ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាកូនខ្មែរដំបូងចាប់អាជីពគូរគំនូរលើរថយន្ត ខណៈអាជីពមួយនេះកំពុងជោគជ័យមានទីផ្សារបណ្តើរៗ

20 ម៉ោង មុន
  • ភ្នំពេញ

កូន​ខ្មែរ​ដំបូង​គេ​ដែល​ចាប់​អាជីព «​សិល្បៈ​គំនូរ​លើ​រថយន្ត​» ខណៈ​អាជីព​មួយ​នេះ កំពុង​តែ​មាន​ទីផ្សារ​ជា​បណ្តើរ​ៗ​នៅ​កម្ពុជា ក្រោយ​មានការ​គាំទ្រ ងាក​មក​តុបតែង​ឡាន​ដែល​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​សម័យ​ថ្មី ពោរពេញ​ដោយ​ប្រណីតភាព​ស៊ី​វិ​ល័យ ។ ជា​ការ​ពិត សិល្បៈ​គំនូរ​លើ​រថយន្ត​ជា​សិល្បៈ​របស់​បរទេស​ដែល​មាន​លំហូរ​ចូល​កម្ពុជា​មាន​វត្តមាន​យុវជន​ជា​ច្រើន…

កូន​ខ្មែរ​ដំបូង​គេ​ដែល​ចាប់​អាជីព «​សិល្បៈ​គំនូរ​លើ​រថយន្ត​» ខណៈ​អាជីព​មួយ​នេះ កំពុង​តែ​មាន​ទីផ្សារ​ជា​បណ្តើរ​ៗ​នៅ​កម្ពុជា ក្រោយ​មានការ​គាំទ្រ ងាក​មក​តុបតែង​ឡាន​ដែល​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​សម័យ​ថ្មី ពោរពេញ​ដោយ​ប្រណីតភាព​ស៊ី​វិ​ល័យ ។

ជា​ការ​ពិត សិល្បៈ​គំនូរ​លើ​រថយន្ត​ជា​សិល្បៈ​របស់​បរទេស​ដែល​មាន​លំហូរ​ចូល​កម្ពុជា​មាន​វត្តមាន​យុវជន​ជា​ច្រើន កំពុង​មានការ​ចាប់អារម្មណ៍ ក្រោយ​វិចិត្រ​មួយ​រូប​ដែល​ធ្លាប់តែ​គូរគំនូរ​លើ​ជញ្ជាំង ក្រដាស ងាក​មក​បន្ថែម​ការងារ​គូសវាស​នៅ​រថយន្ត​ជា​រសជាតិ​ថ្មី ក្នុង​យុគសម័យ​ឌី​ថ​ល ។

តើ​លោក​អ្នកដឹង​ទេ ថា​សិល្បៈ​មួយ​នេះ​កំពុង​តែ​ពេញ​និយម​នៅ​កម្ពុជា? តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក សំ​អុល អូ​ដេ​ស ដែល​ជា​វិចិត្រករ​គំនូរ លោក​ថា ទើបតែ​ចាប់ផ្តើម​អាជីព​មួយ​នេះ​ប៉ុណ្ណោះ​ព្រោះ​«​សិល្បៈ​គំនូរ​លើ​រថយន្ត​» នេះ​មាន​ទីផ្សារ​មិន​ទាន់​ទូលំទូលាយ​នោះ​ឡើយ តែ​ក៏​មាន​អ្នក​គំនូរ​ច្រើន​គួរសម បាន​ចាប់​យក​អាជីព​មួយ​នេះ ។

លោក សំ​អុល អូ​ដេ​ស ដែល​ជា​ជន​ខ្មែរ​មាន​ទីកន្លែង នៅ​រាជធានី​ភ្នំពេញ បន្ត​ទៀត​ថា មូលហេតុ​ដែល​លោក​ចាប់​អាជីព​«​សិល្បៈ​គំនូរ​លើ​រថយន្ត​» នេះ​ដោយសារ​សម្លឹង​ឃើញ​ពី​ទីផ្សារ​ការងារ​មិន​ទាន់​មានកូន​ចាប់​យក​ការងារ​នេះ​បាន​ច្រើន​នោះ​ឡើយ ដោយសារ​គំនូរ​លើក​ជញ្ជាំង ឬ​ក្រដាស​អាច​លុប​បាន តែ​គំនូរ​លើ​ឡាន​ត្រូវការ​ផ្ចិត​ផ្សង់​មិន​អាច​លុប​បាន ហើយ​នៅ​ត្រូវការ​ពេលវេលា​ស្រមើល៎​ស្រមៃ​ខ្ពស់ ដើម្បី​បាន​ចេញពី​រូបភាព​មួយ​កាន់តែ​ប្រណិត​ទៅ​លើ​រថយន្ត ដូចដែល​លោក​បាន​ធ្វើ​កាលពី​កន្លង​ទៅ ។

លោក សំ​អុល អូ​ដេ​ស ថា អាជីព​មួយ​នេះ​លោក​ទើបតែ​ធ្វើ​តែ​ប៉ុណ្ណោះ កាលពី​អំឡុង​ខែ កុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាលពី​កន្លង​ទៅ លោក​ជា វិចិត្រករ ដែល​ជា​ជាង​គូរគំនូរ​តាម​ជញ្ជាំង និង​ក្រដាស ។

លោក​ថា សិល្បៈ​គំនូរ​លោក​ចូល​ចិត្តខ្លាំង​តាំងពី​កុមារ​ដោយ​លោក​បាន​រៀន​នៅ​អង្គការ​រ៉ៃ​យ​រយៈពេល​៤​ឆ្នាំ ពាក់ព័ន្ធ​នឹង​សិល្បៈ​គំនូរ និង​រៀន​ជំនាញ​ស្ថាបតយ្យកម្ម​ដែល​លោក​បាន​សិក្សា ។ លោក សំ​អុល អូ​ដេ​ស បន្ត​ទៀត​ថា សម្រាប់​ទីផ្សារ​នៃ​ការងារ​មួយ​នេះ គឺ​មិនសូវ​ទូលំទូលាយ​នៅឡើយ​ទេ ដូច​ជា ចំពោះ​ស្នាដៃ​របស់​លោក​គឺ​ធ្វើ​បាន​ឡាន​ពីរ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ដែល​បងប្អូន​បានអោយ​លោក​ធ្វើ​ក្នុង​នោះ​ដែរ លោក​បញ្ជាក់​ថា សម្រាប់​រថ​ដែល​លោក​គូសវាស​នោះ គឺ​ចំណាយពេល​៩​ទៅ​១០​ម៉ោង​ទើប​ហើយ ។

គួរ​បញ្ជាក់​ដែរ​ថា « សិល្បៈ​គំនូរ​លើ​រថយន្ត​» ជា​សិល្បៈ​ដែល​ពេញ​និយម​សម្រាប់​បរទេស ក្នុង​ការ​កែខៃ​រថយន្ត​ដែល​ជា​ក្តី​ស្រមៃ​របស់​លោក​អ្នក​អោយ​កាន់តែ​លេចធ្លោ និង​ភាព​ទាក់ទាញ​ក្នុង​សម័យ​ទំនើប ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ