រាជធានីភ្នំពេញ ៖ ឧបករណ៍លោតលេងនៅផ្ទះ ជាសម្ភារកីឡាដ៏មានប្រជាប្រិយភាព ជាពិសេសសម្រាប់កូនក្មេង ។ វាហាក់ដូចជាមានភាពសប្បាយរីករាយច្រើន ប៉ុន្តែវាក៏មានគ្រោះថ្នាក់ផងដែរ ។ ប្រសិនបើធ្វេសប្រហែស វាអាចបណ្តាលឱ្យកូនរបស់អ្នក និងអ្នកមានរបួស ។ អ្នកជំនាញបានណែនាំឪពុកម្តាយឱ្យលើកទឹកចិត្តកូនរបស់ពួកគេឱ្យធ្វើសកម្មភាពរាងកាយតាមរបៀបផ្សេងវិញ ដូចជាការជិះកង់ ការលេងបាល់ទាត់ ការកីឡាជាក្រុម ឬរត់លេងនៅសួនច្បារជាដើម ។
ហេតុអ្វីឧបករណ៍លោតមានហានិភ័យខ្ពស់សម្រាប់គ្រោះថ្នាក់ ? ការរងរបួសពីឧបករណ៍លោតអាចធ្ងន់ធ្ងរ ដូចជាការបាក់ឆ្អឹង ការប៉ះទង្គិចរាងកាយ និងរបួសក្បាល ។ ក្នុងករណីខ្លះ វាអាចមានការរងរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ ហើយការស្លា.ប់អាចកើតមានឡើង ។ ការរងរបួសអាចកើតឡើង សូម្បីតែនៅពេលដែលអ្នកកល់ទ្រនាប់ និងសំណាញ់ពីក្រោមឧបករណ៍លោតនេះក៏ដោយ ។ ការរងរបួសអាចកើតឡើងតាមវិធីជាច្រើននៅពេលដែលក្មេងលោតខ្ពស់ លោតបុកគ្នា ព្យាយាមបង្វិលខ្លួន និងផ្សេងទៀត ។
ការរងរបួសដោយសារឧបករណ៍លោតអាចរួមមាន ៖ ការប៉ះទង្គិច, ការបាក់ឆ្អឹង, ការគ្រេច, ស្នាមជាំ ស្នាមរបួស និងស្នាមដាច់រលាត់, របួសក្បាល និងក ដែលអាចនាំឱ្យខ្វិន ឬស្លា.ប់ ។ អ្វីដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នកមានឧបករណ៍លោតនៅផ្ទះ គឺពិនិត្យមើលការធានារ៉ាប់រង និងគុណភាពរបស់ឧបករណ៍លោត ។ ឆែកមើល និងពន្យល់កូនពីគោលការសុវត្ថិភាពពេលលោតលេង ។ ពិនិត្យឧបករណ៍លោតឱ្យបានញឹកញាប់ ដើម្បីរកមើលការខូចខាត (ត្រូវប្រាកដថា ស្រទាប់ការពារទាំងអស់នៅល្អ សំណាញ់មិនមានដាច់រហែក ហើយត្រូវជួសជុលការខូចខាត មុនពេលវាប្រើម្តងទៀត) ។ ត្រូវប្រាកដថា មានមនុស្សពេញវ័យនៅក្បែរកូនអ្នកពេលលោតលេង ។ បង្កើតច្បាប់ និងអនុវត្តច្បាប់ ដែលអនុញ្ញាតឱ្យក្មេងតែម្នាក់គត់លោតលេងក្នុងពេលតែមួយ និងហាមកូនលោតលេងខុសទំនង ឬខុសគោលការរបស់អ្នក ៕ ប្រភព ៖ urmc
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ