ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ផ្តល់​អាជ្ញា ប័ណ្ណ​ផលិត​ស្រា​បៀរ​​ចែកចាយ​ក្នុងស្រុក

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សម្រេច​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ផលិត​ស្រា​បៀរ សម្រាប់​ការ​ចែកចាយ​នៅ​ក្នុងស្រុក ប៉ុន្ដែ​បើ​ផ​លិត​ស​ម្រាប់​ការ​នាំ​ចេញ ទើប​រាជរដ្ឋាភិបាល​អនុញ្ញាត​ផ្ដល់​អាជ្ញាប័ណ្ណ​…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សម្រេច​បញ្ឈប់​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ផលិត​ស្រា​បៀរ សម្រាប់​ការ​ចែកចាយ​នៅ​ក្នុងស្រុក ប៉ុន្ដែ​បើ​ផ​លិត​ស​ម្រាប់​ការ​នាំ​ចេញ ទើប​រាជរដ្ឋាភិបាល​អនុញ្ញាត​ផ្ដល់​អាជ្ញាប័ណ្ណ​ ។

ការ​ប្រកាស​បែប​នេះ ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ឱកាសអញ្ជើញ​ជា​អធិបតី ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិស ដៅ​បន្ដ របស់​ក្រសួង​រ៉ែ និង​ថាមពល​នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ មាន​ក្រុមហ៊ុន​ចំនួន​៧​ហើយ កំពុង​ផលិត​ស្រា​បៀរ​ដើម្បី​ចែកចាយ​ក្នុងស្រុក ដូច្នេះ​ មិន​តម្រូវ​ឲ្យ​មាន​ក្រុមហ៊ុន​ផលិត ចែកចាយ​ក្នុងស្រុក​បន្ថែម​ទៀត​នោះ​ទេ​ ។​

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឥលូវ Licence (​អាជ្ញាប័ណ្ណ​) ផលិត​ស្រា​បៀរ​ខ្ញុំ​ឈប់​ឲ្យ​ហើយ បច្ចុប្បន្ន​មាន​៧​ហើយ​ ។ បើ​ធ្វើ​នាំ​ចេញ​ក្រៅ ប្រទេស​ខ្ញុំ​ឲ្យតែបើ​ធ្វើ​ក្នុងស្រុក​ខ្ញុំ​មិន​ឲ្យ​ទៀត​ទេ ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ហើយ​ក្រែង​មាន​អ្នក​ចង់​ធ្វើ​» ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់​ថា ការ​ឆ្លើយ​ប​ដិសេ​ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជុំវិញ​សំណើ​របស់​វិស័យ​ឯកជន ដើម្បី​ជួយ​តម្រង់​ទិស និង​ផ្ដល់យោបល់​ជូន​វិស័យ​ឯកជនខណៈ​ទីផ្សារ​នេះ​ មិន​តម្រូវ​ឲ្យ​មាន​បន្ថែម​ទៀត​ឡើយ​។

ក្រៅពី​រោងចក្រ​ផលិត​ស្រា​បៀរ​ដើម្បី​ចែកចាយ​ក្នុងស្រុក​ហើយ​នោះ ត្រង់​ចំណុច​នេះ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ដែរ​ថា ចំពោះ​រាល់​គម្រោង​វិនិយោគ​ផ្សេង​ៗ ដែល​មាន​ចំនួន​ច្រើន ហើយ​បញ្ហា​ទីផ្សារ​មាន​កំណត់ ក៏​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ទៀត​នោះ​ដែរ ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ដែ ល​ទទួល​បាន អាជ្ញាប័ណ្ណ​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​ ៕   

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ