ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្មអំពាវនាវ​ដល់​ពលរដ្ឋធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី រួសរាន់​ចាប់ពី​ថ្ងៃ​ទី​៨-១៣ធ្នូ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។

តាម​រយៈ​សេចក្ដីជូនដំណឹង​របស់ រដ្ឋបាល​ជលផល នៅ​ថ្ងៃ​ទី​៦ ធ្នូ បានឱ្យ​ដឹង​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២៤-២០២៥ តាម​ការ​សង្កេត ត្រី​ចាប់ផ្តើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល ដល់​ការ​ធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជា​ពិសេស​គន្លង​ដោយ​ត្រី​តាម​ដង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​និង រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃអាទិត្យ ៨​កើត ដល់​ថ្ងៃ​សុក្រ ១៣​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ក្នុង​ករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង​។

រដ្ឋបាល​ជលផល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី តាម​ពេលវេលា និង​ទីកន្លែង​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​នេះ​។

ទន្ទឹម​នេះ រដ្ឋបាល​ជលផល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ជួយ សម្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ដឹក​ជញ្ជូន​ផល ផលិតផល​ត្រី​ដោយ​រលូន តាម​ការ​គួរ​៕​