យើង​មាន​អារម្មណ៍​ថា​គាត់​ត្រូវ​បាន​ទទួល​ការ​ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​។ សិក្ខាសាលា​នេះ​មិន​ត្រឹមតែ​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​របស់​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួមចំណែក​ដល់​ការ​បង្កើន​បទ​ពិសោធន៍​ប្រកបដោយ​សុវត្ថិភាព និង​ប្រសើរ​ជាង​មុន​សម្រាប់​អតិថិជន​របស់​យើង​ផង​ដែរ​» ​។

សិក្ខាសាលា​នេះ​ក៏​បាន​ពង្រឹង​សារ «​បើ​ពិសា​គ្រឿង​ស្រវឹង សូមកុំ​បើកបរ​» ស្រប​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុង​ការ​លើកកម្ពស់​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ​។

លោកស្រី Anne De Graaf នាយិកា​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា យើង​ប្តេជ្ញា​ចិត្ត​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដែល​ជា​ស្នូល​នៃ​មហិច្ឆតា​របស់​យើង​។ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ និង​បង្កើត​ទម្លាប់​ក្នុង​ការ​ទទួលទាន​ក្នុង​កម្រិត​សម​ស្រប និង​ការ​ទទួលខុសត្រូវ​។ តាម​រយៈ​ការ​លើកកម្ពស់​វប្បធម៌​នៃ​ទំនួល​ខុស​ត្រូវ យើង​មាន​គោលបំណង​ធានា​ថា​ផលិតផល​របស់​យើង​ត្រូវ​បាន​ទទួលទាន​ក្នុង​បរិបទ​មួយ​ដែល​មិន​ប៉ះពាល់​ដល់​សុវត្ថិភាព ឬ​សុខភាព ដែល​ស្រប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​យើង​ចំពោះ​ការ «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​»​ ។

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤​ ។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ​រួម​គ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ពិសារ និង​អតិថិជន ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក​យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់ ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown ​។ ជាមួយនឹង​ការ​គ្របដណ្តប់​ នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៦៦.០០០ នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង «​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​» ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​ដំណើរ​ឆ្ពោះទៅ​កាន់​ពិភពលោក​ដែល​មាន​អ​ព្យា​ក្រិត​កាបូន កាន់តែ​ស្មើភាព និង​កាន់តែ​មាន​សុខភាព​ល្អ​។ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក ​៕ អត្ថបទសហការ