រាជធានីភ្នំពេញ៖ សកម្មភាពរាងកាយ គឺជារឿងដ៏សំខាន់ ដើម្បីថែរក្សាសុខភាពឱ្យបានល្អ។ ការបង្កើតទម្លាប់ដែលមានសុខភាពល្អ នៅក្នុងខ្លួនកូនរបស់អ្នក គឺជារឿងដ៏ល្អបំផុតមួយ ដែលឪពុកម្តាយអាចធ្វើបាន ដើម្បីជួយធានាដល់ជីវិត ដែលមានសុខភាពល្អ ។
ការធ្វើសកម្មភាពរាងកាយអាចជួយកុមារ និងមនុស្សធំមានទម្ងន់ដែលមានសុខភាពល្អ ខ្លាញ់ក្នុងខ្លួនតិច ហើយសាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ។ សកម្មភាពរាងកាយអាចជួយការពារជំងឺបេះដូង មហារីក និងដាច់សរសៃឈាមខួរក្បាល។ វាក៏អាចកាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្ត និងបង្កើនទំនុកចិត្តផងដែរ ។
ក្មេងអាយុពី ៣ ទៅ ៥ ឆ្នាំគួរតែធ្វើចលនារាងកាយពេញមួយថ្ងៃ។ ក្មេងអាយុពី ៦ ទៅ ១៧ ឆ្នាំគួរតែទទួលបានយ៉ាងហោចណាស់ ៦០ នាទីនៃសកម្មភាពរាងកាយកម្រិតមធ្យម ឬហាត់ប្រាណជារៀងរាល់ថ្ងៃ ហើយបីថ្ងៃក្នុងមួយសប្តាហ៍គួរតែមានការធ្វើលំហាត់ប្រាណខ្លាំងបន្តិច។ មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវធ្វើលំហាត់ប្រាណកម្រិតមធ្យម យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍។ ហើយវិធីដ៏ល្អបំផុតមួយ ដើម្បីបំពេញគោលដៅរបស់អ្នក គឺធ្វើការងារនេះជាគ្រួសារ ។
គន្លឹះធ្វើឱ្យសកម្មភាពរាងកាយក្នុងគ្រួសារ គឺជារឿងអាទិភាព
- ដាក់ផែនការសកម្មភាពរាងកាយឱ្យក្លាយជាផ្នែកដ៏រីករាយនៃជីវិតគ្រួសារធម្មតារបស់អ្នក។
- ពិភាក្សាជាមួយអ្នកជំនាញ ឬគ្រូពេទ្យរបស់អ្នក ដើម្បីជួយអ្នកក្នុងការស្វែងយល់ថាតើសកម្មភាពណាមួយនឹងដំណើរការល្អបំផុត។
- សរសេរគោលដៅសកម្មភាពសម្រាប់ក្រុមគ្រួសារ។ ចាប់ផ្តើមជាមួយអ្វីមួយតូចតាចដែលអ្នក និងគ្រួសាររបស់អ្នកអាចសម្រេចបានរួមគ្នា។ ជាឧទាហរណ៍ ហាត់ប្រាណ ៣០ នាទី ៤ ថ្ងៃក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ៤ សប្តាហ៍។
- បញ្ចូលសកម្មភាពសម្រាប់សប្តាហ៍នីមួយៗ ដូចជាការដើរលេងជាលក្ខណៈគ្រួសារ ការរត់ ឬលេងកីឡា រួចដាក់វានៅកន្លែងដែលអ្នកគ្រប់គ្នាក្នុងគ្រួសារអាចមើលឃើញ។
- បង្កើតតារាងជម្រើសរីករាយ ដោយគិតពីសកម្មភាពដែលមានប្រសិទ្ធភាពបំផុតសម្រាប់អាយុរបស់កូនអ្នក។
- ឱ្យកូនរបស់អ្នកជួយជ្រើសរើសសកម្មភាព។ ប្រសិនបើកូនរបស់អ្នកមានការសិទ្ធិជ្រើសរើសសកម្មភាព ពួកគេអាចនឹងកាន់តែរំភើប។
- ដាក់ស្ទីគ័រសប្បាយៗ ឬកំណត់ចំណាំនៅលើប្រតិទិន ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធផលផ្សេងៗទៀតដែលគ្រួសារអ្នកសម្រេចបាន។
- កំណត់ពេលវេលាអេក្រង់។ សូមចងចាំថាកុមារ និងក្មេងជំទង់ត្រូវការការគេងគ្រប់គ្រាន់ សកម្មភាពរាងកាយ និងពេលវេលាដែលនៅឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយ។
- កំណត់ពេលធ្វើឡើងវិញ កុំលុបចោល។ ប្រសិនបើមានអ្វីមួយកើតឡើង ហើយអ្នកត្រូវខកខានធ្វើ សូមធ្វើវាឱ្យបាននៅពេលក្រោយ។
- កំណត់ការប្រឡងប្រជែង ដោយបង្កើតការប្រកួតតូចៗសម្រាប់សមាជិកគ្រួសាររបស់អ្នក។ តើអ្នកណាអាចឡើងជណ្តើរបានច្រើនជាងគេក្នុងមួយសប្តាហ៍? តើអ្នកណាអាចបណ្ដើរឆ្កែបាន ៣ ដងមុនគេ? ផ្តល់រង្វាន់តូចៗសម្រាប់អ្នកឈ្នះ ។
- បង្កើតមានភាពវិជ្ជមាន និងការលើកទឹកចិត្ត ។ សកម្មភាពរាងកាយ គឺងាយស្រួលសម្រាប់ក្មេងខ្លះ ហើយពិបាកជាងសម្រាប់ក្មេងផ្សេងទៀត។ អនុញ្ញាតឱ្យកូនរបស់អ្នកដើរតាមល្បឿនរបស់ពួកគេ ហើយផ្តល់ការគាំទ្រ និងការលើកទឹកចិត្ត ហើយលើកកម្ពស់អាកប្បកិរិយាវិជ្ជមាន ។
សកម្មភាពអ្វីខ្លះ ដែលអាចធ្វើឱ្យក្រុមគ្រួសារអ្នករីករាយ?
- រាំច្រៀងក្នុងបន្ទប់ទទួលភ្ញៀវ
- ធ្វើការងារផ្ទះ និងទីធ្លាជាមួយគ្នា
- ដាំដំណាំជាមួយគ្នា
- ដើរលេងសួនច្បារក្នុងបូរី
- លេងហ្គេមវីដេអូសកម្ម ដែលពាក់ព័ន្ធនឹងចលនារាងកាយដ៏រីករាយ
- ហាត់កីឡា ដូចជា បាល់ទាត់ បាល់បោះ វាយកូនបាល់ ឬវាយសី
- ជិះកង់របស់អ្នកជាមួយគ្នា
- ហែលទឹក
- ដើរលេងជាលក្ខណៈគ្រួសារ ជាប្រចាំនៅពេលព្រឹកចុងសប្តាហ៍ បន្ទាប់ពីអាហារពេលល្ងាច និងពេលផ្សេងទៀតដែលអ្នកអាចធ្វើបាន។ ប្រភព៖ rochester
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២។ សាលារៀនផ្តល់ជូនការធានារ៉ាប់រង គ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ឆ្នាំ សេវាកម្មគាំទ្រនិងកម្មវិធីសិក្សាបន្ថែមសម្បូរបែប សម្របតាមបំណិនសតវត្សទី២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះ សិស្សចូលរៀងរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ