ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​អាន​ឱ្យ​កុមារ​ស្តាប់ ជួយ​ដល់​ការ​អភិវឌ្ឍន៍​របស់​ពួក​គេ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​អាន​ជា​ទៀងទាត់​ដល់​កុមារ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ចំពោះ​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​ទូទៅ​របស់​ពួក​គេ ។ អត្ថប្រយោជន៍ នៃ​ការ​អាន​មាន​ដូច​ជា ៖-​…

រាជធានី​ភ្នំពេញ​៖ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​អាន​ជា​ទៀងទាត់​ដល់​កុមារ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ចំពោះ​ការ​លូតលាស់ និង​ការ​អភិវឌ្ឍន៍​ទូទៅ​របស់​ពួក​គេ ។

អត្ថប្រយោជន៍ នៃ​ការ​អាន​មាន​ដូច​ជា ៖
-​ ​ផ្តល់​ពេលវេលា​សម្រាប់​ការ​យកចិត្តទុកដាក់ ជា​ពិសេស​រវាង​ឪពុក​ម្តាយ និង​កូន
-​ ​លើកទឹកចិត្ត​ឱ្យ​កុមារ​ជោគជ័យ ក្នុង​ការ​អាន​នៅ​ពេល​ក្រោយ ។
-​ ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ការ​អភិវឌ្ឍន៍​ការ​និយាយ​និង​ភាសា ។

សូម​ជ្រើសរើស​អ្វី​ដែល​អ្នក និង​កូន​របស់​អ្នក​ចូល​ចិត្ត
-​ ​រក​មើលសៀវភៅ​ដែល​អ្នក និង​កូន​របស់​អ្នក​ស្រឡាញ់ និង​ចូល​ចិត្ត​អាន ។
-​ ​សួរ​មិត្តភក្តិ គ្រូបង្រៀន ឬ​អ្នកជំនាញ សម្រាប់​សៀវភៅ​ដែល​គ្រួសារ​អ្នក​គួរ​អាន ។
-​ ​រក​មើលសៀវភៅ​ដែល​ឈ្នះ​រង្វាន់​ពិសេស​ណាមួយ ដើម្បី​យក​មក​អាន ។
-​ ​ពិនិត្យ​ការ​វាយតម្លៃ​ពី​អ្នក​អាន ។
-​ ​ឱ្យ​កូន​របស់​អ្នក​រើស​សៀវភៅ​ដោយ​ខ្លួនឯង ។

ឱ្យ​កូន​របស់​អ្នកចូលរួម​ពេល​អាន
-​ ​ចង្អុលបង្ហាញ​របស់របរ​ក្នុង​រូបភាព នៅ​ពេល​អ្នក​អាន ។
-​ ​រក​មើលសៀវភៅ​សកម្មភាព ដែល​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកចូលរួម ។
-​ ​ឱ្យ​កូន​របស់​អ្នក​ជួយ​បើក​ទំព័រ​បន្ទាប់​ពេល​អ្នក​អាន ។
ធ្វើ​តាម
-​ ​នៅ​ពេល​អ្នក​អាន សូម​ចង្អុល​ទៅ​ពាក្យ ដោយ​ម្រាមដៃ​របស់​អ្នក ដើម្បី​ឱ្យ​កូន​របស់​អ្នកដឹង​ថា ពាក្យ​ទាំងនោះ​ចេញពី​ឆ្វេង​ទៅ​ស្តាំ ។

អាន​យឺតៗ
-​ ​ការ​បន្ថយល្បឿន​នឹង​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក ចាប់​បាន​គំនិត​នៅ​ក្នុង​រឿង ។
ជួយ​ពួក​គេ​រៀន
-​ ​រក​មើល​ពាក្យ​ដដែល​ៗ ឬ​ពាក្យ​ជួន​នៅ​ក្នុង​រឿង ៕ ប្រភព​៖ encyclopedia

អត្ថបទ​នេះ​ផលិត​ឡើង ក្រោម​កិច្ច​សហប្រតិបត្តិការ ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ។ សាលារៀន​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា រហូត​ដល់ ៥ ឆ្នាំ សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕