ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតខ្មែរនៅកូរ៉េអំពាវនាវឲ្យពលរដ្ឋខ្មែរយកចិត្តទុកដាក់តាមដានព័ត៌មាន រក្សាភាពស្ងៀមស្ងាត់ និងចៀសវាងការប្រមូល

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន និង​គោរព​ការ​ណែនាំ​របស់​រដ្ឋាភិបាល​កូរ៉េ ព្រមទាំង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចៀសវាង​ការ​ប្រមូលផ្ដុំ​នានា ។ យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថានទូត​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន និង​គោរព​ការ​ណែនាំ​របស់​រដ្ឋាភិបាល​កូរ៉េ ព្រមទាំង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចៀសវាង​ការ​ប្រមូលផ្ដុំ​នានា ។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថានទូត​កម្ពុជា នៅ​កូរ៉េ​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់​ជ្រាប​ថា ដោយសារ​ស្ថានភាព​នយោបាយ ក្នុង​សាធារណរដ្ឋ​កូរ៉េ មានការ​ប្រែប្រួល ។

ស្ថានទូត​បាន​បញ្ជាក់​ថា​៖«​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន និង​គោរព​ការ​ណែនាំ​របស់​រដ្ឋាភិបាល​កូរ៉េ ព្រមទាំង​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចៀសវាង​ការ​ប្រមូលផ្ដុំ​នានា​» ។

ជាមួយ​គ្នា​នោះ​ដែរ ស្ថានទូត​ក៏​បាន​លើក​ឡើង​ថា ក្នុង​ករណី​បងប្អូន​មាន​ច​ម្ង​ល់ ឬ​ត្រូវការ​ជំនួយ​ផ្សេង​ៗ សូម​ទាក់ទង​តាម​រយៈ​លេខ​ទូរស័ព្ទ 010-5909-7776 និង​លេខ 010-7902-4488 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ