ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លើកកម្ពស់​សេដ្ឋកិច្ច​បៃតង​៖ ធនាគារ ABA សហការ​ជាមួយ​ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី ZO Motors (Cambodia)

3 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ក្នុង​ប្រទេស​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ឈានមុខ​គេ បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ តាម​រយៈ​ការ​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​យោគយល់…

រាជធានីភ្នំពេញ៖ ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ ក្នុង​ប្រទេស​កម្ពុជា និង​ជា​ធនាគារ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល ឈានមុខ​គេ បាន​ប្រកា​សភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ តាម​រយៈ​ការ​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​យោគយល់ ជាមួយ ZO Motors (Cambodia) ដែល​ជា​ក្រុមហ៊ុន​តំឡើង និង​ចែកចាយ​រថយន្ត​អគ្គិសនី​ប្រើប្រាស់ ​សម្រាប់​អាជីវកម្ម របស់​ប្រទេស​ជប៉ុន ​។

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ ធនាគារ ABA ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ ជូន​ទៅ​ដល់ ក្រុមហ៊ុន​ZO Motors (Cambodia) ក្នុង​នោះ​រួម​មានការ​ភ្ជាប់ KHQR ទៅ​លើ​ការ​ទូរ​ទាត់​សាច់ប្រាក់ សម្រាប់​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់ ZO Motors(Cambodia) ទូ​ទាំង​ប្រទេស សេវា​ប្រាក់បៀវត្ស សម្រាប់​បុគ្គលិក​ក្រុមហ៊ុន និង​រោងចក្រ សេវា​គ្រប់គ្រង​សាច់ប្រាក់ និង​សេវា​ផ្សេង​ៗ ​។

បន្ថែម​ពី​នេះ​ទៀត ធនាគារ​នឹង​ជួយ​សម្រួល​គាំទ្រ ទៅ​លើ​សេវា​កម្ចី និង​សេវា​ផ្តាច់​កម្ចី សម្រាប់​អតិថិជន​របស់​អតិថិជន​របស់ ZO Motors(Cambodia) ។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​5 ខែធ្នូ ឆ្នាំ 2024 ក្រោម​វដ្ត​មាន​របស់​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA និង លោក Zhao Wenbo នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ZO Motors (Cambodia) ព្រមទាំង​ក្រុមការងារ​នៃ​ភាគី​ទាំង​ពីរ នៅ​ស្នាក់​ការ​កណ្តាល​របស់​ធនាគារ ABA​ ។

កិច្ច​សហប្រតិបត្តិការ​នេះ​ផង​ដែរ នឹង​ជួយ​ជំរុញ​លើ​ការ​ផលិត និង​ចែកចាយ រថយន្ត​អគ្គិសនី​ប្រើប្រាស់​ក្នុង​អាជីវកម្ម ជំរុញ​ការ​ផ្លាស់​ប្តូរ​ពី​យានយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ ទៅ​ជា​យានយន្ត​អគ្គិសនី និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង​ក្នុង​ប្រទេស​ ។

ភាគី​ទាំង​ពីរ​បាន​ប្តេ​ជា្ញ​ថា​នឹង​ខិតខំ​រួម​គ្នា ដើម្បី​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង ការ​កាត់​បន្ថយ​ឧ​ស្ម​ន័​បំពុល តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បរិបទ​នៃ​ការ​ប្រើប្រាស់​រថយន្ត​ដឹក​ដើរ​ដោយ​ឥន្ធនៈ មក​ជា​រថយន្ត​អគ្គិសនី និង​បំពេញ​នូវ​តម្រូវការ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី ​។

លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA មាន​ប្រសាសន៍​ថា​៖ “​នៅ​ធនាគារ ABA យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ទស្សនៈវិស័យ​វែង​ដូច ZO Motors (Cambodia) ដែល​ជា​ក្រុមហ៊ុន​ឈានមុខ ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹក ដែល​ជា​ការ​បង្ហាញ​ពី​នវានុវត្តន៍ និង​ទំនួល​ខុស​ត្រូវ​ទៅ​លើ​បរិស្ថាន​។ កិច្ចសហការ​នេះ មិន​ត្រឹមតែ​ជា​កិច្ចសហការ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ ការ​ការពារ​បរិស្ថាន លើកកំពស់​សេដ្ឋកិច្ច​បៃតង និង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ប្រជាជន​ទៅ​លើ​ការ​ប្រើប្រាស់​យានយន្ត​អគ្គី​ស​នី ដែល​នេះ​នឹង​ផ្តល់​ជា​ប្រ​យោ​ជ​ណ៍​រួម​ដល់​ប្រទេស​ជាតិ​ផង​ដែរ ​។

លោក Zhao Wenbo នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ZO Motors (Cambodia) ក៏​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន ZO Motors បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ថាមពល ពិសេស​ការ​ប្រើប្រាស់​ថាមពល​នៅ​ប្រទេស​កម្ពុជា អោយ​ប្រកប​ទៅ​ដោយ​និរន្តរភាព​។ ZO Motors (Cambodia) បាន​ប្រកាស​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​សម្រាប់​រថយន្ត​អគ្គី​ស​នី តាម​រយៈ​គម្រោង «100stations 1000chargers” របស់​ខ្លួន ដែល​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ ”​យើងខ្ញុំ​មាន​គម្រោង​នឹង​ដាក់​ពង្រាយ​ស្ថានីយ​សាក​ថ្ម​អោយ​បាន​ទូ​ទាំង​ប្រទេស និង​គ្របដណ្តប់​លើ​គ្រប់​ផ្លូវ​សំខាន់​ៗ​ទាំងអស់​ទូ​ទាំង​ប្រទេស​» ។

លោក​ក៏​បាន​បន្ត​ថា​៖ «​ភាព​ជា​ដៃគូ​នេះ សបញ្ជាក់​ពី​ទំនុកចិត្ត មហិច្ឆតា លើ​ការ​សម្រេច​គោលដៅ​រួម ដើម្បី​ប្រយោជន៍​រួម​។ បច្ចេកវិទ្យា​និង​បទ​ពិសោធន៍​របស់​ធនាគារ ABA រួម​ជាមួយនឹង​ទស្សនវិស័យ​និង​បច្ចេកវិទ្យា​របស់​ZO Motors យើង​នឹង​រួម​គ្នា​សម្រេច​បានជា​មួយ​គោលដៅ​រួម​ថ្មី​ក្នុង​វិស័យ​យានយន្ត និង​ហិរញ្ញវត្ថុ» ។

អំពី ABA
ABA គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា គិត​លើ​ទ្រព្យសកម្ម​សរុប ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ 2021-2023​។ ធនាគារ ABA មាន 99 សាខា​, ទីតាំង​ស្វ័​យ​សេវា ABA 24/7 ចំនួន 46​កន្លែង​, ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង 1,700 នៅ​ទូ​ទាំង​ប្រទេស​, សេវា​ធនាគារ​អន​ឡាញ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប បាន​ធ្វើ​ឲ្យ​ធនាគារ ABA មាន​អតិថិជន​ជាង 4 លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ ។

អំពី ZO Motors (Cambodia)
ZO Motors (Cambodia) គឺជា​ក្រុមហ៊ុន​ដំឡើង និង​ចែកចាយ​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹក ដំបូង​គេ នៅ​កម្ពុជា ​។ ZO Motors (Cambodia) ផ្តោត​លើ​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹក បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ឆ្លាត​វៃ ដូច​ជា​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ជាដើម ​។ យើង​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ដែល​មាន​ដៃគូរ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ធំ​ៗ​ជា​ច្រើន ក្នុង​ការ​គាំទ្រ​ដើម្បី​សម្រេច​នូវ​ទិស​ដៅ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ក្នុង​សម័យកាល​ថ្មី​នេះ​។ ZO Motors (Cambodia) នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​យានយន្ត​អគ្គិសនី កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថ្ម​រថយន្ត​អគ្គី​ស​នី​ទូ​ទាំង​ប្រទេស ប្រកបដោយ​និរន្តរភាព​ ៕ អត្ថបទសហការ