ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីដែលចា.ញ់បោ.កមេខ្យល់យកទៅប្រទេសចិនបានមកដល់កម្ពុជាវិញហើយ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ដែល​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​ប្រទេស​ចិន បាន​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​ហើយ ក្រោម​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​កាលពី​ពេល​កន្លង​មក ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​ដែល​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​ប្រទេស​ចិន បាន​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​ហើយ ក្រោម​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​កាលពី​ពេល​កន្លង​មក ។

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ទទួល​ជួប​ក្មេង​ស្រី​ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

យោង​តាម​បណ្តាញ​សង្គម របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​លើក​ឡើង​ថា ៖ ថ្ងៃនេះ​ត្រេកអរ និង​សូម​អរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ជួយ​សម្របសម្រួល​ប្អូនស្រី​! ។

ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ខ្ញុំ​ពិតជា​មាន​សេចក្ដី​សប្បាយ​រីករាយ​ជាទី​បំផុត ដែល​ទី​១. នៅ​ពេល​ទទួល​ដំណឹង​ថា សមត្ថកិច្ច​ចិន​បាន​ជួយ​អន្តរាគមន៍​ប្អូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចិន និង​ទី​២. កាន់តែ​សប្បាយចិត្ត​ថែម​ទៀត​នៅ​ពេល​ដែល​លឺ​ព័ត៌មាន​ថា ប្អូន​បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង ដោយ​សុវត្ថិភាព ហើយ​រហូត​ដល់​ចង់​ជួប ដើម្បី​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ប្អូន ។

ឯកឧត្តម​បាន​បន្ត​ថា ទីបំផុត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​តាម​រយៈ​ក្រុមការងារ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្អូន​មែន និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្អូនស្រី​បន្ត​អនាគត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត ។

ឯកឧត្តម​បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកអគ្គ​រដ្ឋ ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន ដែល​បាន​ខ្នះខ្នែង​ជួយ​លើ​កិច្ច​ការងារ​នេះ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ចិន ហើយ​ក៏​សូម​អរគុណ​ដល់​សមត្ថកិច្ច​ចិន ដែល​បាន​អន្តរាគមន៍​យ៉ាង​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ក៏​សូម​អរគុណ​ដល់​សមត្ថកិច្ច​កម្ពុជា ចំណុះ​អគ្គស្នងកា រ​ដ្ឋា​ន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ និង​អង្គការ រតនៈ International ដែល​បាន​សម្របសម្រួល​កិច្ច​ការងារ​ប្រចាំ​ថ្ងៃមុន​នឹង​សមាហរណកម្ម​ប្អូនស្រី ទៅ​កាន់​មូលដ្ឋាន​វិញ ។

សូម​ជូនពរ​ប្អូនស្រី មាន​សុខភាព​ល្អ សុខ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ភូមិឋាន​វិញ និង​សម្រេច​បាន​ជោគជ័យ​ក្នុង​កិច្ច​ការងារ​ផ្សេង​ៗ​កុំបី​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ