ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ខេត្តយ៉ាឡារបស់ថៃជួបគ្រោះបាក់ស្រុតដីដ៏រន្ធត់ចំពេលវិបត្តិទឹកជំនន់ភាគខាងត្បូង!

1 ថ្ងៃ មុន

ថៃ ៖ វិបត្តិ​ទឹកជំនន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​បណ្តាល​ឱ្យ​ផ្ទះ​ជាង​៦៤​ម៉ឺន​ខ្នង ត្រូវ​បាន​លិចលង់​នៅ​ទូ​ទាំង​៨៧​ស្រុក​នៃ​ខេត្ត​ចំនួន​១០ ដែល​នាំ​មក​នូវ​សោកនាដកម្ម​បាត់បង់​ជីវិត​ចំនួន​១២​នាក់ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់ បន្ត​ជាប់​គាំង​កំពុង​ដង្ហោយ​រក​ជំនួយ​សង្គ្រោះ ។ ប្រភព​ពី​សារព័ត៌មាន​ថៃ…

ថៃ ៖ វិបត្តិ​ទឹកជំនន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​បណ្តាល​ឱ្យ​ផ្ទះ​ជាង​៦៤​ម៉ឺន​ខ្នង ត្រូវ​បាន​លិចលង់​នៅ​ទូ​ទាំង​៨៧​ស្រុក​នៃ​ខេត្ត​ចំនួន​១០ ដែល​នាំ​មក​នូវ​សោកនាដកម្ម​បាត់បង់​ជីវិត​ចំនួន​១២​នាក់ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់ បន្ត​ជាប់​គាំង​កំពុង​ដង្ហោយ​រក​ជំនួយ​សង្គ្រោះ ។ ប្រភព​ពី​សារព័ត៌មាន​ថៃ The Thaiger ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ ។

ស្របគ្នា​នៃ​វិបត្តិ​ទឹកជំនន់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ធ្ងន់ធ្ងរ និង​អាក្រក់​បំផុត​ដែល​មិន​ធ្លាប់​កើត​មាន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នោះ សារព័ត៌មាន Bangkok Post បាន​រាយការណ៍​ពី​ឧបទ្ទវហេតុ​បាក់​ស្រុត​ដី​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​នៅ​ក្នុងស្រុក​បេតុង ខេត្ត​យ៉ា​ឡា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ដែល​ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ចំណតរថយន្ត​របស់​សាលាស្រុក​បេតុង​របើក​ប៉ើង​បាក់​ដាច់​ខ្ទេចខ្ទី​ខូចខាត​ទាំងស្រុង និង​បណ្តាល​ឱ្យ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​ចំណត​នោះ​ខូចខាត ។

សាក្សី​ឃើញ​ហេតុការណ៍​អះអាង​ថា ការ​បាក់​ស្រុត​ដី​នេះ​កើតឡើង នា​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃអាទិត្យ តែ​សំណាង​ហើយ គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សម្រាក ។ យ៉ាងណា​ក៏​ដោយ អភិបាលស្រុក​បេតុង បាន​បញ្ជា​ឱ្យ​រុះរើ​សម្ភារៈ​ចាំបាច់​ចេញពី​សាលាស្រុក ព្រោះ​បារម្ភ​ខ្លាច​អគារ​ការិយាល័យ​អាច​ប្រឈម​នឹង​ការ​ដួល​រលំ ។

តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​ដើមហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​លើ​ចំណត​ឡាន​របស់​សាលាស្រុក គឺ​ដោយសារ​តែ​ការ​ដី​ចុះ​ពីលើ​ភ្នំ​មួយ ដែល​ស្ថិត​នៅ​ខាងក្រោយ​សាលាស្រុក​បេតុង​តែ​ម្តង ។ ដី​ដែល​ចុះ​ពី​ភ្នំ គឺ​ត្រូវ​បាន​ទឹក​ហូរ​ច្រុះ​តំបន់​ទាំងមូល​ទទួល​រង​នូវ​របប​ទឹកភ្លៀង​ធ្លាក់​ជោគ​ជាំ​ជាប់​ៗ​គ្នា​ជា​ច្រើន​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា​មក ។

ងាក​មក​វិបត្តិ​ទឹកជំនន់​វិញ ស្រប​ពេល​ដែល​ខ្លួន​អ្នក​ស្លា​.​ប់​កើនឡើង ដល់​១២​នាក់​បាន​ស្លា​.​ប់​នោះ​មក​ដល់​ពេល​នេះ មនុស្ស​ប្រហែល​១៣០០០​នាក់ ដែល​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង នៅ​តែ​បន្ត​ជ្រកកោន​នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​នៅឡើយ​នោះ​ទេ​ឆ្លើយ​តប​នឹង​វិបត្តិ​ទឹកជំនន់​ភាគ​ខាងត្បូង នាយក​រដ្ឋមន្ត្រី Paetongtarn Shinawatra គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​នៃ​ខេត្ត​សុង​ក្លា និង​ប៉ាត់​តានី នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ខាង​មុខ ។

គួរ​កត់​សម្គាល់ថា នៅ​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជុំ​ទី​២ នៅ​តំបន់​ភាគ​ខាងត្បូង ចាប់ពី​ថ្ងៃ​ទី​០៣-៥ ខែធ្នូ ឆ្នាំ​២០២៤ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​នៅ​ភាគ​ខាងត្បូង ជា​ពិសេស​ខេត្ត​ឈុំ​ផូ​ន​, ស៊ូ​រ៉ាត់​ថា​នី​, ណា​ខន​ស៊ី​ថា​ម​រ៉ាត់ ,​ផាត់​ថា​ឡា​ង ,​ផាង​ង៉ា ភូ​កេ​ត ក្រា​ប៊ី ត្រាង និង​សា​ទុន និង​ជា​ពិសេស​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​សុង​ក្លា ប៉ា​តានី យ៉ា​ឡា និង​ណា​រ៉ា​ធី​វ៉ា​ត់ ។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ត្រូវ​បាន​ព្រមាន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ជំនន់​រហ័ស​ទឹកជំនន់​ហូរ​ចុះ​ពី​ព្រៃ​ភ្នំ និង​ការ​បាក់​ដី ៕

កែសម្រួលដោយ