ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់

6 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​សាមគ្គី ដឹកនាំ​ដោយ​លោក នេន…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រុមការងារ​រាជរដ្ឋាភិបាល និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​សាមគ្គី ដឹកនាំ​ដោយ​លោក នេន ចំរើន បាន​ដឹកនាំ​ក្រុមការងារ ចុះ​ចែក​ពូជ​ដំណាំ​បន្លែ​កសិកម្ម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ បន្ទាប់​ពី​បាន​ប្រជុំ​ពិភាក្សា​ លើ​ផែនការ​ចែក​ពូជ​ កាលពី​ពេល​កន្លង​ទៅ ។

លោក នេន ចំរើន បាន​ថ្លែង​ថា បន្ទាប់​ពី​ចែក​ពូជ​រួច និង​ដាំ​បាន​ រយៈពេល​ពី​៧ ទៅ​១០​ថ្ងៃ ក្រុមការងារ​ជំនាញ នឹង​ចុះ​ពិនិត្យ ផ្តល់​បច្ចេកទេស​ វិធី​ថែទាំ​បន្លែអោយ​បាន​លូតលាស់​ល្អ ដោយ​ប្រើ​ជីធម្មជាតិ មិន​ប្រើ​ជីគីមី ហើយ​ចំពោះ​ផលដំណាំ​បន្លែ ដែល​ទទួល​បាន​ពី​ការ​ដាំ​នេះ ក្រុមការងារនឹង​ទទួល​ទិញ​ចាប់ពី​កន្លះ​គី​ឡូ ឡើង​ទៅ​ ចាប់ពី​ថ្ងៃ​៧ ខែមក​រា ឆ្នាំ២០២៥ រហូត​តទៅ នៅ​ស្នាក់​ការ​ឃុំ​សាមគ្គី ។

លោក នេន ចំរើន បាន​បន្ត​ថា ចំពោះ​តំលៃ​ទិញ​លើស​តំលៃ​ដើម ឲ្យ​មាន​ផល​ចំណេញ ហើយ​មួយទៀត បើសិន​មាន​តំលៃ​ទីផ្សារ​ទិញ​លើស​ថ្លៃ​ជាង ចំណេញ​ច្រើន​ជាង អាច​លក់​ទៅ​បាន​តាម​ចិត្ត យ៉ាងណា​ឲ្យ​តែ​បងប្អូន លោកយាយ​លោកតា ចំណេញ​ច្រើន​។ នេះ​ចាប់​យក​ពេលវេលា​មួយ​ សម្រាប់​ពលរដ្ឋ​គាត់​ទំនេរ នៅផ្ទះ​មើល​ចៅ ឫ​ទំនេរ​ពី​ការងារ ធ្វើការ​ដាំ​បន្លែ​នៅផ្ទះ ឫ​ដី​ខ្លួនឯង ដែល​ទំនេរ​ចោល បាន​ផល​ហូប​ខ្លួនឯង​ផង និង​លក់​បាន​លុយ​ទៀត ។

ជាមួយ​គ្នា​នេះ ពលរដ្ឋ​បាន​ថ្លែងអំណរគុណ ដល់​ក្រុមការងារ ដែល​បាន​ចែក​ពូជ​បន្លែ​នេះ​ដល់​ពួក​គាត់ ដោយ​មិន​ចំណាយ​លុយ​ទៅ​ទិញ​ពូជ​ពី​ផ្សារ​មក ។ នេះ​គឺជា​សកម្មភាព​ការងារ​មួយ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន រួមចំណែក​លុប​បំបាត់​ភាព​ក្រីក្រ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ