ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេ ជោហ៊ុន សែន ៖ លទ្ធផលបោះឆ្នោតនៅអាមេរិកនឹងធ្វើឱ្យមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ការ​ពិសេស​ក្នុង​សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិ ភាព​លើក​ទី​១១ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ការ​ពិសេស​ក្នុង​សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិ ភាព​លើក​ទី​១១ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សកល​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ រវាង​មហាអំណាច​កាន់តែ​ខ្លាំង ជា​ពិសេស​ចិន អា​មេ​រិ​ក និង​រុ​ស្ស៊ី ។

ថ្លែង​ក្នុង​ពិធី​បើក​សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​លើក​ទី​១១ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​សណ្ឋាគា​សុខា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​វេទិកា​ជជែក​គ្នា​អំពី​ភាព​អត់ឱន និង​សន្តិភាព​នេះ​ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល​នៃ​សណ្ដាប់ធ្នាប់​ពិភពលោក ។

សម្ដេច​តេ​ជោ​បន្ត​ថា សង្គ្រាម និង​ជម្លោះ​ដែល​កំពុង​កើតឡើង នៅ​តាម​តំបន់​មួយ​ចំនួន​តួ​យ៉ាងដូច​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បាន​បន្ត​អូស​បន្លាយ​យ៉ាង​រាំ​រ៉ៃ​គ្មាន​នរណា​អាច​កំណត់​ពេលវេលា ដើម្បី​បញ្ចប់សង្គ្រាម ។

សម្ដេច​បាន​បន្ថែម​ថា ជម្លោះ​នៅ​ម​ជ្ឈឹ​ម​បូព៌ា​មាន​លក្ខណៈ​ស្មុគស្មាញ​ក្នុង​រូបភាព​ជា​សង្គ្រាម​ក្នុង​តំបន់ និង​អាច​រីក​រាលដាល​ដល់​សង្គ្រាម​សាសនា​ដែល​ធ្វើ​ឱ្យ​មានការ​ជាប់ជំពាក់​ជាមួយនឹង​សង្គ្រាម​កូនអុក​របស់​មហាអំណាច ។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន​សង្គ្រាម​បែប​ថ្មី នៅ​អាហ្វ្រិក​រវាង​ជនជាតិ​ស្បែក​ស និង​ជនជាតិ​ស្បែក​ខ្មៅ និង​ការ​គំរាមកំហែង​សង្គ្រាម នៅ​ឧបទ្វីប​កូរ៉េ បញ្ហា​នយោបាយ និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​មី​យ៉ា​ន់​ម៉ា ដែល​មិន​ទាន់​អាច​រក​ច្រកចេញ​បាន ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​ថា «​លទ្ធផល​បោះ​ឆ្នោត​សកល​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​ភូមិ​សាស​នយោបាយ​រវាង​មហាអំណាច​កាន់តែ​ខ្លាំង ជា​ពិសេស​សហរដ្ឋអាមេរិក ចិន និង​រុ​ស្ស៊ី​» ។

សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បន្ថែម​ថា កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​កត្តា​ទាំង​អស់នេះ​ឱ្យ​ផុត​ពី​ការ​រីក​រាលដាល​នៃ​សង្គ្រាម​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​ទៅ​ជា​សង្គ្រាម​ប្រជែង​អរិយធម៌​សង្គ្រាម​ដណ្ដើម​ឧត្ដមភាព​នៃ​បច្ចេកវិទ្យា ។

សូម​រំលឹក​ថា លោក ដូ ណា​ល់​ត្រាំ ដែល​ធ្លាប់​បាន​ប្រកាស​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដើម្បី​ទប់ទល់​ទៅ​នឹង​ឥទ្ធិពល​របស់​ចិន​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជា​ថ្មី ក្រោយ​ផ្តួល​លោកស្រី Kamala Harris ដែល​ជា​ដៃគូ​ប្រកួត​ប្រ​ជែក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ