បដិមា៣អង្គធ្វើអំពីថ្មភក់ ត្រូវបានតម្កល់លើភ្នំរមណីយដ្ឋានកំពង់ត្រាច ខេត្តកំពត
- កំពត
ខេត្តកំពត ៖ រូបសំណាកបរិមាចំនួនបីអង្គ ត្រូវបានគេសែងឡើងលើភ្នំរមណីយដ្ឋានកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី14 ខែធ្នូ ឆ្នាំ2024 ដើម្បីតម្កល់ និងគោរពបូជា…
ខេត្តកំពត ៖ រូបសំណាកបរិមាចំនួនបីអង្គ ត្រូវបានគេសែងឡើងលើភ្នំរមណីយដ្ឋានកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី14 ខែធ្នូ ឆ្នាំ2024 ដើម្បីតម្កល់ និងគោរពបូជា…
ខេត្តកំពត ៖ រូបសំណាកបរិមាចំនួនបីអង្គ ត្រូវបានគេសែងឡើងលើភ្នំរមណីយដ្ឋានកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី14 ខែធ្នូ ឆ្នាំ2024 ដើម្បីតម្កល់ និងគោរពបូជា ។
លោកឈឿនមករា អាយុ43ឆ្នាំ នៅភូមិបោះពោធិ ឃុំអូដំបង ស្រុកសង្កែ ខេត្តកំពត បាននិយាយប្រាប់អោយដឹងថារូបសំណាក់បរិមាករទាំងបីព្រះអង្គនេះធ្វើអំពីថ្មភក់បានដឹកមកពីខេត្តបាត់ដំបងមកតម្កល់ទុកនៅលើភ្នំរម្មណីដ្ឋានទេសចរណ៍កំពង់ត្រាចនេះ។
លោកឈឿនមករាបាននិយាយប្រាប់អោយដឹងថាការទាក់ទង់ដំបងមុនដែលស្គាល់កន្លែងកម្សាន្តកំពង់ត្រាចនេះគឺគាត់មកលេងតាមល្អាងភ្នំទេតែក៍មានការសុំពីគណះកម្មាការវត្តគីរីសិលាកំពង់ត្រាចស្របនិងលោកមាននិស្ស័យខាងផ្លូវបុណ្យក៍ចូលរួមបច្ច័យគ្នាទិញរូបសំណាក់ទាំងបីព្រះនេះមកដាក់ក្នុងបរវេនភ្នំកំពង់ត្រាចនេះតែម្ដងទៅ ។ លោកឈឿន មករា បានបន្តថាក្នុងនាមជាកូនខ្មែរលោកមានចិត្តបុណ្យតាំងពីក្មេងមកម្លេះ ។
លោកឈឿន មករា បាននិយាយប្រាប់បន្តថាការដឹកជញ្ជូនរូបសំណាក់តាំងពីខេត្តបាត់ដំបងមកដល់ខេត្តកំពតមានការនឿយហត់ជាខ្លាំងព្រះសង្ឃនិងពុទ្ធបរិស័ទ្ធទុកអោយសម្រាប់បងប្អូនយើងមកកម្សាន្តនៅភ្នំនេះ មកគោរពបូជា ។
ដោយឡែកលោកចៀនសុខន ជាអ្នកជួយកិច្ចការងារក្នុងវត្តគីរីសិលាភ្នំកំពង់ត្រាចនិយាយប្រាប់អោយដឹងថា ការដែលតម្កល់រូបបរិមានេះមិនបានធ្វើអ្វីប៉ះពាល់ដល់កន្លែងរមណីយដ្ឋានទេសចរណ៍ទេ ព្រោះវត្តអារាមដែលជាទីកន្លែងគោរពបូជានៅជាប់ភ្នំរមណីយដ្ឋានភ្នំកំពង់ត្រាចតែម្ដង ៕
ចែករំលែកព័តមាននេះ