ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ២អង្គនាំគ្នាឆាន់ស្រា ត្រូវ​ពុទ្ធបរិស័ទចំណុះ​ជើងវត្ត​ទូងស្គរផ្អើល​ទាំងកណ្តាលយប់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តមួយ សំរុកចូលវត្តទូងស្គរប្រកាសផ្អើលកណ្ដាលយប់ ខណៈព្រះសង្ឃ២អង្គ ឆាន់ស្រាបៀរ និង​ឆាន់សាច់គោអាំង​ក្នុងកុដិ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ ញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តមួយ សំរុកចូលវត្តទូងស្គរប្រកាសផ្អើលកណ្ដាលយប់ ខណៈព្រះសង្ឃ២អង្គ ឆាន់ស្រាបៀរ និង​ឆាន់សាច់គោអាំង​ក្នុងកុដិ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តពោធិ៍​ញ្ញាណ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនិងករណីនេះ មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៍ដូចជាកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុ ការពារកុំអោយកើតមានបាតុភាពចលាចលឬហិ.ង្សាតែប៉ុណ្ណោះ ។

ទាក់ទិននឹង​ករណីនេះផងដែរ រង់ចាំព្រឹកឡើង ខាងក្រសួង និងមន្ទីរ​ធម្មការ និងសាសនា ចាត់វិធានការ​លើរឿងដែលព្រះសង្ឃបានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនានេះ ។

ប្រជាពលរដ្ឋពុទ្ធបរិស័ទបានអោយដឹងថា វត្តខាងលើ មិនទាន់មានគណៈកម្មការណាមួយ មកគ្រប់គ្រង់នៅឡើយទេ បើគិតមកដល់សព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា ​នេះ​ជាទង្វើរបស់បុគ្គល មិនអាចនិយាយរួមទាំងអស់បានទេ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោម ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ នេះជាការប្រព្រឹត្តិរបស់បុគ្គលតែប៉ុណ្ណោះ ។

ក្រោយពី​ព្រះចៅ​អធិការ​ និង​ព្រះ​លេខា​ធិការអនុគណខណ្ឌមានជ័យ សួរនាំនិងមានការ​ទទួលស្គាល់កំហុសពីសាម៉ីលោកនេនដែលបានប្រព្រឹត្រខុសពីវិន័យ ព្រះពុទ្ធសាសនាឆាន់ស្រា​ ក្លែមសាច់នោះពិតមែន​។

ក្រោយពី​ព្រះ​គ្រូក៏បាន​សម្រេចផ្សឹកតាម​ច្បាប់វិន័យសង្ឃ​រួច ក៏​ប្រគល់ជូនកម្លាំង​​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ