ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកជញ្ជូនព្រឺឆ្អឹងខ្នង ក្រោយពីដឹកឥវ៉ាន់ឱ្យភ្ញៀវម្នាក់ដល់មុខមឈូស រួចសឹងតែលាឈប់ពីការងារ

6 ម៉ោង មុន

វៀតណាម ៖ មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ក្តៅ​គគុក​បន្ទាប់​ពី​ឃ្លី​ប​វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម Tik Tok បង្ហាញ​អោយ​ឃើញ បុគ្គលិក​ដឹក​ជញ្ជូន ឬ​យើង​និយម​ហៅ​ថា អ្នក Delivery…

វៀតណាម ៖ មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ក្តៅ​គគុក​បន្ទាប់​ពី​ឃ្លី​ប​វី​ដេ​អូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម Tik Tok បង្ហាញ​អោយ​ឃើញ បុគ្គលិក​ដឹក​ជញ្ជូន ឬ​យើង​និយម​ហៅ​ថា អ្នក Delivery ដែល​ដឹក​ឥ​វ៉ា​ន់​ទៅ​អោយ​ភ្ញៀវ​ដល់​ផ្ទះ ស្រាប់តែ​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ប្រាប់​ថា អ្នក​កម្ម​ង់​ឥ​វ៉ា​ន់​នេះ​ស្លា​.​ប់​បាត់​ហើយ​ដែល​ពួក​គេ​កំពុង​រៀបចំ​ពិធីបុណ្យ​ស​.​ព​ដោយ​គាត់ ដោយ​តម្រូវ​អោយ​អ្នក​ដឹក​ជញ្ជូន​យក​កញ្ចប់​ឥ​វ៉ា​ន់​ទៅ​ប្រគល់​ឱ្យ​អោយ​ម្ចាស់​ឥ​វ៉ា​ន់​ដែល​គាត់​កំពុង​នៅ​ក្នុង​មឈូស​ដោយ​ផ្ទាល់​ដៃ ។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូ​មួយ​ដែល​បង្ហោះ​ដោយ​គណនី Tik Tok ឈ្មោះ​ថា Nguyen Quang Vinh ជា​ប្រជាពលរដ្ឋ​វៀតណាម រស់នៅ​ក្នុង​ខេត្ត​បេន​ជេ ឬ​ខេត្ត​កំពង់​ឫស្សី​ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម បង្ហាញ​ឱ្យ​ឃើញ​ថា ទោះបីជា​អ្នក​ដឹក​ជញ្ជូន​ហាក់​មាន​ស្ទាក់ស្ទើរ និង​ខ្លាចរអារ​ក្តី តែ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​អ្នក​ស្លា​.​ប់​នៅ​តែ​ទទូច​ថា ឥ​វ៉ា​ន់​ទាំងនេះ​ត្រូវ​បាន​អ្នក​ស្លា​.​ប់​បញ្ជា​ទិញ កាលពី​គាត់​នៅ​មានជីវិត ដូចនេះ​ហើយ​អ្នក​ដឹក​ជញ្ជូន​គួរតែ​យក​វា​ទៅ​ឱ្យ​អ្នក​ស្លា​.​ប់​ដោយ​ផ្ទាល់ បន្ទាប់​មក​យុវជន​អ្នក​ដឹក​ជញ្ជូន​រូប​នោះ​ក៏​បាន​យក​វា​ទៅ​ដាក់​នៅ​លើ​តុ​អាសនៈ​សម្រាប់​សែន​នៅ​ពីមុខ​រូបថត និង​មឈូស​របស់​ម្ចាស់​ឥ​វ៉ា​ន់​ដោយ​បាន​អោនក្បាល ដើម្បី​សម្តែង​ការ​គោរព​ដល់​ស​.​ព ។

ក្រៅពី​អ្នក​ដឹក​ញ្ជូ​ន​របស់​ក្រុមហ៊ុន J&T គេ​ក៏​ឃើញ​ហេតុការណ៍​ស្រ​ដៀង​គ្នា​នេះ​កើតឡើង​លើ​អ្នក​ដឹក​ញ្ជូ​ន​របស់​ក្រុមហ៊ុន Grap ផង​ដែរ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​ពី​ពិធីបុណ្យ​ស​.​ព​ត្រូវ​បាន​បញ្ចប់ ។ វី​ដេ​អូ​ទាំង​ពីរ​ឃ្លី​បទ​ទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​មាន​អ្នក​ចូល​មើល​ជិត​៤​លាន​ដង និង​មួយទៀត​ជាង​១​លាន​ដង ដោយ​ភាគច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ស្លា​.​ប់ និង​ក្រុម​គ្រួសារ ព្រមទាំង​បាន​ចែករំលែក​ទស្សនៈ​ផ្ទុយ​គ្នា​ជា​ច្រើន អំពី​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ដែល​ត្រូវ​ប្រគល់​ជូន​អ្នក​ស្លា​.​ប់ ព្រោះ​វា​ជា​ករណី​កម្រ​មួយ ដែល​ពួក​គេ​ពុំ​ធ្លាប់​បានឃើញ ។

អ្នកមួយ​ចំនួន​ជឿ​ថា វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​គ្រួសារ​បងប្អូន​ដែល​ស្នើ​សុំ​អ្នក​ដឹក​ជញ្ជូន​ឱ្យ​ប្រគល់​ទំនិញ​ដល់​អ្នក​ស្លា​.​ប់ ណាមួយ គឺជា​ការ​ទទួលខុសត្រូវ​របស់​អ្នក​ដឹក​ជញ្ជូន ដែល​ត្រូវ​ប្រគល់​ឥ​វ៉ា​ន់​ដល់​ដៃ​ម្ចាស់​ឥ​វ៉ា​ន់ និង​មួយ​ផ្នែក​ទៀត​ដើម្បី​ជួយ​អ្នក​ស្លា​.​ប់​អស់ចិត្ត កុំអោយ​ស្តាយស្រណោះ ឬ​ជាប់ជំពាក់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​មិន​យល់​ស្រប​ដោយ​និយាយ​ថា វា​មិន​សមរម្យ​ទេ ដែល​បង្ខំ​អោយ​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ធ្វើ​បែប​នេះ ដោយ​ខ្លះ​អះអាង​ថា កុំ​លេងសើច​ជាមួយ​វិញ្ញាណ ខ្ញុំ​អាណិត​អ្នក​ដឹក​ជញ្ជូន​ណាស់ ការងារ​នេះ​បាន​សេវា​តិចតួច​ប៉ុណ្ណោះ ហេតុ​អ្វី​បានជា​សមាជិកគ្រួសារ​មិន​ជួយ​ទទួល​ឥ​វ៉ា​ន់​ជំនួស​អ្នក​ស្លា​.​ប់​ទៅ?

ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់ និង​ច​ម្ង​ល់​ទាំងនេះ លោក Nguyen Quang Vinh ដែល​ជា​បងប្រុស​នៃ​ស​.​ព និង​ជា​អ្នក​បង្ហោះ​វី​ដេ​អូ​បាន​បកស្រាយ​ប្រាប់​សារព័ត៌មាន​វៀតណាម Thanh Nien កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ថា ប្អូនប្រុស​របស់​គាត់ អាយុ​៤១​ឆ្នាំ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​វា​ជា​ការ​បាត់បង់​ដ៏​ទុក្ខសោក​សម្រាប់​គ្រួសារ​ទាំងមូល ។

មុន​ពេល​គេ​ស្លា​.​ប់ ប្អូនប្រុស​បាន​បញ្ជា​ទិញ​ទុក​មុន​នូវ​ទំនិញ​មួយ​ចំនួន តាម​អេប​កម្ម​ង់​ឥ​វ៉ា​ន់​អន​ឡាញ​ដែល​ភាគច្រើន​ជា​សម្លៀក​បំពាក់ និង​ឧបករណ៍​សម្រាប់​ថែ​សួន ។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ ឥ​វ៉ា​ន់​ទាំងនោះ​នៅ​មិន​ទាន់​ដល់​ថ្ងៃ​ដឹក​មក​ដល់​ផង ប្អូនប្រុស​របស់​គាត់​ក៏​ទទួលមរណភាព ។ អ​ញ្ជឹ​ង​ហើយ នៅ​ថ្ងៃ​បុណ្យ​ស​.​ពពេល​ក្រុម​គ្រួសារ​ឃើញ​អ្នក​ដឹក​ជញ្ជូន​យក​កញ្ចប់​ឥ​វ៉ា​ន់​មក​អោយ​ពួក​គាត់​ក៏​បាន​ស្នើ​សុំ​ឱ្យ​អ្នក​ដឹក​ជញ្ជូន​ធ្វើ​រឿង​ដូចដែល​គ្រប់​បានឃើញ​ក្នុង​ឃ្លី​ប​វី​ដេ​អូ ។

លោក Nguyen Quang Vinh បន្ត​ថា «​មនុស្ស​ជា​ច្រើន​បាន​ប្រតិកម្ម​នឹង​ក្រុម​គ្រួសារ​ដែល​សុំ​ឱ្យ​អ្នក​ដឹក​ជញ្ជូន​ប្រគល់​ទំនិញ​ទៅ​ឱ្យ​អ្នក​ស្លា​.​ប់ ប៉ុន្តែ​ពួក​យើង​ធ្វើ​ដូច្នេះ​ដោយ​មាន​ហេតុផល ។ គ្រួសារ​របស់ខ្ញុំ​ក៏​ចង់ឱ្យ​អ្នក​ដឹក​ជញ្ជូន​បំពេញ​ការ​បញ្ជា​ទិញ ហើយ​ប្អូនប្រុស​របស់ខ្ញុំ​ត្រូវ​បាន​ទទួល​ទំនិញ​ដែល​គេ​ចង់បាន ដើម្បី​អោយ​រូប​នេះ​ចាកចេញ​ដោយ​គ្មាន​ការ​សោកស្ដាយ ឬ​ព្រួយបារម្ភ​អ្វី​ឡើយ ។

ដោយឡែក យុវជន​ម្នាក់​ឈ្មោះ​ថា Le Sang ជា​អ្នក​ដឹក​ជញ្ជូន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ បាន​ថ្លែង​ថា ខ្លួន​ក៏​ជួប​ប្រទះ​ស្ថានភាព​ស្រ​ដៀង​គ្នា​នេះ​នៅ​ពេល​ដែល​អតិថិជន​បញ្ជា​ទិញ​សំលៀក​បំពាក់ តែ​ទំនិញ​មិន​ទាន់​មក​ដល់​លុះដល់​ថ្ងៃ​ដែល​ដឹក​ឥ​វ៉ា​ន់​ទៅ ស្រាប់តែ​ម្ចាស់​ឥ​វ៉ា​ន់​ចែក​ឋាន​បាត់​ទៅ​ហើយ ហើយ​ក្រុម​គ្រួ​សារបាន​ប្រាប់​អោយ​ខ្ញុំ​យក​វា​ទៅ​ទុក​នៅ​មុខ​មឈូស ហើយ​ក្នុង​ពេល​នោះ​ខ្ញុំ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ហើយ​ដែល​វា​ជា​រឿង​កម្រ​មាន​ក្នុង​អាជីព​មួយ​នេះ ។ ចុះ​បងប្អូន​អ្នក​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត ធ្លាប់​ជួប​ប្រទះ​នឹង​បទ​ពិសោធន៍​ប្លែក​ៗ​បែប​ណាខ្លះ​ដែរ?

កែសម្រួលដោយ