ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​ពលរដ្ឋប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ«មូលដ្ឋាន​ស្អាត បរិស្ថានបៃតង»

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​នៅ​តាម​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន បាន​រៀបចំ​ប្រារព្ធ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ «មូលដ្ឋាន​ស្អាត បរិស្ថាន​បៃតង»…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​នៅ​តាម​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន បាន​រៀបចំ​ប្រារព្ធ ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ «មូលដ្ឋាន​ស្អាត បរិស្ថាន​បៃតង» ។

នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខណ្ឌ​៧​មក​រា បាន​រៀបចំ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ដែល​ជា​ទិវា​ជាតិ​សម្ខាន់ សំដៅ​ការ​ថែទាំ​បរិស្ថាន​អនាម័យ​ក្នុង​សង្គម​ជាតិ ឱ្យ​មាន​របៀបរៀបរយ​ល្អ និង​សោ​ភ័​ណ្ឌ​ភាព​ក្នុង​សង្គម ។

ការ​រៀបចំ​ទិវា​ខាងលើ ធ្វើ​ឡើង​ក្រោម​វត្តមានលោក ​ថេ​ង សុ​ថុ​ល អភិបាល នៃ​គ​ណៈ​អភិបាល​ខណ្ឌ​៧​មក​រា និង​ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខណ្ឌ, អធិការ​នគរបាល, មេបញ្ជាការ​កងរាជអាវុធហត្ថ, លោក​លោកស្រី​ជា​ចៅសង្កាត់ រួម​ទាំង​មន្ត្រី​ចំណុះ​ជំនាញ​ជា​ច្រើន​ទៀត ទាំង​ថ្នាក់​រដ្ឋបាល​សង្កាត់ និង​ខណ្ឌ ។

លោក ​ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ បានឱ្យ​ដឹង​ថា ៖ បរិស្ថាន​អនាម័យ អាច​ស្អាត​បាន គឺ​ផ្តើម​ចេញពី​យើង​ម្នាក់​ៗ​ គ្រប់​ៗ​គ្នា មិន​អាច​ផ្តោត​តែ​ទៅ​លើ​អ្នក​ដែល​ប្រឹង​សម្អាត​តែ​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់។ សំរាម គឺ​កើតឡើង​ដោយ​យើង​ជា​អ្នក​ប្រើប្រាស់​វា ដូច្នោះ​ហើយ យើង​គួរតែ​យល់​ដឹង​ឱ្យ​បាន​ច្បាស់ និង​ចូលរួមក្នុង​សកម្មភាព​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ ​នៅ​តាម​ទីតាំង​សម្រាប់​ការ​ចោល​សំរាម ជៀសវៀង​ការ​ចោល​ពាស​វាល​ពាស​កាល ដែល​ជា​ផ្នែក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សង្គម និង​ខូចខាត​ដល់​របៀបរៀបរយ​សា​ធារ​ណៈ ផង​ដែរ ។

បងប្អូន​ជា​កម្មករ​ប្រមូល​សំរាម បង្ហាញ​ក្តី​រីករាយ ជាមួយ​ការ​ជួយ​ប្រមូល​សំរាម ដើម្បី​សម្អាត​បិ​ស្ថាន​សង្គម។ ពួក​គាត់​លើក​ឡើង​ថា ៖ បច្ចុប្បន្ន​នេះ ការងារ​ប្រមូល​មិនសូវ​នឿយណាយ​ខ្លាំង​ដូច​មុន​នោះ​ទេ ព្រោះតែ​ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន ​អំពី​ការ​ទុកដាក់ ដូច្នោះ​ការប្រមូល ក៏​មាន​ភាព​ងាយស្រួល ក្នុង​ការ​ប្រមែប្រមូល​ទៅ​តាម​បរិបទ​ជាក់ស្តែង​ដូច​គ្នា ។

លោក ស្រី សុ​ន សុធា​រី ប្រជាពលរដ្ឋ​ ដែល​ចូលរួម​បាន​យល់​ឃើញ​ថា ​បញ្ហា​អនាម័យ​បរិស្ថាន ក្នុង​សង្គម​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ៗ ដោយសារ​តែ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ពាក់ព័ន្ធ បាន​ដាក់​ចេញ​យន្តការ​ជា​ច្រើន​ក្នុង​ការ​អនុវត្ត សំដៅ​ធានា​ប្រសិទ្ធិ​ភាព​ខ្ពស់​លើ​កិច្ច​ការងារ​នេះ ពិសេស​កត្តា​ចូលរួម​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ ពី​សំណាក់​ពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ