ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Panasonic Cambodia នៅ​តែ​បន្ត​ចាប់​ដៃគូ​ សហការ​ជាមួយនឹង​ក្លឹ​ប​បាល់ទាត់ ISI ដង្កោ​សែន​ជ័យ ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍន៍​របស់​យុវជន​ជំនាន់​ក្រោយ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Panasonic Cambodia និង ក្លឹ​ប​បាល់ទាត់ ISI ដង្កោ​សែន​ជ័យ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Panasonic Cambodia និង ក្លឹ​ប​បាល់ទាត់ ISI ដង្កោ​សែន​ជ័យ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​បន្ត​ភាព​ជា​ដៃគូ​ដោយ​ផ្តោត​លើ​ការ​បណ្តុះ​ទេព​កោសល្យ​ សម្រាប់​កីឡាករ​បាល់ទាត់​វ័យក្មេង​នៅ​កម្ពុជា ​។ កិច្ចសហការ​នេះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី 3 ហើយ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​របស់ Panasonic Cambodia ក្នុង​នាម​ជា​ដៃគូ​អាជីវកម្ម​សម្រាប់​ក្លឹ​ប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ Premier League ដ៏​មាន​កិត្យានុភាព ​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន AIA នៅ KMH Park ដោយ​មានការ​ចូលរួម​ពី​លោក Hisakazu Maeda អគ្គនាយក Panasonic នៅ​ប្រទេស​កម្ពុជា​និង លោក កាំ​ង សេន ប្រធាន​ក្លិប​បាល់ទាត់ ISI ដង្កោ​សែន​ជ័យ ព្រមទាំង​សមាជិក​នៃ​ក្លឹ​ប​បាល់ទាត់​និង​បុគ្គលិក ។

Panasonic Cambodia បាន​ឧបត្ថម្ភ​គ្រឿង​បរិក្ខា​របស់​ខ្លួន​ដើម្បី​លើក​ស្ទួយ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​នៃ​កីឡដ្ឋាន AIA​នៅ KMH Park រួម​មាន​ម៉ាស៊ីនត្រជាក់​បំពាក់​បច្ចេកវិទ្យា nanoeX ដែល​ជួយ​ទប់ស្កាត់​មេរោគ​និង​ផ្តល់​នូវ​ផាសុកា​ភាព​ដល់​កីឡាករ និង​ទស្សនា ​។

ក្រុមហ៊ុន​ក៏​បាន​ផ្គត់ផ្គង់​ម៉ាស៊ីន​បោកគក់​ស​ម្ងួ​ត CARE+ Edition របស់​ខ្លួន​ផង​ដែរ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​សម្អាត​និង​ស​ម្ងួ​ត​អាវ​របស់​ក្រុម​កីឡាករ​ប្រកបដោយ​អនាម័យ ។ ដ Panasonic បាន​ផ្តល់​អោយ​ក្លឹ​ប​នូវ​កាមេរ៉ា Lumix ដ៏​ទំនើប ដើម្បី​គាំទ្រ​បន្ថែម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាល់​គ្រប់ការ​ប្រកួត​។

កីឡដ្ឋាន​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ Panasonic និង​ប្រើប្រាស់​កាមេរ៉ា Lumix

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ លោក Hisakazu Maeda បាន​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ចូលរួម​ដល់​សង្គម​របស់​ក្រុមហ៊ុន Panasonic Cambodia តាម​រយៈ​សសរស្តម្ភ​សំខាន់​ៗ​ចំនួន​បួន​គឺ ការ​អភិវឌ្ឍន៍​មនុស្ស បរិស្ថាន កីឡា និង​សិល្បៈ និង​វប្បធម៌​។

លោក Hisakazu Maeda អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Panasonic នៅ​ប្រទេស​កម្ពុជា ទទួល​វត្ថុ​អនុស្សាវរីយ៍

លោក​បាន​កត់​សម្គាល់ថា “​ការ​គាំទ្រ​ដែល​យើង​ផ្តល់​សម្រាប់ ISI គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បី​គាំទ្រ​ដល់​យុវជន​ប្រកបដោយ​ទេព​កោសល្យ ផ្តល់​ឱកាស​អោយ​ពួក​គេ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​។ កិច្ចសហការ​នេះ​បង្ហាញ​ពី​បេសកកម្ម​រួម​គ្នា​ដើម្បី​បង្កើន​បទ​ពិសោធន៍​របស់​កីឡាករ និង​អ្នកគាំទ្រ ស្រប​ពេល​ដែល​ជំរុញ​ការ​អភិវឌ្ឍន៍​បាល់ទាត់​កម្ពុជា​ ។

ក្រុមការងារ​របស់​ក្លឹ​ប ISI ដង្កោ​សែន​ជ័យ​និង ​Panasonic Cambodia ៕ អត្ថបទសហការ