ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាក​សញ្ញា​បន្ថយល្បឿន​«កងមាស​»កសាង​ដោយ​អនិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្លាក​សញ្ញា​បន្ថយល្បឿន​មួយនេះ ​សាង​អំពី​បេតុង​ដោយ​បងប្អូន​អានិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ពី​មុន​ពិតជា​ស្រស់​ស្អាត​ដោយ​គេ​លាប​ពណ៌​ទឹកមាស ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវថ្នល់​ក្នុងភូមិ​ព្រែក​ក្របៅ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​។​ ដោយ​ឆ្លងកាត់​ពេលវេលា​យូរ​ឆ្នាំ សញ្ញា​បន្ថយល្បឿន​នេះ ត្រូវ​ភ្លៀង​ខ្យល់​ក៏​ស្រអាប់​ចាស់…

ខេត្តកំពង់ចាម ៖ ស្លាក​សញ្ញា​បន្ថយល្បឿន​មួយនេះ ​សាង​អំពី​បេតុង​ដោយ​បងប្អូន​អានិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ពី​មុន​ពិតជា​ស្រស់​ស្អាត​ដោយ​គេ​លាប​ពណ៌​ទឹកមាស ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវថ្នល់​ក្នុងភូមិ​ព្រែក​ក្របៅ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​។​ ដោយ​ឆ្លងកាត់​ពេលវេលា​យូរ​ឆ្នាំ សញ្ញា​បន្ថយល្បឿន​នេះ ត្រូវ​ភ្លៀង​ខ្យល់​ក៏​ស្រអាប់​ចាស់ តែ​ទោះជា​បែប​ណា​ក៏​ដោយ​ គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​ខិតខំ​ថែរក្សា​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ទៅ​អនាគត ព្រមទាំង​បាន​លាប​ពណ៌​ដូច​ដើម​ទៀត​ផង ​។

លោកអ៊ី កុក​គង់ មេឃុំ​ព្រៃ​ក្របៅ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ព្រឹក​ថ្ងៃ​ទី​២ ​ធ្នូ​ ឆ្នាំ​២០២៤​ ថា​​ ក្រោយ​ពី​ពេល​ដែល​រូប​លោក​បាន​ឡើង​កាន់​ដំណែង​ជា​មេឃុំ​ព្រែ​ករបៅ គឺ​បានឃើញ​ខ្លោងទ្វារ​កាត់​ទទឹង​ថ្នល់​សង់​អំពី​បេតុង​មាន​ក្បូរ​ក្បាច់រចនា​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍ មាន​សាលាឆទាន រួម​ទាំង​ស្លាក​សញ្ញា​បន្ថយល្បឿន ដែល​នៅ​ពីលើ​សង់​ជា​រង្វង់​មូល​«​កងមាស​»ដោយ​បញ្ជាក់​ឱ្យ​មហាជន​ដឹង​ថា​ មក​ដល់​ស្រុក​កងមាស​ ។ ចំពោះ​សមិទ្ធផល​នេះ​ គឺ​បាន​សាងសង់​ដោយ​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ​កុក ម៉េ​ង ដែល​បាន​ចំណាយ​ថវិកា​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ ។

លោក​មេឃុំ​ព្រែក​ក្របៅ​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​តាម​ដែល​លោក​យល់​សប្បុរសជន​រូប​នេះ​សាង​សង់​អាច​គាត់​ប៉ងប្រាថ្នា​អ្វីមួយ​បាន​សម្រេច​ដូច​បំណង​ ទើប​សម្រេចចិត្ត​មក​សាងសង់​សមិទ្ធផល​ទាំងនេះ នៅ​ស្រុក​កំណើត​របស់​ខ្លួន​ក្នុងស្រុក​កងមាស​។​ ចំពោះ​សញ្ញា​បន្ថយល្បឿន​ដោយ​សាងសង់​អំពី​បេតុង​លាបថ្នាំ​ពណ៌​ទឹកមាស​នោះ ដោយ​ឆ្លងកាត់​ពេលវេលា​ច្រើន​ឆ្នាំ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​ធ្វើ​ឲ្យ​របក​ថ្នាំ​ស្រអាប់ តែ​ថ្មី​ៗ​នេះ​ត្រូវ​បាន​អាជ្ញាធរ​បាន​លាប​ពណ៌​ឲ្យ​ដូច​ដើម​វិញ​ ​មើលទៅ​ពិតជា​ស្រស់​ស្អាត​។​

បើ​គិត​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ថវិកា​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​មាន​ក្លោ​ង​ទ្វារ សាលាឆទាន សញ្ញា​បន្ថយល្បឿន  ដែល​មា​នទី​តាំងនៅ​ព្រំប្រទល់​ស្រុក​ព្រៃឈរ​និង​កងមាស​តែ​ម្ដង​ ។ ដូច្នេះ​ ត្រូវ​តែ​បំផុស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធ្វើ​យ៉ាងណា​ ថែរក្សា​សមិទ្ធផល​ដែល​ជា​ស្នាដៃ​របស់​បងប្អូន​អានិកជន​នៅ​ក្រៅប្រទេស ប្រើប្រាស់​ឲ្យ​បាន​យូរ​ទៅ​អនាគត​។ មួយវិញទៀត ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ខ្លោងទ្វារ​កាត់​ទទឹង​ផ្លូវ​មាន​ទំហំ​ទូលាយ​អាច​ឱ្យ​រថយន្ត​តូច​ធំ​បើក​ជៀស​គ្នា​បាន​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ​។

ចំណែក​លោក​ភោគ សា​វុ​ធ ​អភិបាលស្រុក​កងមាស​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​សមិទ្ធផល​ដែល​បាន​កសាង​ដោយ​បងប្អូន​នៅ​ក្រៅប្រទេស​នេះ​ ដែល​គិត​មក​ដល់​សព្វ​ថ្ងៃនេះ​ មាន​អាយុកាល​ជិត​២០​ឆ្នាំ​ហើយ​។ ទី​នេះ​ ជា​សញ្ញា​មួយ​ប្រាប់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់ ម៉ូតូ​ និង​រថយន្ត​តូច​ធំ ស្វាគមន៍​ស្រុក​កងមាស ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​និង​ប្រើប្រាស់​ឲ្យ​បាន​យូរ​ទៅ​ថ្ងៃ​មុខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ