ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រីពិការដល់ទៅ៣នាក់ ខំរកប្រាក់លក់អនឡាយផង រកខ្ចៅខ្ចងផង ស្របពេលម្តាយឈឺធ្ងន់

7 ម៉ោង មុន

លោក​នេះ ប្លែក​អ្វី​តែ​រូប​ខ្ញុំ? ជា​សាច់​រឿង​ពិត​របស់​នារី ៣​នាក់ ដែល​ជីវិត​កើតមក មាន​ពិការ​ភាព​ពី​កំណើត​ជួប​រឿង​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​ឥត​គណនា​បាន ។ នាង​កើតមក​មាន​ពិការ​ភាព​ដៃ កាត់​តាម​ឪពុក​ដែល​ជន​មាន​ពិការ​ភាព​បន្ត​ដល់​នាង​ៗ​ដែល​ជា​កូនស្រី​ៗ​ពិបាក​ទៀត​នោះ ។…

លោក​នេះ ប្លែក​អ្វី​តែ​រូប​ខ្ញុំ? ជា​សាច់​រឿង​ពិត​របស់​នារី ៣​នាក់ ដែល​ជីវិត​កើតមក មាន​ពិការ​ភាព​ពី​កំណើត​ជួប​រឿង​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​ឥត​គណនា​បាន ។ នាង​កើតមក​មាន​ពិការ​ភាព​ដៃ កាត់​តាម​ឪពុក​ដែល​ជន​មាន​ពិការ​ភាព​បន្ត​ដល់​នាង​ៗ​ដែល​ជា​កូនស្រី​ៗ​ពិបាក​ទៀត​នោះ ។

លោក​អ្នក​ពិតជា​ចង់​ជ្រាប​ហើយពី​ជីវិត​នាង​ៗ​ទាំង​៣ ក្រោយ​ពួក​គេ​ធ្លាប់​រង​ពាក់​ងាយ​ច្រើន​ចំពោះ​រូបរាង​ដែល​កើតមក​មាន​លក្ខណៈ​មិន​គ្រាន់ តែ​ត្រង់​ចំណុច​នេះ មិនជា​បញ្ហា​ចោទ​ឡើយ សំខាន់ គឺ​ការ​តស៊ូ​តាំងចិត្ត ពោល​ម្តាយ​ឪពុក​នាង​ពិតជា​មាន​មោទនភាព ដោយ​ម្តាយ​កំពុង​ឈឺ ពួក​គេ​មិន​ទៅ​ណា​ចោល​ម្តាយ ដូចដែល​ម្តាយ​បាន​មើលថែ​ពួក​គេ​តាំងពី​តូច​ដល់​ពេញវ័យ ។

ត​ស់​មក​ស្តាប់​ពី​ជីវិត​បងប្អូន​ស្រី​៤​នាក់​ដែល​ពិការ និង​បាន​ស្លា​.​ប់ម្នាក់ កាលពី​កន្លង​ទៅ បច្ចុប្បន្ន​នៅ​បី​នាក់​ដែល​ឆ្លៀតពេល​លក់​អន​ឡាយ ធ្វើការ​ជា​ច្រើន ដើម្បី​ដោះស្រាយ​ក្រពះ​ចិញ្ចឹម​គ្រួសារ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា ផា​ន ស្រី​អួ​ច ដែល​មាន​អាយុ​២៦​ឆ្នាំ ជា​ស្ត្រី​ដែល​ពិការ​ដៃ​ទាំង​ទ្វេ ប្រាប់​ថា ដំណើរ​ជីវិត​ខ្លួន​សព្វថ្ងៃ​ធ្វើ​ការងារ​ច្រើន ដើម្បី​ជួយ​ដល់​គ្រួសារ ដូច​ជា ការ​លក់ ឬ​ប្រ​ម៉ូត​ផលិតផល​អន​ឡាយ រើស​ខ្ច​ង​ខ្ចៅ និង​បេះ​ផ្កាឈូក​ជាដើម ខណៈ​ពេល​ដែល​ម្តាយ​មាន​ជម្ងឺ​កំពុង​សម្រាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ។

កញ្ញា​ស្រី​អួ​ច បន្ត​ទៀត​ថា កាលពី​កន្លង​ទៅ​ខ្លួន​មាន​បងប្អូន​៤​នាក់ តែ​ជា​អកុសល​បាន​ស្លា​.​ប់ម្នាក់ កាលពី​កន្លង​ទៅ​ដោយនៅ​សល់​៣​នាក់ សុទ្ធតែ​ជា​ស្រី​ដែល​មាន​ពិបាក​ភាព​តាំងពី​កំណើត​កាត់​តាម​ឪពុក​ដែល​ពិការ​ដៃ​ទាំង​សងខាង​ដែរ​នោះ ។

កញ្ញា ផា​ន ស្រី​អួ​ច ថា ក្នុង​ចំណោម​បងប្អូន​៣​នាក់ ដែល​ពិបាក​នេះ​សុទ្ធតែ​ទទួល​បានការ​សិក្សា ទោះ​ស្ថានភាព​គ្រួសារ​មិនសូវ​អំណោយផល​ក៏​ដោយ​ដូច​ជា ខ្លួន​កញ្ញា​ផ្ទាល់​បាន​រៀន​ដល់​ថ្នាក់​ទី​១២ និង​បន្ត​នៅ​មហាវិទ្យាល័យ​២​ឆ្នាំ តែ​ដោយសារ​គ្រួសារ​ជួប​ការ​លំបាក​ខ្លាំង​ក៏​សម្រេចចិត្ត​ផ្អាក​សិន​ត្រូវ​រក​ប្រាក់​លក់​អន​ឡាយ ដើម្បី​ជួយ​គ្រួសារ ហើយ​ចំពោះ​ប្អូនស្រី​ទី​២​ក៏​គឺ​ការ​សិក្សា​ប្រហាក់ប្រហែល​គ្នា​ដែរ ។

បើ​ងាក​មក​ប្អូន​ទី​៣ រៀន​បាន​ត្រឹម​ថ្នាក់​ទី​៩ ដោយ​ចំ​ស្ថានភាព​គ្រួសារ​លំបាក​ខ្លាំង​ពេក​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន ណាមួយ​មាន​បញ្ហា​សុខភាព​ជម្ងឺ​បេះដូង​ផង ។ កញ្ញា ផា​ន ស្រី​អួ​ច ដែល​មាន​ពិការ​ភាព​ពី​កំណើត​បន្ត​ថា កាលពី​កន្លង​ទៅ​កញ្ញា​ធ្លាប់​តូច​នឹង​ខ្លួនឯង​ដែរ​កើតមក​ពិការ គេ​ស្តីថា​« កើតមក​កំបុត​ដៃ ពិការ​អ​ញ្ចឹ​ង​ធ្វើការ​អី​កើត ម្តាយ​ឪពុក​មើល​ដល់​តែ​ចាស់​» ពោល​ការ​លើក​ឡើង​វា​មិន​ត្រឹមត្រូវ​នោះ​ទេ អាច​ថា ម្តាយ​ឪពុក​ពិតជា​សំណាង​ក្រោយ​ពេល​មើលថែ​កូនស្រី​ពិបាក​ជាង​២​ម្ភៃ​ឆ្នាំ ចុង​ក្រោយ​នាង​មើលថែ​ម្តាយ​ឪពុក​យ៉ាង​ល្អ ទោះ​លំបាកលំបិន ជូរ​ចត់ ពិបាក​រស់​យ៉ាងណា​ក៏​ដោយ​នោះ ។

គួរ​បញ្ជាក់​ដែរ នារី​ពិការ​ទាំង​៣​ធ្វើ​ការងារ​ប្រ​ម៉ូត​ផលិត​លក់​អន​ឡាញ ធ្វើ​ការងារ​ជា​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន ខណៈ​នាង​ៗ​មិន​មាន​អ្វី​ជា​ពឹង មាន​តែ​ការងារ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹម​ក្រពះ មើល​ម្តាយ​កំពុង​ឈឺ​ឪពុក​មាន​ពិការ​ភាព​ដែរ​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ