ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ឃាត់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន ដកហូត​បាន​២២៣,៨​ក្រាម និង​អាវុធ​ខ្លី​០១​ដើម

12 ម៉ោង មុន

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ប្រដាប់​ដោយ​អាវុធ ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ ហើយ​ទទួល​ព័ត៌មាន​ពី​មហាជន​ថា ជនសង្ស័យ​រូប​នេះ កំពុង​បើករថយន្ត​ចេញ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន…

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ប្រដាប់​ដោយ​អាវុធ ក្រោយ​ពេលធ្វើការ​ស្រាវជ្រាវ ហើយ​ទទួល​ព័ត៌មាន​ពី​មហាជន​ថា ជនសង្ស័យ​រូប​នេះ កំពុង​បើករថយន្ត​ចេញ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន ។

ការ​ឃាត់ខ្លួន​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ត្រាច ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឆាំ អុល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​សាលា ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​(+) ។

នគរបាល​ដកហូត​បាន​រួម​មាន ៖
-​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៥​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ចំនួន​០២​កញ្ចប់ និង​កញ្ចប់​មធ្យម​ចំនួន​០៣​កញ្ចប់ ដែល​មាន​ទម្ងន់ សរុប​២២៣,៨​ក្រាម
-​អាវុធ​ខ្លី​០១​ដើម ម៉ាក​K54 បង់​០១ គ្រាប់​០៦​គ្រាប់
-​រថយន្ត​០១​គ្រឿង​ម៉ាក​Toyota Prius ស៊េរី​ឆ្នាំ​២០១២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BF.4636 (​គ្មាន​ឯកសារ​)
-​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​០១
-​ប្រាក់​ចំនួន​៤​លាន​រៀល
-​ទូរ​សព្ទ​ដៃ ១​គ្រឿង ម៉ាក​oppo (​ពណ៌​សលាយ​ផ្ទៃមេឃ​)
និង​ឧបករណ៍​ប្រើប្រាស់ វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា ជនសង្ស័យ​រូប​នោះ កំពុង​ចេញ​ធ្វើ​សកម្ម​ភា​លក់​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​នោះ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំណាក់​អំពិល ប៉ុស្តិ៍​សំរោង​លើ និង​ប៉ុស្តិ៍​ពើក បាន​ចុះ​ទៅ​កាន់​ទីតាំង​នោះ ហើយ​ឡោម​ព័ទ្ធ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បាន​ភ្លាម​ៗ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​ដកហូត​យក​វត្ថុ​តាង​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់ ។

នៅ​ពេល​នគរបាល​សួរនាំ​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំង​អស់នោះ ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ធី ភេទ​ប្រុស អាយុ​ប្រហែល​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្នុង​តម្លៃ​២​លាន​រៀល ដើម្បី​យក​មក​លក់​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ