ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​អំពិល អាយុកាល​រាប់រយ​ឆ្នាំ ត្រូវ​កា.ប់​រំលំ​ក្នុង​តម្លៃ​១,០០០​ដុល្លារ

8 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ កន្លង​មក​មិន​ថា ដើម​ពោធិ៍ ដើម​រាំង ដើម​ជ្រៃ សូ​ម្បី​ដើម​អំពិល​ជូ​ស្រុក ក៏​ឈ្មួញ​ដើរ​ប្រមូល​ទិញ កាប់​គាស់​រំលើង​ខ្ទេចខ្ទី​ដែរ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ…

ខេត្តស្ទឹងត្រែង ៖ កន្លង​មក​មិន​ថា ដើម​ពោធិ៍ ដើម​រាំង ដើម​ជ្រៃ សូ​ម្បី​ដើម​អំពិល​ជូ​ស្រុក ក៏​ឈ្មួញ​ដើរ​ប្រមូល​ទិញ កាប់​គាស់​រំលើង​ខ្ទេចខ្ទី​ដែរ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ មានការ​លុកលុយ​ពី​សំណាក​ឈ្មួញ​មួយ​ចំនួន លួងលោម​ប្រជាពលរដ្ឋ​តាម​ភូមិ លក់​ទិញ ដើមឈើ​ស្រុក ដែល​មាន​អាយុកាល​យូរ​ឆ្នាំ និង​មាន​ទំហំ​ធំ យក​ទៅ​ជួញដូរ​បន្ត បង្ក​ឱ្យ​បាត់បង់​សម្បត្តិ​មរតក និង​បង្ក​ផល​ប៉ះពាល់​ដល់​ផ្នែក​ជំនឿ​សាសនា ជាទី​សក្ការៈ នៅ​តាម​មូលដ្ឋាន​ផង​ដែរ នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ។

ដើម​អំពិល​មួយ​ដើម មុខកាត់​ជាង​២​ម៉ែត្រ ក្នុង​អាយុកាល​រាប់រយ​ឆ្នាំ ដែល​អ្នកស្រុក​មួយ​ចំនួន តែង​អាស្រ័យ​លើ​ផលប្រយោជន៍ ទៅ​តាម​រដូវ កាល​របស់​វា និង​មាន​ជំនឿ​លើ​សាសនា ផង​នោះ ត្រូវ​បាន​ឈ្មួញ​លួងលោម ប្រជាពលរដ្ឋ​ទិញ​លក់ កាប់​គាស់​បំរុង ដឹក​ជញ្ជូន​ប​ម្លា​ស់​ទី​ពី​ស្រុក​សេ​សាន​ទៅ​កាន់​ទីកន្លែង​ផ្សេង ត្រូវ​បាន​ទប់ស្កាត់​ក្នុង​ការ​ដឹក​ជញ្ជូន ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក​អភិបាលខេត្ត​ដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​ស្រុក ឃាត់​រក្សា​ទុក និង​ស្រាវជ្រាវ​រក​អ្នកទិញ ដើម្បី​មាន​វិធានការ ។

លោក​អភិបាលខេត្ត ក៏​បាន​ដាក់​បទបញ្ជា​ដល់​អាជ្ញាធរ​ស្រុក​ទាំងអស់ ត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់​សកម្មភាព​នេះ នៅ​គ្រប់​មូលដ្ឋាន និង​អប់រំ ប្រជាពលរដ្ឋ ដោយ​ឱ្យធ្វើ​កិច្ចសន្យា តែ​ក្នុង​ករណី​មិន​ស្តាប់​តាម​ការ​ណែនាំ ឱ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

អភិបាលស្រុក​សេ​សាន លោក សុវណ្ណ ពិ​សេដ្ឋ ថា​ករណី​ខាងលើ​នេះ លោក​បានឱ្យ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្លុក ធ្វើការ​ឃាត់​រថយន្ត និង​ក្រុម​ឈ្មួញ​សួរនាំ​បាន​ហើយ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មិនដឹង​ជា​មាន​ហេតុផល​យ៉ាងណា​ទេ បែរជា​លោក​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ដោះ​លែង​បក្ខពួក​ជនខិលខូច​នេះ​ទៅ​វិញ ដោយ​មិន​បាន​រាយការណ៍ មក​អាជ្ញាធរ​ស្រុក​សោះ ។

លោក​បន្ត​ថា បងប្អូន​ប្រជាពលរដ្ឋ បាន​សម្ដែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​កាប់​រំលំ​ដើម​អំពិល ដែល​បន្សល់​ទុក​តាំងពី​ដូនតា មក​មាន​អាយុ​រាប់រយ​ឆ្នាំ​មក​ហើយ​។ នេះ​ដោយសារ​តែ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​យើង​នៅ​មាន​កម្រិត និង​ចង់បាន​លុយ​តិចតួច នាំ​គ្នា​ទៅ​កាប់​លក់ ។

លោក ថង សាយ ដែល​ជា​អ្នកលក់​ដើម​អំពិល​នោះ បាន​ទទួលកំហុស​ថា ខ្លួន​ពិតជា​បាន​ចរចា ជាមួយ​ឈ្មួញ​ទិញ​ដើម​អំពិល​នោះ​មែន​។ ឈ្មួញ​ខាងលើ​នោះ ឈ្មោះ វ៉ា ឌី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ក្នុង ស្រុក​ក្រែក ខេត្ត​ត្បូងឃ្មុំ ។

លោក​បន្ត​ថា ដំបូង​ឈ្មួញ​នេះ ឱ្យ​ក្នុង​តម្លៃ​៥០០​ដុល្លារ ហើយ​លោក​តថ្លៃ​ចុះឡើង ក៏​បាន​តម្លៃ​១,០០០​ដុល្លារ ស្មើ​៤​លាន​រៀល ទើប​សម្រេច​លក់ និង​ទៅ​ឱ្យ​មេ​ភូមិ​ធ្វើ​លិខិត​ស្នាម ព្រោះ​គិត​ថា ដើម​អំពិល​នេះ ស្ថិត​នៅ​ក្នុង​ដី​កម្ម​សិទ្ធ​របស់​ខ្លួន ។

លោកស្រី ឡ​ន ខាំ​ហ្វា​ត មេ​ភូមិ​ភ្លុក បាន​បញ្ជាក់​ថា លោកស្រី​ពិតជា​បាន​ចេញ​លិខិត​ទិញ​លក់ ឱ្យ​ភាគី​ទាំង​ពីរ ពិតមែន ។ ព្រោះ​យល់​ថា ជាដើម​ឈើ​ក្នុងស្រុក ប្រជាពលរដ្ឋ លក់ដូរ គ្រាន់​បាន​ប្រាក់​ដោះស្រាយ​ជីវភាព តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ ក្នុងភូមិ​នោះ​ថា ទាក់ទង​ទៅ​នឹង​អបិយ​ជំនឿ​សាសនា ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយបារម្ភ ព្រោះ​ក្រោយ​ការ​កាប់​គាស់​រំលំ​ដើម​អំពិល​នោះ អ្នក​ដែល​ស៊ីឈ្នួល​កាប់​គាស់​ម្នាក់ ឈ្មោះ ប្រុស វៃ ក៏​បាន​ស្លា​.​ប់ ដោយសារ​គ្រោះអាសន្ន ដូច​មាន​ខ្មោច​នាំ​ឱ្យ​ដើរទៅ​ចុះ​ទឹកទន្លេ មុខ​ដើម​អំពិល​នោះ ចម្ងាយ​ជាង​១០០​ប៉ុណ្ណោះ ។ ហើយ​តាម​ការ​យល់សប្តិ​របស់​អ្នក​ភូមិ និង​ត្រូវ​យក​ជីវិត​ទៅ​បន្ថែមចំនួន​បី​នាក់​ទៀត ដែល​ជា​អ្នក​កាប់​ដើម​អំពិល​នេះ​។ ការ​បាត់​អាយុជីវិត សមាជិក​ក្រុម​ស៊ីឈ្នួល​កាប់​ដើម​អំពិល​នោះ ជា​ការ​ចៃដន្យ​មួយ ដែល​ប្រជាពលរដ្ឋ គិត​ថា ជា​អបិយ​ជំនឿ បែប​សាសនា ពួក​គាត់​យល់​ឃើញ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​រឿងរ៉ាវ គណៈ​បញ្ជាការ​ឯកភាព​ស្រុក ចាត់​ទុក​ថា ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​របស់​មន្ត្រី​ប៉ុស្តិ៍ ដែល​បណ្តោយ​ឱ្យ​ឈ្មួញ​គេចខ្លួន​បាត់ ចំណែក​បក្ខពួក​ឃាត់ខ្លួន​បាន​ហើយ ក៏​ត្រូវ​ដោះ​លែង​ទៅ​វិញ មិនដឹង​មូលហេតុ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ លើ​ការ​ដឹកនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ។

ក្រោយ​ការ​ទប់ស្កាត់​ក្នុង​ជំនួញ​ជួញដូរ​ដើមឈើ​ស្រុក​ខាងលើ ដើម​អំពិល ដែល​ជា​មរតក​ចាស់វស្សា រង​ការ​ខូចខាត​នេះ អាជ្ញាធរ​ស្រុក មាន​បំណង​ដឹក​យក​ទៅ​ដាំ នៅ​មុខ​វត្ត​ភ្លុក ជា​កន្លែង​ទីតាំង​តំបន់​ទេសចរណ៍ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ