ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​ច្បាប់​អា​ជ្ញា​សឹក​នៅ​កូរ៉េ​ខាង​ត្បូង

1 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ សំណុំ​រឿង​កំពុង​តែ​ក្ដៅ​នៅ​កូរ៉េ​ខាង​ត្បូង​បន្ទាប់ពី​មាន​​ព្រឹត្តិ​ការណ៍​​​ថ្មី​នៃ​ការ​អនុវត្ត​ច្បាប់​អាជ្ញា​សឹក​។ ដំណឹង​នេះ​​លេច​ឮ​ដល់​វ៉ាស៊ីន​តោន​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ត្បូង​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក លោក​ខឺត​ខាំ​បែល (Kurt Campbell) ថ្លែង​ថា​រដ្ឋាភិបាល​របស់​​ខ្លួន​កំពុង​តាម​ដាន​ព្រឹត្តិ​ការណ៍​នេះ​​​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​​​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​​ចំពោះ​បញ្ហា​នេះ​។ សង្ឃឹម​ថា​ជម្លោះ​នយោ​បាយ​នេះអាច​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​…

ទី​ក្រុង​សេអ៊ូល៖ សំណុំ​រឿង​កំពុង​តែ​ក្ដៅ​នៅ​កូរ៉េ​ខាង​ត្បូង​បន្ទាប់ពី​មាន​​ព្រឹត្តិ​ការណ៍​​​ថ្មី​នៃ​ការ​អនុវត្ត​ច្បាប់​អាជ្ញា​សឹក​។ ដំណឹង​នេះ​​លេច​ឮ​ដល់​វ៉ាស៊ីន​តោន​ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ត្បូង​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាមេរិក លោក​ខឺត​ខាំ​បែល (Kurt Campbell) ថ្លែង​ថា​រដ្ឋាភិបាល​របស់​​ខ្លួន​កំពុង​តាម​ដាន​ព្រឹត្តិ​ការណ៍​នេះ​​​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​​​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​​ចំពោះ​បញ្ហា​នេះ​។ សង្ឃឹម​ថា​ជម្លោះ​នយោ​បាយ​នេះអាច​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​។

លោក​ខាំ​បែល​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ជួប​ជុំ​ដែល​​រៀប​ចំ​​​នៅ​​​ទី​ស្ដី​ការ​ក្រសួង​ការ​បរទេស​អាមេរិក​​បន្ទាប់​ពី​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​​លោក​យូន​ស៊ុក​យូល ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ជាតិ​នៅ​រាត្រី​ថ្ងៃ​អង្គារ​។ លោក​យូន​បាន​ស្ដី​ប​ន្ទោស​ក្រុម​ប្រឆាំង​ និង​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទូទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំពោះ​ចំណាត់​ការ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នេះ​​។​

គេ​ឃើញ​ទាហាន​​​កូរ៉េ​ខាង​ត្បូង​ព្យាយាម​វាយ​ទម្លុះ​ចូល​ច្រក​ទ្វារ​វិមាន​រដ្ឋ​សភា​នៅ​ពេល​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ពុធ​តប​តាម​សេចក្ដី​ប្រកាស​របស់​លោក​យូន​ស៊ុក​យូល​។ លោក​ខាំ​បែល​ថ្លែង​ថា​លោក​បៃដិន, លោក​ជេក​ស៊ូលីវេន (ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​) និង​លោក​ប្លីង​ខិន (រដ្ឋ​មន្ត្រី​ការ​បរទេស) បាន​ជ្រាប​​​ដំណឹង​នេះ​ហើយ​ ហើយបន្ត​​តាម​ដាន​ព័ត៌​មាន​បច្ចុប្បន្ន​ភាព​​ជា​ទៀង​ទាត់​​​។

សូម​រំលឹក​ថា​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរ​កថា​នោះ លោក​យូន​ស៊ុក​យូល​​​ចោទ​ប្រកាន់​ធ្ងន់​ៗ​ចំពោះ​បក្ស​ប្រឆាំង។ លោក​ថា​បក្ស​នេះ​មាន​សមាន​ចិត្ត​ចំពោះ​កូរ៉េ​ខាង​ជើង​ និង​ក៏​មាន​សមាន​ចិត្ត​ចំពោះ​ការ​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​​ផង​ដែរ​។ ក្រោយ​មក​ រដ្ឋ​សភា​កូរ៉េ​ខាង​ត្បូង​​បោះ​ឆ្នោត​ជំទាស់​នឹង​ការ​ចេញ​ក្រឹត្យ​​របស់​លោក​យូន​ស៊ុក​យូល​។

គេ​មិន​ទាន់​ដឹង​​ថា​រវាង​សភា និង​ប្រធានា​ធិបតី​តើ​នរណា​មាន​អំណាច​ជាង​នរណា​ព្រោះ​ប្រធានា​ធិប​តី​កូរ៉េ​ខាង​ត្បូង​ក្រៅ​ពីជា​ប្រមុខ​រដ្ឋា​ភិបាល​ លោក​ក៏​ជា​ប្រមុខ​រដ្ឋ​ថែម​ទៀត​ មាន​ន័យ​នៅ​ពី​លើ​សភា​ទៅ​ទៀត​។​ ដូច្នេះ លោក​អាច​មាន​សិទ្ធិ​មិន​ស្ដាប់​តាម​សេច​ក្ដី​សម្រេច​របស់​សភា​​។

ចំណាត់​ការ​របស់​លោក​យូន​ស៊ុក​យូល​​​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​បាន​​រុញ​ច្រាន​ប្រទេស​ជាតិ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​​ដ៏​ធ្ងន់​ធ្ងរ​។ យោង​តាម​ច្បាប់​របស់​កូរ៉េ​ខាង​ត្បូង​ ប្រធានា​ធិបតី​ត្រូវ​តែ​អនុវត្ត​តាម​​សេច​ក្ដី​​​សម្រេច​របស់​សភា​។ ប៉ុន្តែ​នៅ​ដំណាក់​កាល​នេះ​ រដ្ឋា​ភិបាល​​ត្រូវ​តែ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ការ​សម្រេច​នោះ​ មុន​នឹង​ដក​ចេញ​នូវ​បទ​បញ្ជា​​​។ នេះ​បើ​យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ​កូរ៉េ​ខាង​ត្បូង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ