រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង និងក្រុមហ៊ុនបច្ចេកវិទ្យាសេវាកម្មអ៉ីនធឺណែតឈានមុខគេ ANGKOR DATA COMMUNICATION (MekongNet) បានសហការ និងបើកវគ្គបណ្តុះបណ្តាលជំនាញទីផ្សារឌីជីថល និងការគ្រប់គ្រងមន្ទីរពេទ្យ និងសេវាសុខាភិបាលឌីជីថលដល់ម្ចាស់ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្លីនិកដៃគូឯកជនជាង ១០០នាក់ ដើម្បីឲ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនដៃគូចូលរួមទាំងអស់មានជំនាញទីផ្សារ និងគ្រប់គ្រង់ស្ថាប័នប្រតិបត្តិករសេវាសុខាភិបាលឯកជនឌីជីថលពេញលេញ សម្រាប់យកទៅផ្សព្វផ្សាយទីផ្សារសេវាកម្មលើប្រព័ន្ធអ៉ីនធឺណែត លើបណ្តាញសង្គម និងពង្រីកអាជីវកម្មមន្ទីរពេទ្យ និងគ្លីនិកឯកជននៅក្នុងសម័យឌីជីថល និង អេអាយ (AI) ។
ក្រៅតែអំពីជំនាញទីផ្សារឌីជីថល និងការគ្រប់គ្រងមន្ទីរពេទ្យ គ្លីនិកបែបឌីជីថល ក្នុងវគ្គសិក្ខាបណ្តុះបណ្តាលរយៈពេលមួយថ្ងៃនេះ ក៏ផ្តល់ការបង្វឹកនូវគន្លឹះសំខាន់ៗលើការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធស្តង់ដារហិរញ្ញវត្ថុទទួលស្គាល់ជាអន្តរជាតិសម្រាប់ម្ចាស់មន្ទីរពេទ្យ និងគ្លីនិក និងច្បាប់ព័ន្ធដារសម្រាប់វិស័យ សុខាភិបាល និងអនុវត្តការបង់ពន្ធដារលើប្រព័ន្ធឌីជីលថស្វ័យប្រវត្តិពីវាគ្មិនឩទ្ទេសជំនាញមានបទពិសោធន៍លើការគ្រប់គ្រងហិរញ្ញវត្ថុ និងច្បាប់ពន្ធដារ ។
បន្ទាប់លោកស្រី សុខ ចាន់ដា ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet) ថ្លែងចំណាប់អារម្មណ៍ស្វាគមន៍អ្នកចូលរួមផ្ទាល់ និងអនឡាញ ដែលជាម្ចាស់ និងថ្នាក់ដឹកមន្ទីរពេទ្យ និងគ្លីនិក និងបង្ហាញពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកកសាងសមត្ថភាពអាជីវកម្មសេវាសុខាភិបាលឌីជីថលនៅកម្ពុជា និងលើកកំពស់សេវាសុខាភិបាលសម្រាប់សុខភាពពលរដ្ឋគ្រប់គ្នារួចមក លោកស្រី ប៉ុង លីមសាន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក បានធ្វើបទអន្តរាគមន៍បង្ហាញពីតួនាទីស្នូលរបស់បច្ចេកវិទ្យាសម្រាប់ជាជម្រើសថ្មី ក្នុងការគ្រប់គ្រងស្ថាប័នអាជីវកម្ម មន្ទីរពេទ្យ និងគ្លីនិកបែបឌីជីថល នវានុវត្តន៍ និងពង្រីកវិសាលភាពសេវាកម្មលឿន ងាយស្រួល និងមានសប្រសិទ្ធភាពខ្ពស់ ដល់ម្ចាស់ និងថ្នាក់ដឹកនាំមកពីមន្ទីរពេទ្យដៃគូទាំងអស់ ដែលចូលក្នុងសិក្ខាសលាវគ្គបណ្តុះបណ្តាលនៅថ្ងៃទី ៣០ វិច្ឆិកា ២០២៤ ។
ក្នុងបទអន្តរាគមន៍នោះផងដែរ លោកស្រី ប៉ុង លីមសាន បានលើកយកដំណោះស្រាយបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗរបស់ក្រុមហ៊ុនពេទ្យយើង ដែលក្រុមហ៊ុនបានដាក់ឲ្យដំណើរការ និងគ្រោងដាក់ឲ្យដំណើរការតាមមន្ទីរពេទ្យដៃគូ បង្ហាញដល់អ្នកចូលរួម ដោយផ្តោតលើភាពងាយស្រួស ប្រសិទ្ធិភាព និងអត្ថប្រយោជន៍សម្រាប់ម្ចាស់ និងអ្នកគ្រប់គ្រងមន្ទីរពេទ្យជំនាន់ថ្មី ជំនាន់សតវត្សឌីជីថល និងអេអាយ ។ «ពេទ្យយើង គឺយើងផ្តោតលើប្រសិទ្ធិភាពក្នុងការគ្រប់គ្រង តាមរយៈដំណោះស្រាយស្វ័យប្រវត្តិលើមុខងារនីមួយៗ ។ ហើយជាមួយដំណោះស្រាយពីពេទ្យយើង យើងក៏មានប្រព័ន្ធសេវាកម្មជួយឲ្យមន្ទីរពេទ្យ និងគ្លីនិកដៃគូអាចបង្កើតប្រភពចំណូល និពង្រីកអាជីវកម្មបានរហ័ស និងងាយស្រួលជាងមុនផងដែរ តាមរយៈប្រព័ន្ធអែបពេទ្យយើង e-Health ID ដែលអនុញ្ញាតឲ្យអ្នកជំងឺណាត់ជួប និងពិគ្រោះជំងឺអនឡាញបាន ផ្សាយលក់កញ្ចប់សេវាកម្មដល់អតិថិជនគៅលដៅ និងបង្កើតដៃគូសហការធ្វើអាជីវកម្មជាមួយគ្នា ជាមួយដៃគូរបស់ពេទ្យយើង ដូចជាមួយក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet) ក្រុមហ៊ុនLBSR Consulting ក្រុមហ៊ុន EAST WING Auditing and Consulting និងដែគូរបស់យើងនៅក្នុង និងក្រៅប្រទេសផ្សេងៗទៀតជាដើម» ។
ជាមួយនឹងការប្តេជ្ញាចូលរួមចំណែកកសាងសមត្ថភាពអាជីវកម្មបែបឌីជីថល ក្នុងសម័យឌីជីថលអេអាយ កញ្ញា Ei Khine Zin មន្ត្រីជំនាញទីផ្សារឌីជីថល នៃក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet) បានឡើងធ្វើបទឧទ្ទេសអំពីវិធីសាស្ត្រ ប្រសិទ្ធិភាព និងឥទ្ធិពលទីផ្សារឌីជីថល សម្រាប់គ្រប់ម្ចាស់ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្លីនិកដៃគូរបស់ពេទ្យយើង និងការប្រើប្រាស់បច្ចេកវិទ្យាទីផ្សារឌីជីថល អេអាយ ដើម្បីកសាងកេរ្តិ៍ឈ្មោះស្ថាប័ន និងបង្កើនប្រាក់ចំណេញសម្រាប់ពង្រីក និងប្រកួតប្រជែងអាជីវកម្មប្រកបដោយសក្តានុពល និងថាមពលលើគូប្រជែង ។
ក្នុងគោលដៅពង្រឹងអភិបាលកិច្ច ក្នុងការគ្រប់គ្រងសម្រាប់ការពង្រីកអាជីវកម្ម និងដឹកនាំមន្ទីរពេទ្យ និងគ្លីនិកឲ្យមាននិរន្តរភាព លោក ទេព សិដ្ឋាន់ណា នាយកគ្រប់គ្រងកក្រុមហ៊ុន Eastwing Auditing and Consulting ដែលជាក្រុមហ៊ុនសាវនកម្ម និងប្រឹក្សាយោបល់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុបានធ្វើបទឧទ្ទេសស្តីពីស្តង់ដារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សេវាកសុខាភិបាល និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងប្រព័ន្ធឌីជីថល ។ បន្ទាប់ពីចប់នូវបទបង្ហាញ លោក ទេព សិដ្ឋាន់ណា ក៏ផ្តល់វេទិកាឲ្យម្ចាស់ ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ និងគ្លីនិកចូលរួមទាំងអស់សួរ និងពិភាក្សាប្រឹក្សាយោបល់ រាល់បញ្ហាប្រឈម ដែលម្ចាស និងថ្នាក់ដឹកនាំទាំងអស់បាន និងកំពុងជួបប្រទះ ។
ការស្វែងយល់ឲ្យកាន់តែច្បាស់អំពីលក្ខខណ្ឌពិសេស និងការអនុវត្តច្បាប់ពន្ធដារសម្រាប់វិស័យសេវាសុខាភិបាល ក៏ជាមុំគន្លឹះមួយធានានិរន្តរភាពរបស់សេវាករសុខាភិបាលសម្រាប់ម្ចាស់មន្ទីរពេទ្យ និងគ្លីនិក និងជាជំហ៊ានមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ពង្រីកអាជីវកម្ម និងប្រតិបត្តិអាជីវកម្មពនុលោមជាមួយច្បាប់រដ្ឋ និងកាតព្វកិច្ច ។
លោក ស្រី ឡាបូ ស្ថានិក និងប្រធាននាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សាពន្ធដារ LBSR Consulting បានឡើងធ្វើបទបង្ហាញចែករំលែកច្បាប់កាតព្វកិច្ចសារពើពន្ធសម្រាប់សេវាករសុខាភិបាល និងការអនុវត្តល្អរបស់សេវាករសុខាភិបាល ដែលជាម្ចាស់មន្ទីរពេទ្យ និងគ្លីនិកឯកជន និងការបំពេញកាតព្វកិច្ចបង់ពន្ធតាមប្រព័ន្ធឌីជីថល ។ ក្នុងនោះ ក៏មានការធ្វើវេទិកាពិភាក្សាប្រឹក្សាយោបល់ផ្តល់ដំណោះស្រាយបញ្ហាប្រឈមនានារបស់ម្ចាស់ និងថ្នាក់ដឹកនាំសេវាករសុខាភិបាលផងដែរ ។
នាឱកាសនោះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង ឯ.ក និងក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet) បានចុះអនុសារណៈយោគយលគ្នា ដើម្បីបន្តធ្វើកិច្ចសហការគ្នានាំយកនូវអត្ថប្រយោជន៍បច្ចេកវិទ្យាអ៉ីនធឺណែត និងចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ជូនដល់គ្លីនិក និងមន្ទីរពេទ្យដៃគូរបស់ពេទ្យយើង ដោយភ្ជាប់នូវលក្ខខណ្ឌអត្ថប្រយោជន៍ សេវា និងតម្លៃពិសេស ដើម្បីលើកកំពស់សេវាសុខាភិបាលឌីជីថល ។ ហើយពេទ្យយើង ជាមួយមន្ទីរពេទ្យដៃគូ ក៏បានផ្តល់លក្ខខណ្ឌ និងសេវាពិគ្រោះ និងព្យាបាលជំងឺ ក្នុងតម្លៃពិសេសជូនដល់ក្រុមហ៊ុន ANGKOR DATA COMMUNICATION (MekongNet) និងអតិថជនទាំងអស់របស់ ក្រុមហ៊ុនផងដែរ ដែលចុះឈ្មោះប្រើ និងណាត់ពិគ្រោះ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដៃគូរបស់ពេទ្យយើង នៅទូទាំងប្រទេស និងនៅក្រៅប្រទេស ។
ម្ចាស់ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្លីនិកដៃគូទាំងអស់ ក៏មានឳកាសសម្រាក់ទទួលអាហារជុំគ្នា និងប្រាស្រ័យទាក់ទងគ្នា ដើម្បីធ្វើការសហការគ្នា ដើម្បីពង្រីក និងណែនាំសេវាសុខាភិបាលឲ្យគ្នាទៅវិញទៅកម តាមជំនាញ និងឯកទេសខ្លួនមានយ៉ាងទូលលាយ ។
ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខគេមួយនៅកម្ពុជា និងនៅទីផ្សារអន្តរជាតិចាប់តាំង ២០១៥ និងជាក្រុមហ៊ុនជ័យលាភីបច្ចេកវិទ្យាសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិផងដែរ ។ ពេទ្យយើងត្រូវបានផ្តួចផ្តើមបង្កើតឡើង ក្នុងទិសដៅចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែលកំពុងតែត្រូវការបច្ចេកវិទ្យាសុខាភិបាលសម្រាប់អភិវឌ្ឍន៍បន្ថែមផ្នែកបច្ចេកវិទ្យាសុខាភិបាលឌីជីថលរបស់ខ្លួន ដើម្បីជំរុញឲ្យមានទិន្នន័យព្យាបាលឌីជីថលសម្រាប់អ្នកជំងឺគ្រប់រូបនៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏មានសុវត្ថិភាព ។ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើងក្លៅ (Coud-based Pethyoeung Software) មានវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខាភិបាលជិត ៧០០០០នាក់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង និងអ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាលជាង ៥លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រឌីជីថលច្បាស់លាស់ ។
អ្នកជំងឺ ឬអ្នកប្រើប្រាស់សេវាសុខាភិបាលចុះឈ្មោះប្រើអែប Pethyoeung e-Health ID ទាំងអស់អាចរក្សា និងគ្រប់គ្រងកំណត់ត្រាវេជ្ជផ្ទាល់ខ្លួនដោយសុវត្តិភាព អាចណាត់ជួបវេជ្ជបណ្ឌិតជំនាញ ទទួលសាររំលឹកការណាត់ជួនវេជ្ជបណ្ឌិត សាររំលឹកម៉ោងត្រូវលេបថ្នាំ សាររំលឹកមកចាក់វ៉ាក់ស៊ាំង និងពិនិត្យផ្ទៃពោះ អត្ថបទថែទាំសុខភាពខ្លីៗប្រចាំថ្ងៃ និងអាចស្កែន QR កូដបង់ថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺលើទូរស័ព្ទដៃដោយស្វ័យប្រវត្តិ ។
ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលពេទ្យយើងបច្ចុប្បន្នមានប្រតិបត្តិការផ្ទាល់ និងតាមរយៈដៃគូនៅក្នុងប្រទេសចំនួន ៦ រួមមានកម្ពុជា សិង្ហបុរី ឡាវ ថៃ វៀតណាម និងនៅសហរដ្ឋអាមេរិក ។ ពេទ្យយើងចុះឈ្មោះក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិ Pymed Technologies Inc. និងបើកការិយាល័យកណ្តាលថ្មីនៅរដ្ឋតិចសាស សហរដ្ឋអាមេរិកសម្រាប់គ្រប់គ្រងប្រតិបត្តិការពេទ្យយើងនៅទីផ្សារអន្តរជាតិកាលពីខែសីហា ឆ្នាំ ២០២៣ ។
ក្រុមហ៊ុនអ៉ីនធឺណែត ANGKOR DATA COMMUNICATION (MekongNet) ជាក្រុមបច្ចេកវិទ្យាផ្គត់ផ្គង់ និងផ្តល់សេវាអ៉ីនធឺណែតដល់អតិថិជននៅកម្ពុជាដំបូងបំផុត និងឈានមុខគេមួយ ។ ក្រុមហ៊ុនANGKOR DATA COMMUNICATION (MekongNet) មិនត្រឹមតែជាអ្នកផ្តល់សេវាអ៉ីនធឺណិតប៉ុណ្ណោះទេ ។ យើងមានគោលបំណងដើម្បីក្លាយជាសញ្ញានៃឧត្តមភាព និងជាតំណាងនៃការជឿទុកចិត្តសម្រាប់អតិថិជនរបស់យើង ។ ការទទួលស្គាល់ និងការយល់ព្រមពីរដ្ឋាភិបាលចំពោះក្រុមហ៊ុនយើងនៅពេលដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណជាអ្នកផ្តល់សេវាអ៉ីនធឺណិត (ISP) អ្នកផ្តល់សេវាផ្លាស់ប្តូរអ៉ីនធឺណិត (IXP) និងមជ្ឈមណ្ឌលផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិត (IDX) ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) គឺពុំមែនគ្រាន់តែជាការទទួលស្គាល់នោះទេ វាគឺជាការបញ្ជាក់អំពីចក្ខុវិស័យរបស់ក្រុមហ៊ុនយើង សក្ខីកម្មមួយចំពោះការលះបង់របស់ក្រុមហ៊ុនយើង និងលើកទឹកចិត្តឱ្យយើងមានសកម្មភាពដើម្បីបន្តបេសកកម្មរបស់យើងទៅមុខជាលំដាប់ ៕ អត្ថបទសហការ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖ លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង ហ៊ែលថេក ឯ.ក ទូរស័ព្ទ/WhatsApp/Telegram: + 855 12 680 106limsan.p@pethyoeung.com
ចែករំលែកព័តមាននេះ