ដោយទទួលបានការគាំទ្រពីធនាគារមេ គឺធនាគារសាធារណៈ ប៊ែហាដ ម៉ាឡេស៊ី និងអតិថិជនទាំងអស់ ធនាគារ កម្ពុជាសាធារណៈ រក្សាបាននូវគោលជំហរដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅលើទីផ្សារ និងរក្សាបាននូវលទ្ធផលប្រតិបត្តិការធុរកិច្ចរបស់ខ្លួនដ៏ល្អឥតខ្ចោះក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ នេះបើតាមប្រសាសន៍របស់ លោក Ong Ming Teck នាយកប្រតិបត្តិ/អភិបាលប្រតិបត្តិ ។
ជាការទទួលស្គាល់លើប្រតិបត្តិការធនាគារដ៏ល្អឥតខ្ចោះ និងគំនិតផ្ដួចផ្ដើមបុរេសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍ និងកសាងប្រទេសជាតិប្រកបដោយចីរភាព ធនាគារកម្ពុជាសាធារណៈក៏ទទួលបាននូវពានរង្វាន់ “The Next 100 Global Awards 2024 – Banking Group” ផ្ដល់ជូនដោយ Global Banking & Finance Review ពានរង្វាន់ “Best Bank for ESG 2024” ផ្ដល់ជូនដោយ Euromoney និងពានរង្វាន់ Domestic Categories – Best Commercial Bank – SMEs in CLM (Cambodia, Laos, Myanmar) for 2024” ផ្ដល់ជូនដោយ FinanceAsia ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ