ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ និង​សុខភាព​សុវត្ថិភាព​សម្រាប់​កម្មករនិយោជិត​វិស័យ​សំណង់ និង​ឡឥដ្ឋ​នៅ​កម្ពុជា​» ត្រូវបានពិគ្រោះយោបល់នៅក្នុងសិក្ខាសាលា

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី «​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ និង​សុខភាព​សុវត្ថិភាព​សម្រាប់​កម្មករនិយោជិត​វិស័យ​សំណង់…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី «​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ និង​សុខភាព​សុវត្ថិភាព​សម្រាប់​កម្មករនិយោជិត​វិស័យ​សំណង់ និង​ឡឥដ្ឋ​នៅ​កម្ពុជា​» ដែល​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​សាន់​វ៉េ ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​អង្គការ​ជាតិ អង្គការ​អន្តរជាតិ តំណាង​សមាគម អង្គការ​វិជ្ជាជីវៈ សរុប​ប្រមាណ​ជាង​ ៨០​នាក់​។

ឯកឧត្តម ហេង សួរ បាន​ថ្លែង​ថា សិក្ខាសាលា​នេះ​ពិតជា​មាន​សារសំខាន់ ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​ជំនាញ និង​ការ​ចូលរួម​ផ្តល់​យោបល់​នានា ដើម្បី​ប្រមូល​ជា​ធាតុ​ចូល​លើ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ សុវត្ថិភាព និង​សុខភាព​សម្រាប់​កម្មករនិយោជិត​វិស័យ​សំណង់ និង​ឡឥដ្ឋ ក៏​ដូច​ជា​ការ​ផ្តល់​នូវ​ធាតុ​ចូល​ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​, បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​, និង​ការ​ទទួល​បាន​នូវ​កិច្ច​គាំពារ​សង្គម​តាម​រយៈ ប​.​ស​.​ស​. ឱ្យ​កានតែ​មាន​តម្លាភាព និង​ប្រសិទ្ធិ​ភាព​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​ក្លាយជា​និមិត្តរូប​នៃ​សុខភាព​ក្នុង​ចិត្ត​របស់​ប្រជាជន ដោយ​អាច​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​ជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​គា​ពារ​សង្គម​សម្រាប់​កម្មករនិយោជិត សំដៅ​ធានា​ឱ្យ​បាន​នូវ​ស្ថេ​រ​ភាព សន្តិសុខ និរន្ត​ភាព​ការងារ ប្រាក់​ចំណូល និង​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​របស់​កម្មករនិយោជិត និង​គ្រួសារ ដោយ​បាន​ពង្រីក​វិសាលភាព​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម សម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ដែល​ជា​បង្គោល​ចរ​មួយ​សំខាន់​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​កម្មវិធី​គ្របដណ្តប់​សុខភាព​ជា​សកល​របស់​រាជរដ្ឋាភិបាល​ ៕ អត្ថបទសហការ