ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះអាជីវករលក់គ្រឿងជ័រទាំងព្រឹក ខូចខាតអស់ទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ

23 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​អាជីវករ​លក់​គ្រឿង​ជ័រ​នៅ​ក្បែរ​ផ្សារ​ធ្វើ​ឱ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ធ្វើ​ឱ្យ​អាជីវករ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រែក​ឆោឡោ អ្នកខ្លះ​ជញ្ជូន​ឥ​វ៉ា​ន់​ចេញពីផ្ទះ ខ្លះ​ទៀតរ​ត់រក​ទឹក​ជះ​ពន្លត់ និង​អ្នកខ្លះ​ស្រែកយំ​ស្ទើរ​គាំង ដោយសារ​តែ​មាន​បញ្ហា​ទុ​ស្សេ​ខ្សែភ្លើង ។…

ខេត្ត​ប៉ៃលិន ៖ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ ស្រាប់តែ​ឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​អាជីវករ​លក់​គ្រឿង​ជ័រ​នៅ​ក្បែរ​ផ្សារ​ធ្វើ​ឱ្យ​ឆាបឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ធ្វើ​ឱ្យ​អាជីវករ និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្រែក​ឆោឡោ អ្នកខ្លះ​ជញ្ជូន​ឥ​វ៉ា​ន់​ចេញពីផ្ទះ ខ្លះ​ទៀតរ​ត់រក​ទឹក​ជះ​ពន្លត់ និង​អ្នកខ្លះ​ស្រែកយំ​ស្ទើរ​គាំង ដោយសារ​តែ​មាន​បញ្ហា​ទុ​ស្សេ​ខ្សែភ្លើង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែ​ឆ្នូ ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ក្បែរ​ផ្សារ​តា​ប៉ាច ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​១​ម៉ឺន​ដុល្លារ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា ៖ ម្ចាស់ផ្ទះ​មានឈ្មោះ ហួ​ន សំអាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្ទះ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​នៅ​លើ​បង្គោល​មួយ​ក្បែរ​នោះ​ក៏​ក្លាយទៅជា​ផ្កាភ្លើង​ធ្លាក់​ចូល​ទៅ​ប៉ះ​នឹង​គ្រឿង​ជ័រ​របស់​អាជីវករ​ខាងលើ​ព្រោះ​ជា​កន្លែង​ឃ្លាំង​ស្តុក​អីវ៉ាន់ ប្រភេទ​ជ័រ ទើប​បណ្ដាល​ឱ្យ​ឆេះ​ទទួល​រង​ការ​ខូចខាត​ជាន់​ខាងលើ​ទាំងស្រុង ដោយ​សរុប​ជា​ទឹកប្រាក់​ប្រមាណ ១១,៥០០​ដុល្លារ ។

ប្រភព​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ឃើញ​ភ្លើង​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ចុះ​ទៅ​ជួយ​ពន្លត់​ទាន់​ពេលវេលា គឺ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ ដើម្បី​បាញ់​ពន្លត់​ចំនួន​០៥​គ្រឿង ទើប​អាច​ពន្លត់​បាន​ទាំងស្រុង ។

គេ​សង្កេត​ឃើញ​មានការ​ចុះ​ត្រួតពិនិត្យ និង​បញ្ជា​ផ្ទាល់​ដោយ​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ ដោយ​ធ្វើការ​ពន្លត់​ទាន់​ពេលវេលា​ចំណាយពេល​ត្រឹមតែ​៣០​នាទី​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​កោតសរសើរ​ថា នេះ​ជា​ការ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​អាជ្ញាធរ​ដែនដី ហើយ​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំ​អរគុណ​បំផុត​ចំពោះ​កម្លាំង​នគរបាល​គ្រប់​លំដាប់ ដែល​ចុះ​ជួយ​អន្តរ​រា​គម​ន៌​ទាន់​ពេលវេលា ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​មុន​នឹង​ចេញ​ទៅ​ក្រៅ ត្រូវ​ពន្លត់ភ្លើង​ធូប ទៀន ឬ​ជំនាងផ្ទះ ដើម្បី​បង្ការ​ការ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ៗ​នោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ