ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមការងារ​ប្រឹក្សា​យោបល់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប បើក​កិច្ចប្រជុំ​ពិភាក្សា ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​ប្រឹក្សា​យោបល់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​ប្រឹក្សា​យោបល់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប បាន​អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ប្រឹក្សា​យោបល់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ដើម្បី​ពិភាក្សា​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ ​។​ 

កិច្ចប្រជុំ ដែល​ធ្វើ​ឡើង ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤​ នេះ មាន​វត្តមាន​ចូលរួម​ ពី​អនុប្រធាន និង​សមាជិក​នៃ​ក្រុមការងារ​ប្រឹក្សា​យោបល់ វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប រួម​មាន​តំណាង ​នៃ​ក្រសួង​ស្ថាប័ន ​របស់​រាជរដ្ឋាភិបាល សមាគម​និយោជក វិស័យ​ឯកជន អ្នកបញ្ជា​ទិញ ដៃគូ​អភិវឌ្ឍន៍ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ស្ថាប័ន​អ្នក​សិក្សា​ស្រាវជ្រាវ​ ។​ 

តាម​រយៈ​កិច្ចប្រជុំ​នេះ ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ពី​វិធានការ​ គោលនយោបាយ​ចំនួន​៥ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ រួម​មាន​៖
១. បន្ត​ពង្រឹង​ធនធានមនុស្ស​ ដើម្បី​បង្កើន​ផលិតភាព និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករនិយោជិត
២. បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខមាលភាព​របស់​កម្មករនិយោជិត
៣. លើកកម្ពស់​ការ​វិនិយោគ​ក្នុងស្រុក និង​បរទេស​ក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់
៤. ទាក់ទាញ​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​គាំទ្រ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​នេះ
៥. ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប ​។

ដើម្បី​ជំរុញ​ឱ្យ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ឯកឧត្តម ហេង សួរ ក៏​បាន​បញ្ជាក់​បន្ថែម​អំពី​តួនាទី​ ដ៏​មាន​សារសំខាន់ ​នៃ​ក្រុមការងារ​ចំនួន​ពីរ​គឺ ទី​១ ក្រុមការងារ​អន្តរ​ស្ថាប័ន​ទទួល​បន្ទុក​សម្រប​សម្រួល ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​ទី​២ ក្រុមការងារ​ប្រឹក្សា​យោបល់​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ​។ ក្រុមការងារ​ទាំង ២​នេះ ជា​យន្តការ​ដែល​នឹង​ផ្តល់​ជា​ធាតុ​ចូល ​សម្រាប់​ជំរុញ​ការ​អនុវត្ត​ លើ​វិធានការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ​នៃ​យុទ្ធសាស្ត្រ​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ​២០០២-២០២៧ ៕ អត្ថបទសហការ