អាហារដែលត្រឹមត្រូវគឺជាចំនួនដែលត្រឹមត្រូវមួយសម្រាប់ជួយឲ្យជីវិតមានសុខភាពល្អ និងរាងកាយត្រូវការសម្រាប់ការប្រែប្រួលនៅពេលអាយុកាន់តែច្រើន។ ឧទាហរណ៍ អ្នកមិនបាច់ត្រូវការកាឡូរីច្រើនទេ ប៉ុន្តែអ្នកត្រូវការជីវជាតិមួយចំនួនកាន់តែច្រើនដូចជាវីតាមីន Dជាដើម។ ដោយសារតែរឿងនេះហើយ មនុស្សចាស់តែងតែមិនទទួលបានជីវជាតិដែលពួកគេត្រូវការឡើយ។ យកល្អគួរតែសម្គាល់នូវអាការៈដូចខាងក្រោមនេះដោយសារតែវាអាចបញ្ជាក់បានថា អ្នកមិនទទួលបានជីវជាតិគ្រប់គ្រាន់តែ ៖
មានអារម្មណ៍អស់កម្លាំង
បើសិនជាអ្នកអស់កម្លាំងគ្រប់ពេល វាអាចជាសញ្ញាមួយដែលអ្នកមិនទទួលបានជាតិដែលគ្រប់គ្រាន់ហើយ។ ការដែលមានជីវជាតិមួយនេះក្នុងខ្លួនតិចពេក អាចនាំឲ្យកង្វះគ្រាប់ឈាម ដោយសារតែអ្នកមិនអាចបង្កើកោសិកាគ្រាប់ឈាមបានគ្រប់គ្រាន់។ វាក៏អាចជាសញ្ញាមួយដែលបញ្ជាក់ អ្នកមិនទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដែរ។ មនុស្សចាស់ភាគច្រើនមិនទទួលបានជីវជាតិទាំងនេះគ្រប់គ្រាន់ពីរបបអាហារឡើយ។
សក់ស្ងួត និងពុកផុយ
រឿងនេះអាចកើតឡើងដែរបើសិនជាអ្នកមានជំងឺកង្វះគ្រាប់ឈាម ឬមិនទទួលបានជាតិវីតាមីន ឬប្រូេតអ៊ីនគ្រប់គ្រាន់។ នៅពេលរាងកាយមានជីវជាតិមួយនេះទាប វានឹងបញ្ជូនសញ្ញាទៅសរីរាង្គដែលត្រូវការបំផុតក៏មិនគ្រប់គ្រាន់ដែរ។ មានន័យថា សក់អ្នកនឹងទទួលបានជីវជាតិនេះតិចទៅៗ ហើយក៏បង្កជាសក់ពុកផុយ និងស្ងួតថែមទៀត។
ក្រចករាងដូចស្លាបព្រា
ការដែលកង្វះអាហារូបត្ថម្ភអាចធ្វើឲ្យមានការប្រែប្រួលច្រើនដល់ក្រចកដៃរបស់អ្នកបាន។ វាមិនខុសពីសក់ទេ ក្រចកអាចនឹងស្តើង និងពុកផុយបាន ប៉ុន្តែវាអាចជាសញ្ញារបស់ជំងឺផ្សេងៗទៀតបាន។ រឿងមួយដែលគួរចំណាំនោះគឺថា ក្រចកមានការកោងដូចស្លាបព្រាអញ្ចឹង ជាពិសេសក្រចកម្រាមចង្អុរ ឬម្រាមកណ្តាលតែម្តង។ រឿងនេះមានន័យថា អ្នកមានជាតិដែលក្នុងខ្លួនចុះទាបហើយ។
បញ្ហាធ្មេញ
មាត់របស់អ្នកគឺជាកន្លែងដំបូងគេដែលបង្ហាញសញ្ញានៃការកង្វះអាហារូបត្ថម្ភ។ ការកង្វះវីតាមីន C អាចធ្វើឲ្យហូរឈាម រលាកអញ្ចាញធ្មេញ ឬកើតជំងឺអញ្ចាញធ្មេញជាដើម។ ករណីធ្ងន់ធ្ងរគឺថា អ្នកអាចនឹងបាក់ធ្មេញថែមទៀតផង។ បើសិនជាអ្នកបាក់ធ្មេញមែននោះ ការផ្លាស់ប្តូរជម្រើសរបបអាហារប្រហែលជាអាចជួយអ្នកបាន។ បើសិនជាមាត់ឈឺ ហើយមានបញ្ហាច្រើនទាក់ទងនឹងធ្មេញ យកល្អគួរតែព្យាយាមញ៉ាំអាហារផ្តល់សុខភាពឲ្យបានច្រើនវិញ ដើម្បីជួយទាំងសុខភាពទូទៅ និងធ្មេញ។
រាករូស
ការកង្វះជាតិស័ង្គសីអាចប៉ះពាល់ដល់តុល្យភាពបាក់តេរីក្នុងពោះវៀនបាន រហូតដល់ទៅជារាករូសបាន។ វាប្រហែលជាអាចមានរយៈពេលយូរទៀតបើសិនជាក្នុងខ្លួនមិនមានជាតិស័ង្គសីគ្រប់គ្រាន់ជួយដល់ប្រព័ន្ធរំលាយអាហារ ដើម្បីទាញជាតិទឹក និងអេឡិចត្រូលីត្រ។
បញ្ហាផ្លូវចិត្ត និងអារម្មណ៍
របបអាហារមិនផ្តល់សុខភាពអាចប៉ះពាល់ដល់បញ្ហាផ្លូវចិត្តខុសៗគ្នាជាច្រើន និងធ្វើឲ្យអ្នកលែងចាប់អារម្មណ៍នូវអ្វីដែលអ្នកធ្លាប់តែចូលចិត្តផង។ អ្នកក៏ប្រហែលជាមានអារម្មណ៍មិនមូល និងបាត់បង់ការចងចាំថែមទៀត។ ក្មេងដែលញ៉ាំប្រូតេអ៊ីនមិនគ្រប់គ្រាន់ប្រហែលជាឆេវឆាវ និងតក់ស្លុត ព្រមទាំងមិនសូវយកចិត្តទុកដាក់ និងរៀនមិនសូវចេះដូចក្មេងដទៃ។
ងាយនឹងជាំ ហើយរបួសក្រជា
បើសិនជាអ្នកងាយនឹងជាំស្បែក ជាពិសេសមិនមានហេតុផលច្បាស់លាស់ចំពោះរឿងនេះទេ ចូរពិនិត្យទៅលើរបបអាហារអ្នកម្តងទៅ។ ជាពិសេស អ្នកអាចកំពុងតែកង្វះជាតិប្រូតេអ៊ីន វីតាមីន C ឬវីតាមីន K ដែលវាសុទ្ធសឹងតែជួយជម្រុញដល់ការជាសះរបស់របួសតែម្តង។ វីតាមីន C អាចជួយជាលិកាជួសជុលខ្លួនឯងបាន ហើយវីតាមីន K សំខាន់សម្រាប់ការកកឈាម។
ការឆ្លើយតបប្រព័ន្ធភាពស៊ាំយឺត
បើសិនជាមិនមានជីវជាតិត្រឹមត្រូវទេ រាងកាយអ្នកនឹងមិនអាចបង្កើតកោសិកាគ្រាប់ឈាមសដើម្បីប្រឆាំងនឹងជំងឺដូចជា ការបង្ករោគ ឬមហារីកបានទេ។ ជីវជាតិសំខាន់ៗភាគច្រើនគឺដើរតួនាទីជម្រុញដល់ភាពខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ ដោយមានដូចជា ប្រូតេអ៊ីន និងស័ង្គសី ជាមួយនឹងវីតាមីន A, C និង E៕
ចែករំលែកព័តមាននេះ