ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​យក​គ្រា.ប់បែក​សល់​ពី​សង្គ្រាម​មក​គំរា.ម​​​ប្រពន្ធ​ និង​ក្រុម​គ្រួសារ​ឱ្យ​ស្លា.ប់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ករណី​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ក្លាយជា​ករណី​គំ​រា​.​ម​បោ​.​ក​គ្រា​.​ប់​បែក​(​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​) ស​ម្លា​.​ប់​ប្រពន្ធ និង​ក្រុម​គ្រួសារ​ទាំងមូល នៅ​ចំណុច​ភូមិ​ទំពូង…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ មាន​ករណី​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ ក្លាយជា​ករណី​គំ​រា​.​ម​បោ​.​ក​គ្រា​.​ប់​បែក​(​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​) ស​ម្លា​.​ប់​ប្រពន្ធ និង​ក្រុម​គ្រួសារ​ទាំងមូល នៅ​ចំណុច​ភូមិ​ទំពូង ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បង្ហោះ​នា​ថ្ងៃ​ទី​០១ ខែធ្នូ​នេះ ។

ដោយ​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ដើមបណ្ដឹង​ឈ្មោះ ផាត សុខ​លី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​ឧត្ដម​ភរិយា​របស់​ជនល្មើស ដែល​មាន​បំណង​យក​គ្រា​.​ប់​បែក​សល់​ពី​សម័យ​សង្គ្រាម ពី​ការដ្ឋាន​សំណង់​មួយ​កន្លែង ដែល​ជនល្មើស​ជា​ប្ដី​ធ្វើការ ។ ជនល្មើស​ជា​ប្ដី​ឈ្មោះ ហួ​ន ស្រស់ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទំពូង ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​បង្ក្រាប និង ដកហូត​វត្ថុ​តាង​គ្រា​.​ប់​បែក​មួយ​គ្រាប់​យក​មក​រក្សា​ទុក​ប្រគល់​ជូន​ជំនាញ​ស៊ី​ម៉ាក់​បន្ដ ។

យោង​តាម​លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បញ្ជាក់​ថា មូលហេតុ​នៃ​ជម្លោះ​កើតឡើង​ដោយ​រឿង​ប្រចណ្ឌ កើតហេតុ​តាំងពី​មុន​ថៃ្ង បុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ហើយ​ប្ដី​បាន​ចេញពីផ្ទះ​បាត់​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ បាន​យក​កាដូ​គ្រា​.​ប់​មក​គំ​រា​.​ម​បោក​ស​ម្លា​.​ប់​តែ​ម្ដង ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​គ្រាប់បែក​ទៅ​ការិយាល័យ ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ